ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ចាក់​គ្នា​​ពីរ​លើក​​​ប៉ូលិស​ឃាត់​ខ្លួន​​ពីរ​នាក់​ពេល​​មានការ​ប្រគំ​តន្ត្រី​ស្រាបៀរ

14 ឆ្នាំ មុន

ខេត្ត​​ពោធិ៍​សាត់ ៖ ​យុវជន​​ពីរ​នាក់​ក្នុង​ចំណោម​​បក្សពួក​ជា​ច្រើន​​នាក់​ទៀត​​ បាន​ត្រូ​វ​សមត្ថ​កិច្ច​​ទៅ​ឃាត់​ខ្លួន​​​ដល់​ផ្ទះ​​ទាំង​យប់​ ដោយ​ជាប់សង្ស័យ​​​ពីបទ​បង្ក​របួស​ស្នាម​​ចាក់​គូបដិបក្ស​​របួស​ធ្ងន់​ ។ ការ​ឃាត់​ខ្លួន​​បាន​ធ្វើ​​ឡើង​កាលពី​​យប់​ថ្ងៃទី​​១៣ ឧសភា វេលារំលង​អធ្រាត្រ​​​​ក្រោយ​​ពេល​មាន​​​​ក្មេង​​ស្ទាវ​​​​​២​ក្រុមឈ្លោះ​​​ដេញ​កា.ប់​​ចាក់គ្នា​ពីកន្លែង​ប្រគំ​តន្ត្រី​​​​ស្រាបៀរ

ខេត្ត​​ពោធិ៍​សាត់ ៖ ​យុវជន​​ពីរ​នាក់​ក្នុង​ចំណោម​​បក្សពួក​ជា​ច្រើន​​នាក់​ទៀត​​ បាន​ត្រូ​វ​សមត្ថ​កិច្ច​​ទៅ​ឃាត់​ខ្លួន​​​ដល់​ផ្ទះ​​ទាំង​យប់​ ដោយ​ជាប់សង្ស័យ​​​ពីបទ​បង្ក​របួស​ស្នាម​​ចាក់​គូបដិបក្ស​​របួស​ធ្ងន់​ ។ ការ​ឃាត់​ខ្លួន​​បាន​ធ្វើ​​ឡើង​កាលពី​​យប់​ថ្ងៃទី​​១៣ ឧសភា វេលារំលង​អធ្រាត្រ​​​​ក្រោយ​​ពេល​មាន​​​​ក្មេង​​ស្ទាវ​​​​​២​ក្រុមឈ្លោះ​​​ដេញ​កាប់​​ចាក់គ្នា​ពីកន្លែង​ប្រគំ​តន្ត្រី​​​​ស្រាបៀរ មក​​ដល់​ផ្លូវ​​ច្រមុះជ្រូក​​ផ្សារ​​ចាស់​ សង្កាត់​​​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​​សាត់​ ។

​មន្ត្រី​នគរ​បាល​​​ក្រុង​ពោធិ៍​សាត់​​ឱ្យ​ដឹងថា ​យុវជន​​​ពាលា​អាវ៉ា​សែ​​ទាំងពីរ​នាក់​​នេះ​ ម្នាក់​ឈ្មោះ​​តឹង តុលា អាយុ​២០ឆ្នាំ នៅភូមិ​ប្រឡាយ​​ធំ ឃុំ​វាល​​ ស្រុក​កណ្តៀង​ ​និង​ម្នាក់​ទៀត​ឈ្មោះ​​ហ៊ុំ សេងលី​ អាយុ​២១​ឆ្នាំ ​រស់​នៅ​​ភូមិ​ស្ថានីយ​ សង្កាត់​​​ស្វាយ​​អាត់ ក្រុង​ពោធិ៍​សាត់​ ។ មន្ត្រី​នគរ​បាល​​ឱ្យ​ដឹងថា ​ក្រុម​ហ៊ុន​​ស្រា​បៀរ​មួយបាន​ប្រគំ​តន្ត្រី​​ផ្សាយ​​ពាណិជ្ជ​កម្ម​​លក់​ផលិតផល​​របស់​ខ្លួន​​នៅ​ក្នុង​បរិវេណ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ប៉ុស្តិ៍​​លេខ​​១០​ពោធិ៍​សាត់​ រយៈពេល​​៥​យប់​ ចាប់​ពីយប់​​​ថ្ងៃ​ទី​​១១ដល់​១៥​ ខែឧសភា​ ឆ្នាំ​២០១១ ​ដោយ​​មាន​រៀប​តុ​ត្រៀបត្រា​ដូច​ពិធីមង្គល​​ការ​និង​​គ្រឿង​​ក្លែម​​គ្រប់​មុខ​ សម្រាប់​​អតិថិជន​​ជាវ​ស្រា​បៀរ​រួច​ហើយ​អង្គុយ​ហូប​​នៅ​​ទីនោះ​​តែម្តង។  

មន្ត្រី​នគរ​បាល​​បន្ត​ថា នៅយប់​​ថ្ងៃទី​​១២ ឧសភា ក្មេង​​អនាធិបតេយ្យ​​ពីរ​ក្រុម​​ទំនង​ជា​ផឹក​ស្រា​​បៀរ​នៅ​ទីនោះ​​ស្រវឹង​​ ក៏កើត​ជម្លោះ​​ដេញ​​កាប់​​ចាក់​គ្នា​​រហូត​​ដល់ផ្លូវ​​​ច្រមុះ​ជ្រូក​​ផ្សារ​​ចាស់ ​​​ធ្វើ​ឱ្យ​​យុវជន​ម្នាក់​​ឈ្មោះ​លី ឡាតាស ភេទ​ប្រុស អាយុ​​២០​ឆ្នាំ រស់​​នៅ​​ភូមិស្ថានីយ​​ សង្កាត់​​ស្វាយ​អាត់ ក្រុង​ពោធិ៍​សាត់​ ត្រូវ​ក្រុម​បដិបក្ស​​​ចាក់​មួយ​កាំបិត​​ចុង​ស្រួច​​ចំកំប៉េះគូទ​មុតជ្រៅ​​ហូរឈាម​​មិន​ឈប់​រហូត​​ក្រុម​គ្រួសារ​​​បញ្ជូន​​​ទៅ​​ព្យាបាល​​ដល់​មន្ទីរពេទ្យ​​នៅភ្នំពេញ​ ។ ភ្លាមៗ​​នោះ ​សមត្ថ​កិច្ច​​​បាន​​កំណត់​មុខសញ្ញា​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ទាំងពីរ​នាក់​នេះ ឯបក្សពួក​មួយ​ចំនួនទៀត​​រត់​គេច​ខ្លួន​​អស់ ។

នៅចំពោះ​មុខ​សមត្ថ​កិច្ច​​​ ជន​សង្ស័យ​ទាំងពីរ​នាក់​​បាន​បដិសេធ​​ថា ពួក​គេ​​មិន​មែន​ជាជន​ដៃដល់​​ទេ នេះជា​ការ​ឆ្លើយ​ដាក់​របស់​​ក្រុម​ជន​រងគ្រោះ​​ប៉ុណ្ណោះ​​ ។  ​គេ​បាន​​​កត់​សម្គាល់​​​ឃើញ​​ថា ក្រុម​​ហ៊ុន​ស្រាបៀរមួយ​នេះ​ដែល​​ប្រគំ​តន្ត្រី​​នៅ​ក្នុង​បរិវេណ​ស្ថានីយ​​ទូរទស្សន៍​ជាតិ​ខេត្ត​ចំនួន​ពីរ​លើក​គឺ​មាន​កាប់​ចាក់​គ្នា​ទាំងពីរ​លើក​ ។ ចំណែក​​អ្នក​ដាក់​ភាស៊ី​កង់​នៅទីនោះ​​និយាយ​​ថា មិន​មែន​កាប់​ចាក់គ្នា​តែយប់​ថ្ងៃទី១២​ ឧសភាទេ ​គឺចាប់​តាំងពីយប់​​ថ្ងៃទី​១១ ឧសភា​មក​ក្រុម​ក្មេង​​ពាលាអាវ៉ាសែ​ដូច​ហ្វូង​គោ​តែងតែឈ្លោះ​ដេញ​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​​រាល់​យប់​ ទោះបី​មាន​កម្លាំង​​សន្តិសុខ​​ការពារ​​ពិធីច្រូង​ច្រាង​ក៏ដោយ ។

មាន​ការ​រិះគន់​​ថា ក្នុង​ទីប្រជុំ​ជន​​ក្រុង​​ពោធិ៍​សាត់​​សព្វ​ថ្ងៃ​​នេះ​ពេល​យប់​ឡើង​ងងឹត​ឈឹង​​​ដែល​​​​ធ្វើ​​ឱ្យ​ក្រុម​ចោរ​ប្លន់​​ ក្រុម​ប្រព្រឹត្ត​បទ​ល្មើស​ឬក្រុម​ក្មេងពាលាអាវ៉ាសែ​​ងាយ​ស្រួល​​ធ្វើ​សកម្ម​ភាព​​បំផុត ។ ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​បានបញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​នាព្រឹក​ថ្ងៃទី​១៤ ឧសភា ៕