ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​ណា​ល្អ​ៗ នៅ​រស់ នាំ​ទៅ​វៀតណាម​… ជ្រូក​ណា​អន់ និង​ងា​.​ប់ លក់​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង​

1 ឆ្នាំ មុន
  • ស្វាយរៀង

មហាជន​បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ចេញ​ទៅ​ប្រទេស​វៀតណាម រីឯ​សត្វ​ជ្រូក​ងា​.​ប់​ប្រមាណ​ជា​៣០​ក្បាល ទម្លាក់​ចែកចាយ​ឲ្យ​តាម​ទី​សត្ត​ឃា​.​ត​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង​។ ករណី​នេះ

ខេត្តស្វាយរៀង ៖ មហាជន​បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ចេញ​ទៅ​ប្រទេស​វៀតណាម រីឯ​សត្វ​ជ្រូក​ងា​.​ប់​ប្រមាណ​ជា​៣០​ក្បាល ទម្លាក់​ចែកចាយ​ឲ្យ​តាម​ទី​សត្ត​ឃា​.​ត​នានា​នៅ​ក្នុង​ខេត្តស្វាយរៀង​។ ករណី​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ នៅ​ចំណុច​កំពង់​ផែ​កាណូត​អូ​ស្មាច់ ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ជាប់​ផ្លូវ​ជិត​ផែ​កាណូត​អូ​ស្មាច់ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​១​ខែ មក​ដល់​ខែកញ្ញា ឆ្នាំ​២០២៣​នេះ គឺ​មាន​ឈ្មួញ​នាំ​សត្វ​ជ្រូករ​ស់ម​កសាង​ចែកចាយ​ឲ្យ​ក្រុម​អា​ជី​កម្ម​ទី​សត្ត​ឃា​.​ត​នានា​ក្នុង​ខេត្តស្វាយរៀង ដើម្បី​ចែកចាយ​សាច់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ ស្រាប់តែ​ឈ្មួញ​ដឹក​សត្វ​ជ្រូក​ងា​.​ប់​ប្រមាណ​២០​ទៅ​៣០​ក្បាល មក​ទម្លាក់​នៅ​ចំណុច​ផែ​កាណូត​អូ​ស្មាច់ រួច​ផ្ទេរ​ចែកចាយ​ឲ្យ​ក្រុម​អាជីវកម្ម​ទី​សត្ត​ឃា​.​ត​នានា​នៅ​ក្រុង​ស្វាយ​រៀង ដោយ​មិនដឹង​ថា តើ​សត្វ​ជ្រូក​ទាំងនេះ​ដឹក​មក​ពី​ខាង​ណា​នោះ​ទេ? គឺ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​មាន​រថយន្ត​ធុន​ធំ​យី​ឌុ​ប​ដឹក​សត្វ​ជ្រូក​ងា​.​ប់​មក​ផ្ទេរ ដោយ​ឃើញ​មាន​រថយន្ត​២​ទៅ​៣​គ្រឿង​មក​ចត​រង់ចាំ​សាង​បន្ត​។ លុះ​ពេល​ឃើញ​រថយន្ត​អ្នក​សារព័ត៌មាន​យើង​ថតរូប​ភាព ហើយនឹង​សួរនាំ ស្រាប់តែ​បើករថយន្ត​ចេញ​ទៅ​បាត់​តែ​ម្ដង​។

បើ​តាម​អ្នកបើកបរ​រថយន្ត​ដឹក​សត្វ​ជ្រូក​ងា​.​ប់​ទាំងនោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ឱ្យ​ដឹង​ថា សត្វ​ជ្រូក​ទាំង​អស់នេះ ពួក​គាត់​ដឹក​មក​ពី​ខេត្តកំពង់ស្ពឺ យក​មក​លក់​ឲ្យ​ថៅកែ​ជ្រូក​ម្នាក់​ឈ្មោះ ធឿ​ន នៅ​ក្រុង​ស្វាយ​រៀង ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​ឲ្យ​ដឹង​ថា មិនមែន​សត្វ​ជ្រូក​ងា​.​ប់​ទេ គឺ​សត្វ​ជ្រូក​រស់ គ្រាន់តែ​អន់ ដោយ​ដឹក​មក​ពី​ឆ្ងាយ​។

ចំណែក​ម្ចាស់​អាជីវកម្ម​ឈ្មោះ យ៉ា​ត មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​ប្រមូល​ទិញ​សត្វ​ជ្រូក​រស់​ពី​កសិដ្ឋាន​ប៉េ​តា​ក្រូ​, កសិដ្ឋាន​ម៉ុង​ឬ​ទ្ធី និង​ក្រុមហ៊ុន​ស៊ី​ភី គឺ​យក​មក​ចែកចាយ​តាម​ទី​សត្ត​ឃា​.​ត​នានា នៅ​ក្នុង​ខេត្តស្វាយរៀង​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​លិខិត​អនុញ្ញាតិ​ចេញពី​ខេត្ត​ដែល​ទិញ​។ ហើយ​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ តាម​វិ​ក័យ​ប័ត្រ គឺ​ជ្រូក​រស់​ចំនួន​១៥០​ក្បាល (​ដឹក​តាម​រថយន្ត​២​គ្រឿង​) យក​មក​ចែកចាយ​តាម​ទី​សត្ត​ឃា​.​ត តាម​បណ្តា​ស្រុក​នានា​នៅ​ក្នុង​ខេត្ត ដើម្បី​កា​.​ប់​សាច់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣១ ខែសីហា រហូត​ម​ដល់​ថ្ងៃ​ទី​១ ទី​២ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ក្រុមហ៊ុន​ដឹក​ជ្រូក​រស់​ក្នុង​១​យប់​ៗ ចាប់ពី​៧​គ្រឿង​ទៅ​១០​គ្រឿង ដោយ​ក្នុង​១​គ្រឿង​ចាប់ពី​៣០០​ក្បាល ទៅ​៣៥០​ក្បាល ដឹក​យក​ទៅ​ផ្ទេរ​ដាក់​រថយន្ត​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​លើ​ផ្លូវ​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​ខាងលិច​ប៉ុស្តិ៍​ច្រករបៀង​កំ​ពោត​ទូក ចម្ងាយ​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កំ​ពោត​ទូក ឃុំ​គគី​សោម ស្រុក​ស្វាយ​ទាប ហើយ​ដឹក​តាម​រថយន្ត​បន្ត​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​។

មហាជន​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​សត្វ​ជ្រូក​រស់ ក៏​មាន​ឈ្មួញ​ដឹក​ទំនិញ​ជា​ច្រើន​គ្រឿងក្នុង​១​យប់​ៗ​ផង​ដែរ គឺ​ចាប់ពី​១០​គ្រឿង​ទៅ​១៥​គ្រឿង បង្ក​សម្លេង​ឮ​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក​របស់​ពួក​គាត់​សម្រាន្ត​មិន​បាន​។ ដោយ​រថយន្ត​វៀតណាម​១០​គ្រឿង​ទៀត ចូល​មក​យក​ទំនិញ​ពី​ឈ្មួញ​ខ្មែរ ក្នុង​នោះ​រួម​មាន ៖ គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ខោអាវ​ជជុះ នៅ​ត្រង់​ចំណុច​ភូមិ​អង្គ​ម ស្ថិត​ក្នុង​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប គឺ​ផ្ទេរ​ទំនិញ​ពី​រថយន្ត​ខ្មែរ​ដាក់​លើ​រថយន្ត​វៀតណាម រូ​ច​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម សរុប​ប្រមាណ​ជិត​៣០​គ្រឿង គ្មាន​ការ​រំខាន​ដល់​សមត្ថកិច្ច​នោះ​ទេ​។

ទាក់​ទិញ​ករណី​នេះ​ដែរ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុស្តិ៍​នគរបាល​ច្រក​កំ​ពោត​ទូក​បាន​ទេ ។ បើ​តាម​មន្ត្រី​នគរបាល​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា ប៉ុស្តិ៍​ច្រករបៀង​កំ​ពោត​ទូក​នេះ ក្រោម​ការ​គ្រប់គ្រង​ដោយ​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី ក៏​ប៉ុន្តែ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​រក​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរ​សព្ទ័​ចូល​ហើយ គ្មាន​មនុស្ស​លើក​។

ចំណែក​លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ក្នុង​ខេត្តស្វាយរៀង មាន​២​ក្រុមហ៊ុន រកស៊ី​នាំ​សត្វ​ជ្រូក​រស់​ទៅ​ប្រទេស​វៀតណាម​។

ទី​១- (3TH Agriculture Development) នាយក​ក្រុមហ៊ុន​ឈ្មោះ លន់ ឡេ​ង ប្រមូល​ទិញ​សត្វ​ជ្រូក​រស់​ពី​កសិដ្ឋាន​ក្នុងស្រុក​ទូ​ទាំង​ប្រទេស លក់​ចេញ​ទៅ​ប្រទេស​វៀតណាម ដោយ​មានច្បាប់​អនុញ្ញាតិ​ពី​នាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​។

ទី​២- ក្រុមហ៊ុន ឌឿ​ន​សា​មិត ឯ​.​ក មានច្បាប់​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តស្វាយរៀង ទៅ​ប្រទេស​វៀ​ណា​ម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្ល៍ ស្រុក​កំពង់​រោ​ទ៌ និង​តាម​ច្រក​ស្របច្បាប់​នានា​ក្នុង​ខេត្តស្វាយរៀង​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក សុក សុទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តស្វាយរៀង បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ករណី​ឈ្មួញ​នាំ​សត្វ​ជ្រូក​រស់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ លោក​បាន​ចាត់​មន្ត្រី​ឲ្យ​ចុះ​ស្រាវជ្រាវ ហៅ​ក្រុមហ៊ុន និង​អ្នក​ពាក់ព័ន្ធ​មក​ពិនិត្យ​ឯកសារ​ច្បាប់​អនុញ្ញាតិ រួច​បាន​ដាក់​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ និង​កាត់​ស្តុក​តាម​នីតិវិធី​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ