សន្យាចោល៧អាណត្តិហើយ ផ្លូវមួយខ្សែកើតឆ្នាំ១៩៨០ ក្លាយជាផ្លូវបុរាណ
- កោះកុង
ផ្លូវមួយខ្សែ ដែលមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅចំណុចផ្សារក្រោម តាមបណ្តោយមាត់ព្រែកស្រែអំបិល ក្នុងភូមិសាស្ត្រភូមិ-ឃុំ-ស្រុកស្រែអំបិល
ផ្លូវមួយខ្សែ ដែលមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅចំណុចផ្សារក្រោម តាមបណ្តោយមាត់ព្រែកស្រែអំបិល ក្នុងភូមិសាស្ត្រភូមិ-ឃុំ-ស្រុកស្រែអំបិល
ខេត្តកោះកុង ៖ ផ្លូវមួយខ្សែ ដែលមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ស្ថិតនៅចំណុចផ្សារក្រោម តាមបណ្តោយមាត់ព្រែកស្រែអំបិល ក្នុងភូមិសាស្ត្រភូមិ-ឃុំ-ស្រុកស្រែអំបិល ខេត្តកោះកុង ហើយបានកើតឡើងតាំងពីឆ្នាំ១៩៨០នោះ នឹងមិនដែលបាននឹកឃើញជួសជុលម្តងណាឡើយ ក្នុងរយៈពេល៧អាណត្តិកន្លងមកនេះហើយ។
ឥឡូវនេះ កំពុងតែមានរងការខូចខាតខ្ទេចខ្ទី ដោយសារតែរងទម្ងន់របស់រថយន្តតូច-ធំ ហើយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរទៀតផង ដែលសព្វថ្ងៃនេះ គឺមានទ្រង់ទ្រាយ ជាផ្លូវកៅស៊ូខ្លះ បេតុងខ្លះ និងក្រួសក្រហមខ្លះពោរពាសទៅដោយគ្រលុករដេករដុប និងមានទឹកដក់បែកល្បាប់ហើយ និងត្រូវបានប្រជាពលរដ្ឋប្រសិទ្ធិនាមថា «ជាផ្លូវបុរាណវិញម្តង»។
ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវបុរាណនោះ ជាច្រើនគ្រួសារបាននាំគ្នាលើកឡើងថា «អំឡុងពេល៧អាណត្តិមកហើយ បើរាប់ទាំងមន្ត្រីចុះមកសន្យាមុនពេលបោះឆ្នោត គឺមានចំនួនរាប់រយនាក់ហើយ ដែលតែងតែមកសន្យាជួសជុលផ្លូវមួយខ្សែនេះ ប៉ុន្តែឱ្យតែបោះឆ្នោតរួចហើយ គឺបាត់មុខៗឈឹងតែម្ដង។
បើតាមលោកមេឃុំស្រែអំបិល បានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែនេះ មិនមែនស្ថិតក្នុងគម្រោងផ្លូវឃុំ-សង្កាត់របស់លោកនោះទេ គឺគ្រប់គ្រងដោយមន្ទីរសាធារណការ ហេតុនេះឃុំរបស់លោកបានត្រឹមតែលើកគម្រោងស្នើសុំទៅស្រុក ហើយស្រុកស្នើសុំបន្តទៅខេត្តតែប៉ុណ្ណោះ ។
លោកមេឃុំ បានបញ្ជាក់ទៀតថា កាលពីរដូវប្រាំងកន្លងមក ក្រុមការងារខេត្ត-ស្រុក បានចុះពិនិត្យ និងវាស់វែងរួចហើយ ដែលមានប្រវែងប្រមាណ៧គីឡូម៉ែត្រ ប៉ុន្តែអាជ្ញាធរស្រុក បានប្រាប់ថា «កញ្ចប់ថវិការនៅមិនទាន់ធ្លាក់នៅឡើយទេ»៕
ចែករំលែកព័តមាននេះ