ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះទង្គិចគ្នា​​​​ថ្មី​នៅស៊ីរី​​ស្លា.ប់5នាក់​

14 ឆ្នាំ មុន

នៅប្រទេសស៊ីរី​​​កាលពីថ្ងៃទី​​១៤ ឧសភា ​​កន្លង​មក ​​មានការប៉ះទង្គិចគ្នា​​​ទៀត​រវាង​​​កង​កម្លាំង​​សន្តិសុខ​​ដែលមានភក្តី​​ ភាពចំពោះ​​​ប្រធានា​ធិបតី​​ប្រទេស​នេះ លោក​បាចា​អាល់អាសាដ ​​និង ហ្វូង​បាតុករ​នៅ​ក្នុងទីក្រុង​​នានា បណ្តាល​​ឱ្យស្លា.ប់​​​មនុស្ស​​​​៥​នាក់​​ទៀត​​ បើទោះបីជា​​លោក​អាល់​​អាសាដ បញ្ជា​ដល់​កង​កម្លាំង​​សន្តិសុខ​​​ឱ្យ​បញ្ឈប់​​ការបា.ញ់រះ​​លើ​ហ្វូង​បាតុករ​ ​នឹង​យល់ព្រម​បើក​​​ការ​ចរចា​ក៏ដោយ ។ ​ការ​ប៉ះទង្គិចគ្នា​​ប្រកប​ដោយ​​ការបង្ហូរឈាម​​​ជា​ថ្មីទៀត​​នេះធ្វើ​ឱ្យ​ ប៉ះ​ពាល់​ដល់ការ​​​សន្យា​​របស់​រដ្ឋាភិបាល​លោក​អាល់​អាសាដ ​​ដែល​ថា​នឹង​បន្តការ​ធ្វើ​កំណែ​ទម្រង់​​របស់​ប្រទេស​ដែល​ញាំញី​ដោយបាតុ​ កម្ម​​អស់​​រយៈ​​ពេល​​២ខែ

នៅប្រទេសស៊ីរី​​​កាលពីថ្ងៃទី​​១៤ ឧសភា ​​កន្លង​មក ​​មានការប៉ះទង្គិចគ្នា​​​ទៀត​រវាង​​​កង​កម្លាំង​​សន្តិសុខ​​ដែលមានភក្តី​​ភាពចំពោះ​​​ប្រធានា​ធិបតី​​ប្រទេស​នេះ លោក​បាចា​អាល់អាសាដ ​​និង ហ្វូង​បាតុករ​នៅ​ក្នុងទីក្រុង​​នានា បណ្តាល​​ឱ្យស្លាប់​​​មនុស្ស​​​​៥​នាក់​​ទៀត​​ បើទោះបីជា​​លោក​អាល់​​អាសាដ បញ្ជា​ដល់​កង​កម្លាំង​​សន្តិសុខ​​​ឱ្យ​បញ្ឈប់​​ការបាញ់រះ​​លើ​ហ្វូង​បាតុករ​​នឹង​យល់ព្រម​បើក​​​ការ​ចរចា​ក៏ដោយ ។ ​ការ​ប៉ះទង្គិចគ្នា​​ប្រកប​ដោយ​​ការបង្ហូរឈាម​​​ជា​ថ្មីទៀត​​នេះធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់ការ​​​សន្យា​​របស់​រដ្ឋាភិបាល​លោក​អាល់​អាសាដ ​​ដែល​ថា​នឹង​បន្តការ​ធ្វើ​កំណែ​ទម្រង់​​របស់​ប្រទេស​ដែល​ញាំញី​ដោយបាតុ​កម្ម​​អស់​​រយៈ​​ពេល​​២ខែ ​​​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​​​ជា​ច្រើន​​​រយនាក់​មកហើយ ។​
ជាមួយគ្នានេះ ​ការបង្ក្រាប​​​ដោយហិង្សា​ថ្មី​​នេះញ៉ាំ​​ង​ឱ្យ​​មានការថ្កោលទោស​​យ៉ាង​ខ្លាំង​​ពីរដ្ឋាភិបាល​​ប្រទេស​លោក​ខាងលិច ដោយសហ​រដ្ឋអាមេរិក​​​បាន​សម្តែង​​​​ការ​​ខឹង​​​សម្បា​​​យ៉ាង​ខ្លាំង ហើយ​រដ្ឋ​មន្ត្រី​​ការបរទេស​បារាំង​​ លោក​ Alain Juppe ស្តី​បន្ទោសយ៉ាង​​ខ្លាំង​ចំពោះ​​​លោក​អាល់​​​អាសាដ ​ចំពោះ​​ការ​បង្ក្រាប​របស់​​កង​កម្លាំង​​​សន្តិសុខ​​ដែលបណ្តាល​ឱ្យ​​ស្លាប់​បាតុករ​ជា​ច្រើន​នាក់ ។​
ដោយឡែក​​ប្រទេស​អង់គ្លេស​​​បានកោះ​អញ្ជើញ​​​​ឯកអគ្គ​រដ្ឋទូត​​ស៊ីរី​​ដោយ​ព្រមាន​​ថា អង់​គ្លេស​​​នឹង​ចាត់វិធានការ​​បន្ថែមទៀត​​​ចំពោះ​ប្រទេស​ស៊ីរី ប្រសិនបើ​​​ប្រទេស​នេះ​​​បរាជ័យ​ក្នុង​ការបញ្ឈប់​​ ការបង្ក្រាប​​​ដោយហិង្សា​​ប្រឆាំង​បាតុ​ករ ។​
សកម្មជន​សិទ្ធិមនុស្ស​​និយាយ​ថា ​ក្នុង​ការប៉ះ​ទង្គិច​​គ្នាថ្មីនោះ​មនុស្ស​​៣នាក់​បានត្រូវ​បាញ់​សម្លាប់​​​​នៅ​ក្នុងទីក្រុង​ Homs ភាគកណ្តាល​​ប្រទេស​​​​ និង​​២នាក់​​ទៀត​បានត្រូវស្លាប់​​នៅ​តំបន់ Qabun នៅ​ក្បែរ​​​ទីក្រុង​​ដាម៉ាស់ រដ្ឋធានី​​​​ប្រទេស​នេះ ។ ​នៅថ្ងៃទី​​១៤ ឧសភា ​នោះ​ដែរកង​កម្លាំង​​សន្តិសុខ​​​​បានបាញ់​ព្រមាន​ដើម្បី​​បំបែក​ហ្វូងបាតុ​ករ​ប្រឆាំង​រដ្ឋាភិបាល​​នៅក្នុង​ទីក្រុង Daraa ដែល​មាន​ប្រតិបត្តិការ​​យោធា​រយៈ​ពេល​​១០ថ្ងៃ។
ក្រុម​សិទ្ធិ​មនុស្ស​​និយាយ​ថា នៅប្រទេស​​ស៊ីរី​​មនុស្ស​​​ដល់ទៅ​​៨៥០​នាក់ បានស្លាប់​បាត់បង់​ជីវិត​ និង​មនុស្ស​ជិត​​​៨.០០០​នាក់ទៀត​​​បាន​ត្រូវ​​ចាប់ខ្លួន​ចាប់តាំង​ពី​​កើតមានបាតុកម្ម​​ពី​ពាក់​កណ្តាល​​ខែ​មីនា​មក ៕