ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបគ្រោះលើផ្លូវល្បឿនលឿន រួចអ្នកជិះឡាន​យកកញ្ចប់ខ្មៅ១លាក់ទុកក្នុងព្រៃ លុះ​ក្រុមល្បាតសង្ស័យ​សួរ​នាំ​បែកធ្លាយ​

7 ខែ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ចំណុច​ខេ​93

ខេត្ត​កំពង់ស្ពឺ​ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ចំណុច​ខេ​93 កំពង់សោម​-ភ្នំពេញ​ ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង​ បណ្ដាល​ឲ្យ​បែក​កង់​ខាង​មុខ​រេ​ចង្កូត​​បុក​​រនាំង​ការពារ​ទ្រូងផ្លូវ​ទៅ​មុខ​លែង​រួច​។

ក្រោយ​កើតហេតុ​ អ្នក​ជិះ​ក្នុង​រថយន្ត​យក​កញ្ចប់​ខ្មៅ​មួយ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​កន្លែង​កើតហេតុ​នោះ ហើយ​បាន​ខ​ល​ហៅ​រថយន្ត​បក្ខ​ពួក​របស់​គេ​មួយ​គ្រឿង​ផ្សេង​ទៀត​មក​ដឹក​ដើម្បី​ជម្លៀស​ចេញ​ចេញពី​ទីតាំង​កើតហេតុ​ខាងលើ​ ។ ពេល​នោះ​ផង​ដែរ ​ក្រុម​ជនសង្ស័យ​បាន​ជញ្ជូន​អី​វ៉ា​ន់​នៅ​លើ​រថយន្ត​របស់​ពួក​គេ​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ ធ្វើ​អោយ​ក្រុម​ល្បាត​គោលដៅ​របស់​នគរបាល​ចរាចរណ៍​នាយកដ្ឋាន​ផ្លូវគោក​ដែល​ប្រចាំការ​និង​ល្បាត​នៅ​ទីនោះ​មានការ​សង្ស័យ​ក៏​ដាក់​កម្លាំង​ឃ្លាំចាំ​មើល ​។

​បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ក្រុម​មន្ត្រី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ បាន​ធ្វើការ​សាកសួរ​ថា​តើ​ថង់​ខ្មៅ​ដែល​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ព្រៃ​នោះ​ជា​ថង់​អ្វី? ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​ក្រុម​មន្ត្រី​នគរបាល​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​ដែល​ប្រចាំការ​នៅ​លើ​គោលដៅ​ផ្លូវ​ល្បឿន​លឿន​ថា​កញ្ចប់​ខ្មៅ​នោះ​គឺជា​ថ្នាំ​ញៀ.ន​ ។ ​ក្រោយ​ពី​ក្រុម​ជនសង្ស័យ​ឆ្លើយ​សារភាព​ហើយ​ ក្រុម​មន្ត្រី​ក៏​ស្នើ​សុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ឯក ហេង ចាន់​ធា​រី ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​បាន​ស្នើ​សុំ​ឆ្លង​មតិយោបល់​និង​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

​តាម​ប្រភព​បានអោយ​ដឹង​ថា​ក្រោយ​ពី​ទទួល​បាន​មតិ​ណែនាំ​ពី​ថ្នាក់ដឹកនាំ​រួច​មក​ក្រុម​មន្ត្រី​នគរ​បាល​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​សាធារណ​:​បាន​ធ្វើការ​ឃាត់ខ្លួន​នៅ​ទីតាំង​k27​តែ​ម្តង​។ បន្ទាប់​ពី​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​រួច​មក ក្រុម​មន្ត្រី​បាន​ធ្វើការ​ឆែកឆេរ​និង​រក​ឃើញ​នូវ​សារធាតុ​ញៀន​ប្រមាណ​ជិត​5 គីឡូក្រាម​។

គួរ​បញ្ជាក់​ថា​ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ​ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៤និង​៣៥​នាទី បន្ទាប់​មក​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​6 និង​40​នាទី ​នៅ​ចំណុច​k27​ ដោយ​កម្លាំង​នគរបាល​ចរាចរ​ណ៏ និង​សណ្តាប់ធ្នាប់​សាធារណៈ​របស់​នាយកដ្ឋាន​នគរបាល​ចរាចរ​ណ៏ និង សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ប្រចាំការ​នៅ​គោលដៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​សីហ​នុ នៅ​ទីតាំង​ចំនួន​០១​កន្លែង នៅ​ចំនុច​ផ្លូវ​ល្បឿ​ង​លឿន​K93​និង​k27(+100)​ស្ថិត​នៅ​ភូមិ​រំលោង ឃុំ​វល្លិ​ស​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់​រួម​មាន ៖

១-ឈ្មោះ KUANG ZUXIAN (KUANG ZUXIAN) ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ថ្ងៃខែ​ឆ្នាំ​កំណើត ០៩-​កញ្ញា​-១៩៩៧​។ ២-ឈ្មោះ សឿ​ន សៅរ៍​ណា​រិ​ទ្ធ (SOEUN SAONARITH) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ២២-​ធ្នូ​-១៩៩០​ និង​៣-ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ ថ្ងៃខែ​ឆ្នាំ​កំណើត ១៥-​មេ​សា​-១៩៨១​។

ក្នុង​ប្រតិបត្តិការ​នេះ​ផង​ដែរ ​សមត្ថកិច្ច​ធ្វើការ​ដកហូត​វត្ថុ​តាង​សរុប​រួម​៖ មេ​តំ​ហ្វេ​តា​មីន (MDMA) ទម្ងន់ ៣, ៥០​ក្រាម​, មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់ ៨,២៨​ក្រាម​, មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៩,១៩​ក្រាម​, រុក្ខជាតិ​ក្រៀម​ទម្ងន់​៖ ២០,២៨ ក្រាម​, សរុប​រួម​សារធាតុ​ញៀន ទម្ងន់ ៤០០៦,៩៧ ក្រាម (៤​គីឡូ ៦,៩៧​ក្រាម​) រុក្ខជាតិ​ក្រៀម​ទម្ងន់​៖ ២០,២៨ ក្រាម ។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បាន​សមត្ថកិច្ច​នគរបាល​ប្រចាំការ​គោលដៅ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ព្រះ​សីហ​នុ​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​មុខសញ្ញា​សង្ស័យ​និង​វត្ថុ​តាង​ទៅ​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ដើម្បី​យក​ទៅ​អនុវត្ត​នីតិវិធី​បន្ត​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀ.ន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ព្រះ​សីហ​នុ​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​​ស ct 200h ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​2BT3016​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ជា​អកុសល​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​បាន​បែក​កង់​ហើយ​ក៏​រេ​ចង្កូត​ទៅ​ប៉ះ​រនាំង​ការពារ​ទ្រូងផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​របស់​ក្រុម​ជនសង្ស័យ​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​(​ពួក​គេ​មិន​បាន​ទូរ​សព្ទ​សុំ​ជំនួយ​សង្គ្រោះ​ពី​ក្រុម​ប្រចាំការ​នៅ​ផ្លូវ​ល្បឿន​លឿន​នោះ​ទេ​)​។

​ក្រោយមក​ក្រុម​ជនសង្ស័យ​ក៏​បាន​ទូរ​សព្ទ​ហៅ​បក្ខពួក​របស់​គេ​ឱ្យ​យក​រថយន្ត​មួយ​គ្រឿង​ផ្សេង​ទៀត​ឱ្យមក​ទទួល ហើយ​បាន​នាំ​គ្នា​ជញ្ជូន​ឥ​វ៉ា​ន់​ដែល​លាក់​ទុក​ក្នុង​ព្រៃ​(​កន្លែង​គ្រោះថ្នាក់​)​យក​ដាក់​លើ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិចស៊ីស 300 ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ ​ព្រៃវែង​ 2A-1292 ក្នុង​គោលបំណង​បន្តដំណើរ​ទៅ​រាជធានី​ភ្នំពេញ ដោយ​មានការ​សង្ស័យ​សមត្ថកិច្ច​នគរបាល របស់​នាយកដ្ឋាន​នគរបាល​ចរាច​ណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ធ្វើការ​ឃាត់​និង​ត្រួតពិនិត្យ​លើ​រថយន្ត​នោះ​ហើយ​បាន​រក​ឃើញ​គ្រឿងញៀន​ជា​ច្រើន​និង​បាន​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ដើម្បី​សុំ​គោលការណ៍​ឃាត់ខ្លួន​ក្រុម​មុខសញ្ញា​សង្ស័យ​ទាំងអស់​តែ​ម្ដង​។

មហាជន​ដែល​ដឹង​អំពី​ការ​បង្ក្រាប​ក្រុម​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀ.ន​នេះ​អ្នកខ្លះ​បាន​សំដែង​នូវ​ការ​សាទរ​ចំពោះ​ក្រុម​មន្ត្រី​នគរបាល​របស់​នាយកដ្ឋាន​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ដែល​ប្រចាំការ​លើ​ផ្លូវ​ល្បឿន​លឿន ឯ​អ្នកខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ថ្នាំ​ញៀន​ច្រើន​ស​ន្ឋឹ​កស​ន្ឋា​ប់​បែប​នេះ​អាច​របូត​ចេញពី​ខេត្ត​ព្រះ​សីហ​នុម​កបាន​គឺ​ក្រុម​ជនសង្ស័យ​ពិតជា​មនុស្ស​មិនធម្មតា​មែន ហើយ​បើ​ធ្លាយ​ទៅ​ដល់​រាជធានី​ភ្នំពេញ​វិញ មិនដឹង​ជា​ពួក​គេ​សប្បាយ​ចែកចាយ​យ៉ាងណា​នោះ​ទេ​។

មន្ត្រី​នគរបាល​ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​នេះ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី 8 ខែកញ្ញា​ឆ្នាំ 2023 នេះ​ថា​ក្រុម​ជនសង្ស័យ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​និង​កសាង​សំណុំរឿង​ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ