ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃស្នើ​ដល់​​​ភូមា​​ឱ្យបើក​​​ច្រក​ឆ្លង​កាត់​​​ព្រំដែនរវាង​​​ប្រទេសទាំង​ពីរ​ឡើង​វិញ​

14 ឆ្នាំ មុន

អនុរដ្ឋ​មន្ត្រី​​​ក្រសួង​ពាណិជ្ជ​កម្ម​​​ចាំផ្ទះ​ថៃ លោក Alongkorn Panlaboot ថ្លែង​​​ថា ថៃ​បាន​ស្នើ​ដល់​​​ប្រទេស​ភូមាដែល​​នៅក្បែរ​​​ខាង​​​ឱ្យពិចារ​ណា​​ មើលពីការបើកឡើងវិញ​​​នូវ​ច្រក​​ឆ្លង​កាត់ព្រំ​ដែន Mae Sot-Myawaddy ដែលត្រូវ​​​បាន​បិទ​​ចាប់តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១០ ​កន្លង​មក ​ក្នុង​ការ​​ប៉ុនប៉ង​​​ដើម្បីជំរុញ​​​ និងលើក​​កម្ពស់​​​ការ​ធ្វើ​ពាណិជ្ជ​ក​ម្ម​​​នៅ​តាមព្រំដែន​​​រវាង​ ប្រទេសទាំង​ពីរ​។​​សំណើនោះ​​​​របស់ថៃ​​​ធ្វើឡើង​​កាលពី​​ដើម​ខែ​នេះ ក្នុង​អំឡុង​ពេល​នៃកិច្ច​ប្រជុំ​​​រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​​​អាស៊ាន​​ ដែលរៀបចំ​​ឡើងនៅក្នុង​​​​ទីក្រុង​ហ្សាការ​តា

អនុរដ្ឋ​មន្ត្រី​​​ក្រសួង​ពាណិជ្ជ​កម្ម​​​ចាំផ្ទះ​ថៃ លោក Alongkorn Panlaboot ថ្លែង​​​ថា ថៃ​បាន​ស្នើ​ដល់​​​ប្រទេស​ភូមាដែល​​នៅក្បែរ​​​ខាង​​​ឱ្យពិចារ​ណា​​មើលពីការបើកឡើងវិញ​​​នូវ​ច្រក​​ឆ្លង​កាត់ព្រំ​ដែន Mae Sot-Myawaddy ដែលត្រូវ​​​បាន​បិទ​​ចាប់តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០១០ ​កន្លង​មក ​ក្នុង​ការ​​ប៉ុនប៉ង​​​ដើម្បីជំរុញ​​​ និងលើក​​កម្ពស់​​​ការ​ធ្វើ​ពាណិជ្ជ​ក​ម្ម​​​នៅ​តាមព្រំដែន​​​រវាង​ប្រទេសទាំង​ពីរ​។​​សំណើនោះ​​​​របស់ថៃ​​​ធ្វើឡើង​​កាលពី​​ដើម​ខែ​នេះ ក្នុង​អំឡុង​ពេល​នៃកិច្ច​ប្រជុំ​​​រដ្ឋមន្ត្រី​​សេដ្ឋកិច្ច​​​អាស៊ាន​​ដែលរៀបចំ​​ឡើងនៅក្នុង​​​​ទីក្រុង​ហ្សាការ​តា ប្រទេស​ឥណ្ឌូណេស៊ី ។ នេះ​បើ​តាម​​​ការ​ឱ្យ​ដឹង​​ដោយលោក Alongkorn ហើយ​​លោក​បាន​​ឱ្យ​ដឹង​ទៀត​ថា ថៃ​ក៏សូម​​ថ្លែង​អំណរគុណ​​​ចំពោះ​រដ្ឋា​ភិបាល​​ភូមា​ដែល​បាន​សើរើឡើង​​វិញពី​ការហាម​ប្រាម​​របស់ខ្លួន​​លើការ​នាំ​ចូល​​​ទំនិញ​ចំនួន​១៥​មុខ​​​របស់ថៃ​។​
ការធ្វើ​​ពាណិជ្ជ​កម្ម​ និង​ការ​ដឹកជញ្ជូន​​​​តាម​ព្រំ​ដែន​​​​នៅតំបន់ព្រំដែន Mae Sot-Myawaddy បាន​ផ្អាក​ដំណើរការ​​ក្រោយពី​​​​​មន្ត្រី​​ភូមាបិទ​ព្រំ​ដែន​​នៅចំណុច​ស្ពានមិត្ត​ភាព​​ថៃ-ភូមា ​ដែលឆ្លង​កាត់​​​ទន្លេ Moei និង​នៅ​​កំពង់​ផែ​​ធ្វើ​ពាណិជ្ជកម្ម​​ឆ្លង​កាត់​​​ព្រំដែន​​ចំនួន​២០​កន្លែង ​​តាម​បណ្តោយ​​ដង​ទន្លេ​នោះ​ កាលពីខែ​​​កក្កដា ឆ្នាំ​​២០១០ កន្លង​មក ។​
តាមប្រភពព័ត៌​មាន​ថា អាជ្ញាធរភូមា​បាន​​​សម្រេច​បិទ​ប៉ុស្តិ៍​​​ឆែកឆេរ​​​ព្រំដែន​​ទាំង​នោះដោយ​​សារ​មិន​សប្បាយចិត្ត​​នឹង​​ថៃដែល​សាង​សង់​​​តំបន់​​ការពារព្រំដែន​​​ច្រាំងទន្លេខាង​ខ្លួន ​​ព្រោះ​​ការ​សាង​សង់​តំបន់​ការពារនោះ​អាចធ្វើ​ឱ្យ​​​ដី និង​ថ្ម បាក់​​ចូល​ក្នុងទន្លេ ៕