ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ដឹកនាំក្រុម​​ប្រឆាំង​​បេឡារុស លោកអានដ្រេសាន នីកូវ កាត់ទោស​ត្រូវ​ដាក់គុក​​ឆ្នាំ​

14 ឆ្នាំ មុន

ប្រទេស​បេឡារុស​កាលពីថ្ងៃទី​​១៤ ឧសភា ​កន្លង​មក​ បាន​កាត់ទោស​​​មេ​ដឹកនាំក្រុម​ប្រឆាំង​លោកអានដ្រេ​សាន​នីកូវ​ ដាក់ពន្ធនាគារ​រយៈ​ពេល​​៥​ឆ្នាំ ​​ពីបទ​ចោទប្រកាន់​រៀបំ​​ឱ្យមានបាតុ​កម្ម​​​ក្រោយពីការ​ឈ្នះឆ្នោត​​ប្រកប​ ដោយ​​​​​ភាព​ចម្រូង​ចម្រាស​​ជាថ្មី​​​របស់ប្រធានា​ធិបតី​​ផ្តាច់ការ​លោក​ អាឡិច​សាន់ឌ័រ​​​ លូកា​​ឆេន​កូ ។ លោក សាន​នី​កូវ អាយុ​​​៥៧ឆ្នាំ ​ជា​ឥស្សរ​ជន​​​លេច​ធ្លោ​​​មួយរូបក្នុង​​ការកាត់ទោស​​​ឥស្សរ​ជន​​ប្រឆាំង​ជា ​បន្តបន្ទាប់ ​ដែលត្រូវ​​ចាប់ខ្លួន​ក្រោយ​ពី​​ការ​បោះ​ឆ្នោត​​​កាលពីថ្ងៃទី​១៩ ធ្នូ ​​ឆ្នាំ​២០១០ កន្លង​មក ​​ដែលក្នុង​​ការ​បោះឆ្នោត​​នេះ​លោក​​លូ​កា​​ឆេនកូ​

ប្រទេស​បេឡារុស​កាលពីថ្ងៃទី​​១៤ ឧសភា ​កន្លង​មក​ បាន​កាត់ទោស​​​មេ​ដឹកនាំក្រុម​ប្រឆាំង​លោកអានដ្រេ​សាន​នីកូវ​ ដាក់ពន្ធនាគារ​រយៈ​ពេល​​៥​ឆ្នាំ ​​ពីបទ​ចោទប្រកាន់​រៀបំ​​ឱ្យមានបាតុ​កម្ម​​​ក្រោយពីការ​ឈ្នះឆ្នោត​​ប្រកប​ដោយ​​​​​ភាព​ចម្រូង​ចម្រាស​​ជាថ្មី​​​របស់ប្រធានា​ធិបតី​​ផ្តាច់ការ​លោក​អាឡិច​សាន់ឌ័រ​​​ លូកា​​ឆេន​កូ ។ លោក សាន​នី​កូវ អាយុ​​​៥៧ឆ្នាំ ​ជា​ឥស្សរ​ជន​​​លេច​ធ្លោ​​​មួយរូបក្នុង​​ការកាត់ទោស​​​ឥស្សរ​ជន​​ប្រឆាំង​ជា​បន្តបន្ទាប់ ​ដែលត្រូវ​​ចាប់ខ្លួន​ក្រោយ​ពី​​ការ​បោះ​ឆ្នោត​​​កាលពីថ្ងៃទី​១៩ ធ្នូ ​​ឆ្នាំ​២០១០ កន្លង​មក ​​ដែលក្នុង​​ការ​បោះឆ្នោត​​នេះ​លោក​​លូ​កា​​ឆេនកូ​ ទទួលបាន​សំឡេង​ឆ្នោត​​​គាំទ្រ​ចំនួន​​៨០​​​ភាគ​រយ​ ក្នុង​ចំណោម​​​សន្លឹក​ឆ្នោត​សរុប ។​
តាមការ​សម្រេច​​របស់តុលាការ​​ក្រុង​មី​​នស៍​​ថា លោកសាន​នី​កូវ​ ត្រូវ​​ដាក់ពន្ធនាគារ​​ដែលមាន​​សន្តិសុខ​​​យាមកាម​យ៉ាង​តឹង​រ៉ឹង​បំផុត​។​
លោកសាននីកូវ បានត្រូវ​​ចាប់ខ្លួន​​ជា​មួយ​​អ្នក​​​ប្រឆាំង​​ជាច្រើន​​​រយ​​នាក់ទៀត កាលពីថ្ងៃទី​​​១៩ ធ្នូ ឆ្នាំ​២០១០ ។ ​លោក​ជា​គូ​ប្រជែង​​ដ៏​សំខាន់​របស់លោក​លូកា​ឆេនកូ ​ហើយ​ធ្លាប់​​​បានធ្វើជា​​​អនុរដ្ឋ​មន្ត្រីការបរទេស ប៉ុន្តែ​​​​បាន​សម្រេច​​​លា​លែង​​ចេញពី​តំណែង​វិញ​ដើម្បី​​ធ្វើ​​បាតុ​កម្ម​​​ប្រឆាំង​នឹង​ការប្រព្រឹត្ត​​​របស់លោក​លូកា​ឆេន​កូ នៅឆ្នាំ​១៩៩៦ ៕