ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ធនាគារ​ម្នាក់ដើរទៅបន្ទប់ទឹក លុះ២០​នាទី​​​ក្រោយម្តាយក្មេកដើរទៅដែរ ប្រទះឃើញ​យ៉ាង​រន្ធ.ត់​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុគ្គលិក​ធនាគារ​ម្នាក់​បាន​ស្លា.ប់​នៅ​ក្បែរ​បន្ទប់ទឹក​ទាំង​ព្រឹក ដោយ​សង្ស័យ​ជំងឺ​

ខេត្ត​ប៉ៃលិន ៖ បុគ្គលិក​ធនាគារ​ម្នាក់​បាន​ស្លា.ប់​នៅ​ក្បែរ​បន្ទប់ទឹក​ទាំង​ព្រឹក ដោយ​សង្ស័យ​ជំងឺ​លើសឈា.ម​ធ្វើទុក្ខ បណ្តាល​ឱ្យ​ឈា.ម​ឡើង​ខ្លាំង​បុ.ក​ដាច់​សរសៃឈា.ម​ខួរក្បាល ក្រោយ​ពេល​មិន​ស្រួល ខ្លួន​ទៅ​ពិនិត្យ​សុខភាព​នៅ​គ្លីនិក​ឯកជន​កាលពី​ប៉ុន្មាន​ថ្ងៃមុន ឃើញ​មាន​​ជំងឺ​លើសឈា.ម និង​លើស​ជាតិ​ស្ករ​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​ ។

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​​ឈ្មោះ កែវ សារី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​បុគ្គលិក​ធនាគារ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ គឺ​នៅ​វេលា​ម៉ោង​៦ព្រឹក ជន​រង​គ្រោះ បាន​ក្រោក​ពី​ដំណ ក រួច​ដើរ​រ​តម្រង់​ឆ្ពោះទៅ​ក្នុង​បន្ទប់ទឹក​នៅ​ខាងក្រោយ​ផ្ទះ រហូត​ដល់​ម៉ោង​៦និង​២០​នាទី​ព្រឹក​ថ្ងៃ​ដ​ដែល ស្រាប់តែ​ម្ដាយក្មេក​ដើរទៅ​បន្ទប់ទឹក​ដែរ ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​ផ្កាប់មុខ​នៅ​ក្បែរ​បន្ទប់ទឹក​នោះ ហើយ​ភ្លាម​ៗ​គាត់​បាន​ស្រែកហៅ​ប្រពន្ធ​ជន​រង​គ្រោះ​ឱ្យរ​ត់ទៅ​ជួយ​លើក​ជន​រង​គ្រោះ យក​ទៅ​ដាក់​នៅ​ខាង​មុខ​ផ្ទះ ដើម្បី​រក​វិធី​ជួយ​សង្គ្រោះដែរ​ តែ​ជន​រង​គ្រោះជា​ប្តី​បាន​ដា.ច់ខ្យល់​ស្លា.ប់​បាត់​ទៅ​ហើយ​។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​នគរបាល​បន្ថែម​ទៀត​ថា កាលពី​២-៣​ថ្ងៃមុន ជន​រង​គ្រោះ​មាន​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន ឈឺក្បាល វិលមុខ ចុក​រោយ​ក​ ហើយ​បាន​ទៅ​ធ្វើការ​ពិនិត្យ​សុខភាព​នៅ​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ​ក្នុង​គ្លីនិក​យីហោ គឹ​ម សំណាង ដោយ​លទ្ធផល បង្ហាញ​ថា មាន​ជំងឺ​លើ​ស​ឈា.ម និង​លើស​ជាតិ​ស្ករ​តិចតួច​ផង​ដែរ​។

​តាម​ប្រភព​បញ្ជាក់​ថា ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន កម្លាំង​ផ្នែក​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ នៃ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​ល្វា ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រក​ឃើញ​ថា ​ជន​រង​គ្រោះ​ពិតជា​ស្លា.ប់​ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាលប្រាកដ​មែន​។ ប​ច្ចុ​ប្បន្ន​ស.ព​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​/​សង្កាត់​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ