ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតស្ត្រី​ទីមួយអេហ្ស៊ីប​​កើតជំងឺ​បេះ​ដូង​

14 ឆ្នាំ មុន

អតីត​ស្ត្រីទីមួយ​​អេហ្ស៊ីប​​លោកស្រី Suzanne Mubarak ជាភរិយា​របស់​​​អតីតប្រធានាធិបតី​លោកហ៊ូស្នី មូបារ៉ាក់ ​​ដែលត្រូវ​​ទម្លាក់​​ចេញពី​តំណែង​​កើតជំងឺ​​​បេះដូង​​កាលពីថ្ងៃទី​​១៣ ឧសភា ​កន្ល​ងមក ​ក្រោយ​ពីត្រូវ​​សួរចម្លើយ​​​ទាក់ទិននឹង​ការ​ចោទប្រកាន់​​ពីបទ​ពុករលួយ ។​ អ្នក​រៀបចំ​​ចាត់ចែង​នៅមន្ទីរពេទ្យ Sharm el-Sheikh លោក Mohamed Fatah Allah និយាយ​ថា ​លោកស្រី Suzanne Mubarak ត្រូវ​បាន​ដឹកទៅ​​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ក្រុងនេះ ។

ទីភ្នាក់ងារ​​​ព័ត៌មាន​​រដ្ឋ Middle East រាយ​ការណ៍​​ថា លោកស្រី​​ Suzanne  Mubarak កើត​ជំងឺ​​​បេះ​ដូង​ក្រោយពី​​លោកស្រី​​ត្រូវ​​តុលាការ​​​សម្រេច​ឱ្យជាប់ឃុំ​​​ឃាំង​រយៈ​ពេល​​១៥​ថ្ងៃ​ពីបទ​ចោទប្រកាន់​​​ពុករលួយ​។​
ក្នុងអំឡុងពេល​នៃការ​​សួរចម្លើយ​​​ លោក​ស្រី Suzanne Mubarak លោកហ៊ូស្នី ​​មូបារ៉ាក់​​ ក៏​ត្រូវ​​​បានសួរ​ចម្លើយ​​​អស់រយៈ​ពេល​ជាង​​៣ម៉ោង​​ផងដែរ ​ទាក់ទិននឹង​ការប្រើប្រាស់​​អំណាចរបស់​លោក​​នៅ​​ពេលលោក​​កាន់តំណែង​​ប្រធានាធិ​បតី​​​ដើម្បី​​ទទួលប្រាក់​​ដោយខុសច្បាប់​។​
កាលពីខែ​មុន លោក​ហ៊ូស្នី ​​មូបារ៉ាក់ ​​កើត​ជំងឺ​បេះដូង​​ដែរ ​នៅពេល​លោក​ត្រូវសួរ​ចម្លើយ​​​​​ទាក់ទិន​​នឹងការចោទប្រកាន់​​​ពីបទពុករលួយ ហើយ​​ពេលនេះ​​​លោកកំពុង​​​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​​ Sharm el-Sheikh ដែរ៕