ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​នឹង​ផ្ដល់​គ្រាប់​អ៊ុ​យ​រ៉ា់​នី​ញ៉ូ​ម​ដល់​អ៊ុយ​ក្រែ​ន​​ជា​​ជំនួយ​ថ្មី​ក្នុងទំហំទឹកប្រាក់​ដ៏មហាសាល​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​គ្រាប់​ប្រឆាំង​រថក្រោះ​ដែល​មាន​សារធាតុ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​នឹង​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​គ្រាប់​ប្រឆាំង​រថក្រោះ​ដែល​មាន​សារធាតុ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​ស្រាល ក្នុង​ក្រប​ខណ្ឌ​នៃ​ជំនួយ​ថ្មី​មាន​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ ប្រកាស​កាលពី​ថ្ងៃ​ទី​៦​កញ្ញា​។ បែប​នេះ​ក្នុង​បំណង​ជួយ​ទ្រទ្រង់​ថ្មី​ដល់​ការ​វាយលុក​ប្រឆាំង​កងទ័ព​រុ​ស្ស៊ី​​។

ជំនួយ​នោះ​ត្រូវ​បាន​ប្រកាស​នៅ​ទីក្រុង​គៀវ ដោយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​អាន​តូ​នី​ប្លី​ន​កេ​ន​ដែល​មក​បំពេញ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ កាលពី​ថ្ងៃ​ទី​៦​កញ្ញា​នៅ​អ៊ុយ​ក្រែ​ន​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​រួម​ជាមួយ​សម​ភាគី​អ៊ុយ​ក្រែ​ន​លោក​ឌី​មី​ត្រូ​គូ​ឡឺ​បា​លោក​ប្លី​ន​កេ​ន​ថ្លែង​ថា ការ​វាយបក​នា​ពេល​បច្ចុប្បន្ន កំពុង​តែ​មានការ​ជឿនលឿន​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ ហើយ​ជំនួយ​ថ្មី​នោះ​នឹង​រួមចំណែក​ដល់​ភាព​ជឿនលឿន​ថ្មី​ក្នុង​ការ​វាយបក​នោះ​។

ក្នុង​ទំហំ​ជំនួយ​ថ្មី​១​ពាន់​លាន​ដុល្លារ​នោះ ក្រៅពី​គ្រាប់​ប្រឆាំង​រថក្រោះ​រួម​មាន​ជា​ពិសេស ប្រាក់​៣០០​លាន​ដុល្លារ​សម្រាប់​ថែរក្សា​សន្តិសុខ​ស៊ី​​វិល​ក្នុង​បណ្ដា​តំបន់​រំដោះ ទឹកប្រាក់​២០៦​លាន​ដុល្លារ​ជា​ជំនួយ​មនុស្សធម៌ ២០០​លាន​ដុល្លារ​ជួយ​ទ្រទ្រង់​ដល់​បណ្ដា​ស្ថាប័ន​មូលដ្ឋាន ៨០​លាន​ដុល្លារ​សម្រាប់​ការ​ដោះ​មីន និង​១០០​លាន​ដុល្លារ​សម្រាប់​ការ​ទិញ​បណ្ដា​ឧបករណ៍​យោធា​នា​ពេល​ខាង​មុខ​។

ក្នុង​កញ្ចប់់​ជំនួយ​ថ្មី​នោះ​ទឹកប្រាក់​១៧៥​លាន​ដុល្លារ គ្រោង​សម្រាប់​ផ្ដល់​គ្រាប់​ទំហំ​១២០​មី​ល្លី​ម៉ែត្រ មាន​ផ្ទុក​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​កម្រិត​ស្រាល សម្រាប់​រថក្រោះ​ប្រយុទ្ធ​អា​មេ​រិ​ក​ធុន​ABRAMS ដែល​សន្យា​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​មន្ទីរ​ប៉ង់​តា​ហ្កោ​ន​បញ្ជាក់ ថា រថក្រោះ​ទាំងនោះ​នឹង​មក​ដល់​អ៊ុយ​ក្រែ​ន​អំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ​នេះ​។ សហរដ្ឋអាមេរិក​ក៏​នឹង​ផ្ដល់​ផង​ដែរ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ក្នុង​នោះ​មាន​ប្រព័ន្ធ​បាញ់​រ៉ុក្កែត​ហ្វូង​ធុន​HIMARS និង​បណ្ដា​ឧបករណ៍​គមនាគមន៍​។

ជា​លើក​ដំបូង​ហើយ​ដែល​អា​មេ​រិ​ក​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​គ្រាប់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ដែល​អាច​ទម្លុះ​ប្រព័ន្ធ​ពាស​ដែក តែ​គ្រាប់​ទាំងនោះ​អាច​បង្ក​គ្រោះថ្នាក់​ពុល​ដល់​កង​យោធា​និង​ប្រជាជន​ស៊ី​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ