ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ.ក់​ទូរស័ព្ទ​មាន​ភ្ជាប់​ GPS ផ្អើល​នគរបាល​ដេញ​តាម​រកអស់​​មួយ​ចំហៀង​ខណ្ឌ​ ទីបំផុត​បាត់ដាន

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ដៃ ម៉ាក​ iphone មួយ​​គ្រឿង​ដែល​មាន​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ដៃ ម៉ាក​ iphone មួយ​​គ្រឿង​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS​ផង ហើយ​ក្រោយ​ឆ.ក់​បាន​សម្រេច​ក៏​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេច​បាត់​។ បន្ទាប់​មក​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ទូរស័ព្ទ​បាន​ប្តឹង​សុំ​ឲ្យ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជួយ​អន្តរាគមន៍ ក្រោយ​ទទួល​បាន​បណ្ដឹង នគរបាល​ទាំង​អ្នក​ស្លៀកពាក់​ជា​ឯកសណ្ឋាន និង​ស៊ី​វិល​ផង​។ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​សញ្ញា​ប្រព័ន្ធ​GPS​ចង្អុលបង្ហាញ និង​ធ្វើការ​ដេញ​តាម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​១​ចំហៀង​ខណ្ឌ ប៉ុន្តែ​ដេញ​ចុះ​ដេញ​ឡើង​ទីបំផុត​ក៏​បាត់​ស្រមោល​ឈឹងរ​កលែង​ឃើញ​។

ហេតុការណ៍​ខាងលើនេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥​ ​ធ្វើ​សកម្មភាព​ឆ.ក់​ទូរស័ព្ទ​ម៉ាក I phone ពី​បុរស​ម្នាក់​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​ផ្លូវ​ចោម​ចៅ ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ ។​ ក្រោយ​ឆ.ក់​បាន​សម្រេច​ហើយ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​សំដៅ​ឡើង​ទៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី​បាត់​ស្រមោល ចំណែក​បុរស​រង​គ្រោះ​ដោយសារ​តែ​ទូរស័ព្ទ​របស់​គាត់​មាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន​សុវត្ថិភាព​GPS មើលឃើញ​សញ្ញា​ជនសង្ស័យ​កំពុង​គេចខ្លួន​តាម​ផ្លូវ ក៏​បាន​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​ដែរ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​បណ្ដឹង​ពី​បុរស​រង​គ្រោះ​ភ្លាម​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រួម​ជាមួយ​នគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​រដ្ឋបាល​មួយ​ចំនួន​មាន​កម្លាំង​ស្លៀកពាក់​ជា​ឯកសណ្ឋាន​ និង​ស្លៀក​ពាក់​ស៊ី​វិល បាន​ចេញ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​បាន​ប្រកាស​តាម​វិទ្យុទាក់ទង​ និង​ដេញ​តាម​សញ្ញា​ដែល​ប្រព័ន្ធ​GPS​បង្ហាញ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​១​ចំហៀង​ខណ្ឌ ប៉ុន្តែ​ពេល​ដេញ​តាម​ចុះ​តាម​ឡើងៗ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​អស់​រយៈពេល​ជា​២​ម៉ោង​ ទីបំផុត​ស្រាប់តែ​បាត់ដាន​រក​សញ្ញា​លែង​ឃើញ ហើយ​ជនសង្ស័យ​គេចខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ ៕​