ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ពោធិ៍សាត់ បង្ក្រាប​ក្រុម​ក្មេង​ទំនើង​០៦​នាក់ ក្រោយ​កា​.​ប់​យុវជន​ម្នាក់​ដាច់​.​កដៃ​ឆ្វេង

2 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​០៤ ដល់ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣…

ខេត្តពោធិ៍សាត់ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​០៤ ដល់ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី​កាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​ដាច់​កដៃ​ខាងឆ្វេង ។

ករណី​បង្ក​ហិ​.​ង្សា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្តិ​នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ​វាង​ក្រុង ស្ថិត​នៅ​ភូមិ​តា​កុយ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ ។ ក្រោយ​ធ្វើ​សកម្មភាព​រួច ក្រុម​ជន​បង្ក បាន​គេចខ្លួន​បាត់ ។

ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ​នគរបាល​ខេត្ត​ខេត្តពោធិ៍សាត់ និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ចុះ​ធ្វើការ​ស៊ើបសួរ​ពី​ជន​រង​គ្រោះ និង​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុខសញ្ញា​បាន ។

លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ​ក្រុង​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ក្រោយ​កំណត់​មុខសញ្ញា​បាន លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​សណ្ដាន់ នៃ​អធិការដ្ឋាន​គ​របាល​ស្រុក​ក្រគរ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ មានឈ្មោះ ឈ​ន ឆៃ​យ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​បក្ខពួក​របស់​ក្រុម​ជន​បង្ក នាំ​ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ។

លោក​អធិការ បន្ត​ថា ក្រោយ​ពី​ជនសង្ស័យ បាន​សារភាព និង​ចង្អុលបង្ហាញ​ទីកន្លែង​របស់​ក្រុម​បក្ខពួក​កំពុង​សំងំ​លាក់ខ្លួន លោក​បាន​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ កម្លាំង​អន្តរាគមន៍ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​ជន​បង្ក បាន​ចំនួន​០៥​នាក់​បន្ថែម​ទៀត នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ ។

ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន ៖
ទី​១- ឈ្មោះ រឹម ភារៈ ហៅ​រ៉េ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
ទី​២- ឈ្មោះ សួន សុខ​រ៉ា ហៅ​ប៊ុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។
ទី​៣- ឈ្មោះ ញ៉ សុ​ជាតិ ហៅ​ធំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើករថយន្ត​ដឹក​ដី រស់នៅ​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​។
ទី​៤- ឈ្មោះ ឌឹ​ម សុ​ផា​ន់​ណាត់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ដូង​ជួរ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។
និង​ទី​៥- ឈ្មោះ ទុ​យ ម៉េ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​អូរ​អាចម៍កុក ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ច បាន​ដកហូត​វត្ថុ​តាង រួម​មាន ៖ កាំបិត​ផ្គាក់​ដង​ឈើ​ចំនួន​០១​ដើម និង​ម៉ូតូ​ចំនួន​០៣​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ចំនួន​០៦​នាក់ រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ