ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន IMF ​ត្រូវ​ចាប់ខ្លួន​​នៅក្នុង​ទីក្រុង​ញូវយ៉ក​

14 ឆ្នាំ មុន

ប្រធានមូលនិធិ​​​រូបិយវត្ថុ​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​ត្រូវ​ចាប់ខ្លួន​នៅ​​ក្នុងទីក្រុង​​ញូវយ៉ក ​សហរដ្ឋអាមេរិក ​​ពីបទ​ចោទប្រកាន់​ប៉ង​រំលោ.ភ​​បំពាន​ផ្លូវ​ភេទ​​លើ​ស្ត្រី​ជា​​អ្នកបម្រើ​ នៅសណ្ឋាគារ​​មួយរូប​ក្នុងទីក្រុង​​ញូវយ៉ក​ ។ ​កាសែត The New York Times រាយ​ការណ៍​ថា ​លោក Strauss-Kanh ត្រូវ​បាន​​​នាំចេញ​ពីយន្ត​ហោះដោយ​​​គិញសម្ងាត់​​​​៣នាក់ ​នៅ​ឯព្រលាន​យន្តហោះ John F-Kennedy ដែល​យន្តហោះ​​នោះ​គ្រោង​ចេញ​ដំណើរ​​ទៅ​កាន់​ទីក្រុង​​ប៉ារីស ​ប្រទេស​បារាំង ។

ប្រធានមូលនិធិ​​​រូបិយវត្ថុ​​អន្តរជាតិ (IMF) លោក Dominique Strauss-Kahn បាន​ត្រូវ​ចាប់ខ្លួន​នៅ​​ក្នុងទីក្រុង​​ញូវយ៉ក ​សហរដ្ឋអាមេរិក ​​ពីបទ​ចោទប្រកាន់​ប៉ង​រំលោភ​​បំពាន​ផ្លូវ​ភេទ​​លើ​ស្ត្រី​ជា​​អ្នកបម្រើ​នៅសណ្ឋាគារ​​មួយរូប​ក្នុងទីក្រុង​​ញូវយ៉ក​ ។ ​កាសែត The New York Times រាយ​ការណ៍​ថា ​លោក Strauss-Kanh ត្រូវ​បាន​​​នាំចេញ​ពីយន្ត​ហោះដោយ​​​គិញសម្ងាត់​​​​៣នាក់ ​នៅ​ឯព្រលាន​យន្តហោះ John F-Kennedy ដែល​យន្តហោះ​​នោះ​គ្រោង​ចេញ​ដំណើរ​​ទៅ​កាន់​ទីក្រុង​​ប៉ារីស ​ប្រទេស​បារាំង ។ ក្រោយ​ពីត្រូវ​​ចាប់ខ្លួន​លោក Strauss-Kanh  ​ត្រូវបាននាំ​ទៅ​​ប៉ុស្តិ៍​​ប៉ូលិស​ក្រុងញូវយ៉ក​មួយ​​ ដើម្បី​​​សួរ​ចម្លើយ​​​​ទាក់ទិន​ទៅនឹង​​ការចោទប្រកាន់​​​ពីបទ​រំលោភ​បំពាន​ផ្លូវភេទលើស្ត្រី​​​អ្នក​បម្រើ​​​ម្នាក់​។​
ស្នង​ការ​​​រងនគរ​បាលក្រុង​​​ញូវយ៉ក លោក Paul Browne បានប្រាប់ទូរទស្សន៍​ CNN ថា ​លោក Stauss-Kanh ត្រូវគេ​ប្រទះឃើញ​​ស្រាត​នៅ​​​ពេល​​ស្ត្រី​អ្នក​​បម្រើ​​​រូបនោះ​ចូលក្នុង​​បន្ទប់​ស្នាក់​នៅ​​របស់​គាត់ដើម្បី​បោសសំអាត​​នៅវេលា​ម៉ោង​​១រសៀលថ្ងៃទី​​​​១៤ ឧសភា ​កន្ល​ងមក ។ ​​លោក Browne បាន​ឱ្យ​ដឹងទៀត​ថា ​​នៅ​ពេល​ស្ត្រី​រូបនេះ​ចូល​ដល់​ក្នុងបន្ទប់ លោក Strauss Kahn បាន​​ព្យាយាម​​​​ផ្តេក​ផ្តួល​​ខ្លួនលើ​ស្ត្រីនោះ ប៉ុន្តែស្ត្រីនោះ​​​បានរត់​ចេញ​ក្រៅ​​​ ហើយ​រត់​ទៅ​​កាន់​​​តុមួយនៅខាង​មុខ​សណ្ឋាគារ​។​ នៅពេល​ប៉ូលិស​​ទៅដល់​​បន្ទប់នោះ លោក Strauss-Kanh បាន​​ចាកចេញ​​​ពីបន្ទប់​បាត់​ទៅហើយ ​​ដោយ​បន្សល់ទុកនូវ​​តែ​ទូរស័ព្ទ​​​ដៃ​មួយប៉ុណ្ណោះ​។​
លោក Stauss-Kanh បាន​បដិសេធ​​​មិន​ឆ្លើយសំណួរ​​​របស់ប៉ូលិស​​ក្រុង​ញូវយ៉ក​​ ឬ​​មិន​ធ្វើ​សេចក្តីថ្លែង​ការណ៍​ឡើយ ។​
ពុំមានការ​​ចោទប្រកាន់ផ្លូវ​ការ​ត្រូវបាន​ដាក់​ប្រឆាំង​​លោក Strauss-Kanh នៅឡើយទេ​។​
លោក Dominique Strauss-Kanh ជា​អតីត​រដ្ឋ​មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​​​បារាំង ​​បច្ចុ​ប្បន្ន​​​ជា​មេដឹកនាំ​​គណបក្ស​សង្គមនិយម​​បារាំង​​ និងជា​ប្រធាន IFM ៕