រុស្ស៊ីមានសុទិដ្ឋិនិយមក្នុងការហក់ចូលទីផ្សារថាមពលអាស៊ាន
ប្រទេសឥណ្ឌូណេស៊ី៖ តាមទីភ្នាក់ងារព័ត៌មានវៀតណាមVNA ចុះថ្ងៃទី៥កញ្ញាថា បណ្ដាសហគ្រាស
ប្រទេសឥណ្ឌូណេស៊ី៖ តាមទីភ្នាក់ងារព័ត៌មានវៀតណាមVNA ចុះថ្ងៃទី៥កញ្ញាថា បណ្ដាសហគ្រាស
ប្រទេសឥណ្ឌូណេស៊ី ៖ តាមទីភ្នាក់ងារព័ត៌មានវៀតណាមVNA ចុះថ្ងៃទី៥កញ្ញាថា បណ្ដាសហគ្រាសថាមពលរុស្ស៊ី អាចហក់ចូលទីផ្សារអាស៊ានសម្រាប់តម្លៃប្រចាំឆ្នាំដល់ខ្ទង់១៧០ពាន់លានដុល្លារ។ នេះបើយោងតាមសម្ដីរបស់លោកអ៊ីវ៉ានប៉ូលីយ៉ាកូវប្រធានក្រុមប្រឹក្សា កិច្ចការរុស្ស៊ី-អាស៊ាន។
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពីកិច្ចការពាណិជ្ចកម្មនិងវិនិយោគរបស់អាស៊ាន ដែលប្រព្រឹត្តទៅមុនកិច្ចប្រជុំកំពូលលើកទី៤៣របស់អាស៊ាន លោកអ៊ីវ៉ានប៉ូលីយ៉ាកូវថ្លែងទៀតថា ផែនការសន្តិសុខថាមពលរបស់បណ្ដារដ្ឋជាសមាជិកអាស៊ាននិងរបស់រុស្ស៊ី គឺការបង្កើតសក្ដានុពលភាពសម្រាប់បណ្ដាសហគ្រាសរុស្ស៊ី ហក់ចូលទីផ្សារអាស៊ាន។

លោកបានលើកពីតួលេខពាណិជ្ជកម្មនៃទីផ្សារថាមពលរបស់អាស៊ានថាមាន រវាងពី៣០០ទៅ៤០០ពាន់លានដុល្លារក្នុង១ឆ្នាំ។ កិច្ចដំណើរការនៃផែនការនោះ តំណាងឲ្យផលប្រយោជន៍ដ៏ធំធេង សម្រាប់គ្រប់ប្រទេសក្នុងតំបន់ ព្រោះវាអាចអនុវត្តបានមិនមែនគ្រាន់តែស្ថិតលើក្រដាស សំដៅពង្រឹងសន្តិសុខថាមពល ៕
ចែករំលែកព័តមាននេះ