ព្យុះស៊ីក្លូនវា.យប្រហារប្រេស៊ីល ឆ.ក់យកជីវិតមនុស្សជាង២០នាក់
ប្រទេសប្រេស៊ីល ៖ អភិបាលរដ្ឋRIO GRANDE DO SULប្រេស៊ីល ប្រកាសនាថ្ងៃទី៥កញ្ញាថា ព្យុះស៊ីក្លូន
ប្រទេសប្រេស៊ីល ៖ អភិបាលរដ្ឋRIO GRANDE DO SULប្រេស៊ីល ប្រកាសនាថ្ងៃទី៥កញ្ញាថា ព្យុះស៊ីក្លូន
ប្រទេសប្រេស៊ីល ៖ អភិបាលរដ្ឋRIO GRANDE DO SULប្រេស៊ីល ប្រកាសនាថ្ងៃទី៥កញ្ញាថា ព្យុះស៊ីក្លូនមួយដែលវា.យប្រហារភាគខាងត្បូងប្រេស៊ីល បណ្ដាលឲ្យមនុស្សស្លា.ប់ដល់យ៉ាងតិច២១នាក់។ លោកថានេះជាគ្រោះមហន្តរាយបរិយាកាសដែលអាក្រក់បំផុត ក្នុងតំបន់របស់លោក។

ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរូបនេះលោកអេឌូអាដូលើតថ្លែងថា គួរឲ្យសោកស្ដាយបំផុតដែលខ្ញុំទទួលព័ត៌មានថា សាកស.ពមនុស្ស១៥នាក់បានត្រូវរកឃើញក្នុងឃុំ MUCUM នាំឲ្យចំនួនអ្នកស្លា.ប់ឡើងដល់២១នាក់។ កាលពីខែមិថុនាកន្លងទៅព្យុះស៊ីក្លូនមួយបានសម្លា.ប់មនុស្ស១៦នាក់ ក្នុងរដ្ឋដដែលនេះស្ថិតនៅជាប់ព្រំដែនជាមួយប៉ារ៉ាហ្គាយនិងអាហ្សង់ទីន។

អភិបាលរដ្ឋនោះបញ្ជាក់ទៀតថា អ្នកជួយសង្គ្រោះច្រើនសិបនាក់ត្រូវបានកេណ្ឌប្រមូលនិងថា មនុស្សច្រើនរយនាក់ត្រូវបានសង្គ្រោះ។ បណ្ដាឧទ្ធម្ភាគចក្រត្រូវបានប្រើដើម្បីជម្លៀសប្រជាជនដែលកំពុងស្ថិតក្នុងភាពឯកោ ដោយផ្លូវថ្នល់នានាមិនអាចប្រើបានព្រោះត្រូវទឹកជន់លិច។
មនុស្សជាង២៥.០០០នាក់នៃទីក្រុងប្រមាណជា៦០រងការប៉ះពាល់ ដោយភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានការបាក់ដីនិងទឹកជំនន់។ ប្រធានាធិបតីប្រេស៊ីលលោកល្វីសអ៊ីណាស្យូលូឡាដាស៊ីលវ៉ា បានសម្ដែងសាមគ្គីភាពជាមួយបណ្ដាជនរងគ្រោះនិងអះអាងថា រដ្ឋាភិបាលសហព័ន្ធត្រៀមរួចហើយក្នុងការផ្ដល់ជំនួយដល់រដ្ឋ RIO GRANDE DO SUL ៕

ចែករំលែកព័តមាននេះ