ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​បុគ្គលិក​ក្រុមហ៊ុន​សន្តិ​សុខ​​ឯកជន​ម្នាក់​ដាក់​គុក​​១០​​ឆ្នាំ ​

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សា​លក្រម​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ ដែលជាអតីត​​​បុគ្គលិក​ក្រុមហ៊ុន​សន្តិ​សុខ​ឯកជន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ប៉ុន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០៦ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ប្រកាស​សា​លក្រម​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ម្នាក់​ ដែលជាអតីត​​​បុគ្គលិក​ក្រុមហ៊ុន​សន្តិ​សុខ​ឯកជន​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​១០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ប៉ុន ប៉ង​ឃាតកម្ម​.​ដោយ​​យក​ដែក​ចុង​ស្រួច​ចាក់​ទៅ​លើ​បុរស​អ្នក​រើស​អេ​ត​ចាយ​ បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

ជនជាប់ចោទ​មានឈ្មោះ សេន អាត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ​ជា​សន្តិសុខ​ឯកជន រស់នៅ​ម្តុំ​ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ សាលក្រម​បាន​ប្រកាស​ជា​សាធារណៈ ដោយ​​លោកស្រី គឹ​ម សុ​គ​ន្ធា ចៅក្រម​ជំនុំជម្រះ និង​លោក ស៊ន មុនី ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលា​ដំ​បូ​ង​រាជធានី​ភ្នំពេញ ។

សំណុំរឿង​នេះ​ ត្រូវ​បាន​តុលាការ​លើកយក​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២៣ និង​សម្រេច​ប្រកាស​សាលក្រម​ នា​ថ្ងៃ​ទី០​៦ ខែកញ្ញា ឆ្នាំ​២០២៣ ។ នៅ​ចំពោះ​មុខ​អង្គ​សវនាការ ជនជាប់ចោទ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​យក​ដែក​ស្រួច​ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ប្រាកដ​មែន​ដោយសារ​ជន​រង​គ្រោះ​មក​លួច​យក​អីវ៉ាន់​ពី​កន្លែង​ដែល​ខ្លួន​យាម​ប្រចាំ​ច្រើន​ញឹក​ញាប់​ពេក ។

ជន​ជាប់ចោទ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ ខ្លួន​បានឃើញ និង​ទាន់​ជន​រង​គ្រោះជា​អ្នក​រើស​អេ​ត​ចាយ កំពុង​​ធ្វើ​សកម្មភាព​លួច​សម្ភាររបស់​ក្រុមហ៊ុន​ដែល​ខ្លួន​យាម​ប្រចាំការ ហើយ​មិនមែន​លួច​តែ​ម្តង​នោះ​ទេ ពេល​នោះ​ ខ្លួន​បាន​ចូល​ទៅ​ចាប់​​«​ចោរ​អេ​ត​ចាយ​»​ទើប​មានការ​ប្រតាយប្រតប់​គ្នា បណ្តាល​ឲ្យ​ខ្លួន​ស្ទុះ​យក​បាន​ដែក​ចុង​ស្រួច ចាក់​ទៅ​លើ​ជន​គ្រោះ​ធ្វើ​រង​របួស​ជា​ទម្ងន់ ស្ថិត​នៅ​ចំណុច​ស្ថា​នីយប្រេង​ឥន្ទ​នៈ PTT ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជ ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៧ យប់ រួច​ក៏​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ខណ្ឌ​មាន​​ជ័យ​ចាប់ខ្លួន ។

ជន​រង​គ្រោះ​មានឈ្មោះ យាន ឡាយ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​៧០៥ ភូមិ​ត្នោត​ជ្រុំ​៤ សង្កាត់​បឹង​ទ​ពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ជាអ្នករើស​អេ​ត​ចាយ ។ ក្នុង​សម្លៀក​បំពាក់​ឈុត​អ្នកទោស ជនជាប់ចោទ​មាន​ទឹកមុខ​ស្រងូតស្រងាត់ ដោយ​បាន​លើកដៃ​ប្រណម​ទ​ទួ​ច​ស្នើ​សុំ​ដល់​លោកស្រី​ចៅក្រម​ជំនុំជម្រះ ឲ្យ​មានការ​បន្ធូរ​បន្ថយទោស​ខ្លះ ព្រោះ​នេះ​ជា​កំហុស​ខឹង​អ្នក​រើស​អេ​ត​ចាយ លួច​សម្ភាររបស់​ក្រុមហ៊ុន​ដែល​ខ្លួន​យាម​ញឹក​ញាប់ពេក ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត​លើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ