ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសក្រុងក្រចេះបង្រ្កាប​ក្រុមជួញដូរនិងប្រើប្រាស់ថ្នាំញៀន

14 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ប៉ូលិស​​អធិ​ការ​ដ្ឋាន​ក្រុង​ក្រចេះ ​ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​​ឯក ច័ន្ទ សុផល្លា អធិ​ការ​រង ​បាន​បង្ក្រាប​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំញៀន​ចំនួន​​ពីរ​នាក់​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​បាន​​ឃាត់​​ខ្លួន​​ក្រុម​អ្នក​ប្រើ​ប្រាស់​​បួន​នាក់​រួច​មក ។ ការចុះបង្រ្កាបជនជាមុខ​សញ្ញា​​ចែកចាយ និងប្រើប្រាស់ថ្នាំញៀន​នេះ បាន​ធ្វើឡើងកាលពីថ្ងៃទី១៣

ខេត្តក្រចេះ ៖ ប៉ូលិស​​អធិ​ការ​ដ្ឋាន​ក្រុង​ក្រចេះ ​ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​​ឯក ច័ន្ទ សុផល្លា អធិ​ការ​រង ​បាន​បង្ក្រាប​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​ថ្នាំញៀន​ចំនួន​​ពីរ​នាក់​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​បាន​​ឃាត់​​ខ្លួន​​ក្រុម​អ្នក​ប្រើ​ប្រាស់​​បួន​នាក់​រួច​មក ។ ការចុះបង្រ្កាបជនជាមុខ​សញ្ញា​​ចែកចាយ និងប្រើប្រាស់ថ្នាំញៀន​នេះ បាន​ធ្វើឡើងកាលពីថ្ងៃទី១៣ ឧសភា នៅ​​ខាង​ក្រោយ​ព្រលានយន្តហោះ ស្ថិតក្នុងសង្កាត់​អូរ​ឫស្សី ក្រុងក្រចេះ ខណៈពេល​ជន​ទាំងនេះ​កំពុង​​ធ្វើសកម្មភាពលួច​ជក់ថ្នាំញៀន។​​

លោកអនុសេនីយ៍ឯក ច័ន្ទ សុផល្លា ​មាន​ប្រសាសន៍​ថា ជន​ប្រើប្រាស់ថ្នាំញៀន​ចំនួន​៤នាក់​នោះមាន​១-ឈ្មោះ​ញ៉ែម ដា អាយុ​២៤ឆ្នាំ មាន​ទី​លំនៅ​ក្នុងឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​​មានជ័យ ២-ឈ្មោះ​សែម ដា អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិលេខ១ ឃុំគងជ័យ ស្រុក​អូរ​​រាំងឪ ខេត្តកំពង់ចាម ៣-ឈ្មោះ​ហម ផាន អាយុ​​២៦​ឆ្នាំ និង៤-ឈ្មោះ​ខែ សូនី អាយុ២៦ឆ្នាំ​ទាំង​ពីរ​នាក់នេះមានទីលំនៅ​ក្នុង​សង្កាត់អូរឫស្សី ក្រុងក្រចេះ។ នៅក្នុងការបង្រ្កាបជនទាំង​៤​នាក់​នេះ សមត្ថ​កិច្ច​ដកហូតបានឧបករណ៍​សម្រាប់ជក់​ថ្នាំញៀនមួយចំនួនធំ ។

លោកអធិការរងបានឲ្យដឹងទៀតថា ក្រោយ​ពីកម្លាំងជំនាញឃាត់ខ្លួនជនទាំង៤នាក់​នាំ​មក​កាន់​អធិការដ្ឋាន​ក្រុង ដើម្បីសួរនាំរួចមក ​នៅថ្ងៃ​ដដែល​វេលាម៉ោង១១​យប់ កម្លាំងជំនាញ​ក៏​បាន​ឃាត់ខ្លួនជន​២​នាក់​ទៀត នៅក្រុងក្រចេះ ដែល​ជា​​មុខសញ្ញាជួញដូរថ្នាំញៀន​គឺ​ឈ្មោះ​កៅ លឹម​មករា អាយុ៣៧ឆ្នាំ និងឈ្មោះ​សារី ភ័ណ្ឌ អាយុ​២៧ឆ្នាំ ទាំងពីរ​នាក់​មានទីលំនៅ​ក្នុង​ក្រុង​ក្រចេះ។ ក្រៅ​ពី​ឃាត់ខ្លួនជនសង្ស័យចែក​ចាយថ្នាំញៀន​ទាំង​ពីរនាក់នេះ សមត្ថកិច្ច​ធ្វើ​ការឆែកឆេរ និង​រឹបអូសបាន​ថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន​២៤​កញ្ចប់តូច ខណៈ​ជននេះយកទៅលាក់ក្នុង​មួក​ការពារ​សុវត្ថិភាព​។

នៅល្ងាចថ្ងៃទី១៤ ឧសភា សមត្ថ​កិច្ចដឹក​នាំ​ដោយលោកឧត្តមសេនីយ៍ត្រី ជួង ស៊ាង​ហាក់ ស្នង​ការនគរបាលខេត្ត មន្រី្តតុលា​ការ​ខេត្ត និង​មន្ត្រី​ជំនាញការិយាល័យប្រឆាំងការ​ជួញ​ដូរ​ថ្នាំញៀន​ បាន​ចុះទៅធ្វើកោសល្យ​វិច័យ​លើ​ថ្នាំ​ញៀនដែលចាប់ឃាត់បាន​ឃើញថា ថ្នាំ​ញៀន​ទាំង​​នេះមានសារ​ធាតុមេតំហ្វេតាមីន។ ជនទាំង​២នាក់ ជាមុខសញ្ញាជួញ ដូរថ្នាំញៀន និងជន៤​នាក់​ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន​ ត្រូវ​បាន​ឃុំ​ខ្លួនបណ្តោះអាសន្ននៅអធិការ​ដ្ឋាន​នគរបាល​ក្រុង​ក្រចេះ ដើម្បីកសាងសំណុំរឿងចាត់វិធាន​ការ​បន្ត​តាមនីតិវិធី ៕