ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖ បញ្ឈប់​ទាំង​ស្រុង​សក​ម្ម​ភាព​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហាម៉ាវ​កា​

14 ឆ្នាំ មុន

ក្រុម​ហ៊ុន​អគ្គិ​សនី​ជប៉ុន CHUBU ELECTRIC POWER បាន​បញ្ឈប់​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នូវ​កិច្ច​ដំណើរ​ការ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហា​ម៉ាវ​កា​ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ណា​អូ​តូ​កាន​បាន​ស្នើ​កាល​ពី​ សប្តាហ៍​មុន​កាត់​ផ្តាច់​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​នេះ​ស្ថិត​នៅ​ក្នុង​ទី​ ក្រុង​ស៊ីហ្សូ​អូ​កា​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​​កាន់​តែ​ខ្លាំង​ទាក់​ទិន​ដល់​សន្តិ​សុខ​មជ្ឈ ​មណ្ឌល​នោះ​។
ក្រុម​ហ៊ុន​អគ្គិ​សនី​នេះ​ជា​ក្រុម​ហ៊ុន​អគ្គិសនី​ធំ​ជាង​គេ​ទី​៤​របស់​ ជប៉ុន​បាន​បញ្ចប់​នា​វេលា​ម៉ោង​១០ និង​១៥​នាទី​​នូវ​ប្រតិ​បត្តិ​ការ​សំដៅ​បញ្ឈប់​កិច្ច​ដំណើរ​ការ​របស់​រេ​ អាក់​ទ័រ​ចុង​ក្រោយ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​ស្ថិត​នៅ​ចម្ងាយ​១៨០ ​គីឡូ​ម៉ែត្រ​ភាគ​និរតី​ក្រុង​តូ​ក្យូ​។

ក្រុម​ហ៊ុន​អគ្គិ​សនី​ជប៉ុន CHUBU ELECTRIC POWER បាន​បញ្ឈប់​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា នូវ​កិច្ច​ដំណើរ​ការ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហា​ម៉ាវ​កា​ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​លោក​ណា​អូ​តូ​កាន​បាន​ស្នើ​កាល​ពី​សប្តាហ៍​មុន​កាត់​ផ្តាច់​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​នេះ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​ស៊ីហ្សូ​អូ​កា​ ដោយ​សារ​មាន​ការ​ព្រួយ​បារម្ភ​​កាន់​តែ​ខ្លាំង​ទាក់​ទិន​ដល់​សន្តិ​សុខ​មជ្ឈ​មណ្ឌល​នោះ​។
ក្រុម​ហ៊ុន​អគ្គិ​សនី​នេះ​ជា​ក្រុម​ហ៊ុន​អគ្គិសនី​ធំ​ជាង​គេ​ទី​៤​របស់​ជប៉ុន​បាន​បញ្ចប់​នា​វេលា​ម៉ោង​១០ និង​១៥​នាទី​​នូវ​ប្រតិ​បត្តិ​ការ​សំដៅ​បញ្ឈប់​កិច្ច​ដំណើរ​ការ​របស់​រេ​អាក់​ទ័រ​ចុង​ក្រោយ​របស់​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរ​នោះ​ស្ថិត​នៅ​ចម្ងាយ​១៨០​គីឡូ​ម៉ែត្រ​ភាគ​និរតី​ក្រុង​តូ​ក្យូ​។ រេ​អាក់​ទ័រ​ទី​៤ ដែល​នៅ​ដំណើរ​ការ​ដែរ​ត្រូវ​បាន​បញ្ឈប់​កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា ចំណែក​រេ​អាក់​ទ័រ​ទី​១ និង​ទី​២​ត្រូវ​បាន​បញ្ឈប់​រួច​ហើយ​ដើម្បី​បំផ្លាញ​ចោល​ហើយ​សកម្ម​ភាព​របស់​រេ​អាក់ទ័រ​ទី​៣​ត្រូវ​បញ្ឈប់​ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​។
២​ខែ​ក្រោយ​គ្រោះ​ថ្នាក់​នុយ​ក្លេ​អ៊ែរ​នៅ​ហ្វូ​គូ​ស៊ីម៉ា​ភាគ​​ឥសាន​ប្រទេស​ជប៉ុន​ដោយ​សារ​ការ​រញ្ជួយ​ដី​ និង​ស៊ូ​ណា​មី​នាយ​ករដ្ឋ​​មន្ត្រី​ជប៉ុន​បាន​ស្នើ​ដល់​ក្រុម​ហ៊ុន​ CHUBU ELECTRIC POWER បញ្ឈប់​កិច្ច​ដំណើរ​ការ​មជ្ឈ​មណ្ឌល​នុយ​ក្លេ​អ៊ែរហា​ម៉ា​វកា​ដើម្បី​ការ​ពារ​សន្តិ​សុខ​ប្រជា​ជន​នៅ​ជុំ​វិញ​មជ្ឈ​មណ្ឌល​​នោះ ៕