ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចរាចរណ៍​ខេត្តតាកែវ​បែកធ្លាយ​រឿង​ចង្វា​ចិញ្ចឹម​ឆ្តោ​!

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ គោលដៅ​ចរាចរណ៍​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ប្រចាំការ​តាម​ដងផ្លូវ ជា​កន្លែង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រួល​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​លើ​ដងផ្លូវ និង​ជា​កន្លែង​អនុវត្ត​ច្បាប់ ចំពោះ​ជន​ណា​ដែល​បំពាន និង​ល្មើសច្បាប់​ចរាចរ​ផ្លូវគោក ។ ជាមួយនឹង​ការ​ដាក់​គោលដៅ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ​នេះ…

ខេត្តតាកែវ ៖ គោលដៅ​ចរាចរណ៍​ដែល​សមត្ថកិច្ច​ដាក់​កម្លាំង​ប្រចាំការ​តាម​ដងផ្លូវ ជា​កន្លែង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សម្រួល​ដល់​សណ្តាប់ធ្នាប់​ចរាចរណ៍​សាធារណៈ​លើ​ដងផ្លូវ និង​ជា​កន្លែង​អនុវត្ត​ច្បាប់ ចំពោះ​ជន​ណា​ដែល​បំពាន និង​ល្មើសច្បាប់​ចរាចរ​ផ្លូវគោក ។

ជាមួយនឹង​ការ​ដាក់​គោលដៅ ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​តាម​ដងផ្លូវ​នេះ ឮ​ថា​ទឹកដី​ខេត្តតាកែវ គ្រាន់តែ​ដូរ​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ភ្លាម មាន​គោលដៅ​ចរាចរ​២​ទីតាំង គឺ​លើ​ផ្លូវជាតិ​លេខ​៣ និង​លើ​ផ្លូវជាតិ​លេខ​២ មេ​គោលដៅ​ត្រូវ​ប្រមូល​លុយ​៦៥​ម៉ឺន​រៀល បង់​ទៅ​ថ្នាក់លើ​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ឈរជើង​ដែល​គេ​ហៅ​ថា ចង្វា​ត្រូវ​តែ​ចិញ្ចឹម​ឆ្តោ ។

ដោយឡែក ងាក​មក​មើល​ការ​អនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ចរាចរណ៍​តាម​ដងផ្លូវ​វិញ​ឃើញ​ថា ប៉ូលិស​ចរាចរ​ដែល​ឈរ​ជើង​ប្រចាំការ​តាម​ផ្លូវជាតិ​លេខ​២​និង​លេខ​៣​ទឹកដី​ខេត្តតាកែវ នៅ​តែ​អនុញ្ញាត​ឲ្យ​មាន​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ចរាចរ​តាម​ដងផ្លូវ​ជា​រៀងរាល់ថ្ងៃ ដោយ​មិន​មានការ​ហាមឃាត់ ឬ​ណែនាំ​នោះ​ទេ ពិសេស​ជាង​នេះ ភាគច្រើន​គឺ​សុទ្ធតែ​ជា​ប្រភេទ​រថយន្ត​កែ​ច្នៃ​ទៀត​ផង ។

ប្រហែល​បើ​មិន​ឲ្យ​មាន​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង​ល្មើសច្បាប់​ឆ្លងកាត់​ធ្វើ​ម៉េច​បាន​លុយ​បង់​ទៅ​ថ្នាក់លើ​ទៅ​បើ​មួយ​ថ្ងៃ​ៗ​ជាង​៦០​ម៉ឺង​រៀល​ឯ​ណុះ​! បើ​ចាំតែ​ពិន័យ​អ្នក​ជិះ​ម៉ូតូ ជិះ​កង់ ប្រហែល​រក​លុយ​ចាក់​សាំ​មក​ប្រចាំការ​មិន​បាន​ទេ​មើលទៅ ព្រោះ​ប្រជាពលរដ្ឋ​អ្នកបើកបរ​ម៉ូតូ​មានការ​យល់​ដឹង​ច្រើន​ហើយ​មិន​ងាយ​និង​បាន​ផាកពិន័យ​ទេ ។

ជុំវិញ​ការ​បែកធ្លាយ​ខាងលើ លោក ប៉ុ​ល សំ​អុល​ឧត្តម ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​ថា លោក​និង​ឲ្យ​កម្លាំង​បង្ក្រាប​ឲ្យ​អស់​រាល់​រថយន្ត​ដឹក​ទំនិញ​សំពីងសំពោង បើ​នៅ​តែ​មាន​ចរាចរ​លើ​ដងផ្លូវ​ទៀត ។ ចំណែក​រឿង​៦៥​ម៉ឺន​មួយ​ថ្ងៃ​ក្នុង​គោល​មួយ​ៗ​បង់​ទៅ​ថ្នាក់លើ​នោះ គឺជា​រឿង​មិន​ពិត​ទេ គឺ​មក​ពី​មាន​មន្ត្រី​លោក​ខ្លះ​ច្រណែន​គ្នា​ចេះ​តែ​រាយ​ការ​ផ្តេសផ្តាស​ប៉ុណ្ណោះ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ