ពិធីបញ្ចុះសពអ៊ីម៉ាមលីប៊ី9នាក់ដែលត្រូវសម្លា.ប់ដោយអូតង់
ពិធីបញ្ចុះសពអ៊ីម៉ាម៩នាក់ ដែលអាជ្ញាធរលីប៊ីថា ត្រូវស្លា.ប់ដោយសារការវាយប្រហារតាមអាកាសមួយរបស់អូតង់នៅភាគខាង កើតប្រទេសប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ឧសភា នៅក្រុងទ្រីប៉ូលី ។
មនុស្សប្រមាណជា៥.០០០នាក់បានប្រមូលផ្តុំគ្នានៅកន្លែងបញ្ចុះ សពមួយ ស្ថិតនៅជិតកំពង់ផែនៃរដ្ឋធានីលីប៊ី ។ មនុស្សទាំងនេះបាននាំគ្នាស្រែកពាក្យថា «សូមឱ្យព្រះជាម្ចាស់កម្ទេចកងកម្លាំងអូតង់ទាំងនៅលើដី ក្នុងសមុទ្រ និងលើអាកាស» ចំណែកកងទាហានលីប៊ីបានបា.ញ់ទៅលើអាកាស។
ចែករំលែកព័តមាននេះ