ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​គ្រោង​​ប្ដូរ​ឈ្មោះ​ប្រទេស ដោយ​យកឈ្មោះ​ដើម​មុន​អាណានិគម​អង់គ្លេស

1 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ក្រោយ​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា អាជ្ញាធរ​ឥណ្ឌា​គ្រោង​បោះបង់​ចោលការ​ប្រើ

ប្រទេស​ឥណ្ឌា ៖ ក្រោយ​ពាក្យ​ចចាមអារ៉ាម​នានា​ដែល​ថា អាជ្ញាធរ​ឥណ្ឌា​គ្រោង​បោះបង់​ចោលការ​ប្រើប្រាស់​ជា​ផ្លូវការ​ឈ្មោះ​ប្រទេស​ដែល​អង់គ្លេស​ដាក់​ឲ្យ​គឺ​ឥណ្ឌា ពលរដ្ឋ​ប្រទេស​នេះ​កាលពី​ថ្ងៃ​ទី​៥​ កញ្ញា​ហាក់​មានការ​ភ្ញាក់ផ្អើល ដោយ​ក្នុង​លិខិត​អញ្ជើញ​ផ្លូវការ​ជូន​ដល់​បណ្ដា​មេដឹកនាំ​ក្រុម​ប្រទេស​G20 បាន​ហៅ​ឈ្មោះ​ប្រទេស​ថា​បា​រ៉ាត​(BHARAT)​ជា​ឈ្មោះ​ដើម​របស់​ប្រទេស​មុន​អង់គ្លេស​ដាក់​អាណានិគម​។

រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​លោក​ណា​រេ​ន​ដ្រា​ម៉ុ​​ឌី តាម​ពិត​ទៅ​បាន​ខិតខំ​លុប​បំបាត់​ចោល​និម្មិត្តរូប​អាណានិគម​អង់គ្លេស ទាំង​ក្នុង​ទិដ្ឋភាព​តាម​ទីក្រុង​ក៏​ដូច​ជា​នៅ​តាម​បណ្ដា​ស្ថាប័ន​នយោបាយ​និង​ក្នុង​បណ្ដា​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស ដែល​ពេល​នេះ​ក្លាយជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​។ លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌី​ផ្ទាល់​ពេល​លោក​និយាយ​ពី​ឥណ្ឌា ជា​ទូទៅ​លោក​រមែង​និយាយ​ពាក្យ​ថា​បា​រ៉ាត ជា​ភាសា​សំស្រ្កឹត​ដែល​ឈ្មោះ​នេះ​ក៏​ជា​ឈ្មោះ​១​ដែរ ក្នុង​ចំណោម​ឈ្មោះ​ផ្លូវការ​២​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។

បណ្ដា​សមាជិក​គណបក្ស​ជាតិនិយម​ហិណ្ឌូ​ BJP​ របស់​លោក​ម៉ូ​ឌី បាន​ធ្វើ​យុទ្ធនាការ​រួច​ហើយ ប្រឆាំង​ការ​ប្រើប្រាស់​ឈ្មោះ​ប្រទេស​ថា​ឥណ្ឌា ជា​ឈ្មោះ​មាន​ឫស​គល់​សម័យ​បុរាណ​របស់​លោក​ខាងលិច ហើយ​ត្រូវ​បាន​អង់គ្លេស​យក​មក​ដាក់​ឈ្មោះ​ឲ្យ​ប្រទេស​ពួក​គេ​។ នា​ចុង​ស​ប្ដា​ហ៍​ខាង​មុខ​នេះ​ក្រុង​ញូ​វ​ដែ​ល្លី​នឹង​រៀបចំ​ធ្វើ​កិច្ចប្រជុំ​កំពូល​របស់​ក្រុម​ប្រទេស​G20 ដែល​ក្នុង​ឱកាស​នោះ​នឹង​មាន​រៀបចំ​ពិធីជប់លៀង​ជា​ផ្លូវការ​មួយ ហើយ​ក្នុង​លិខិត​អញ្ជើញ​ចារ​ឈ្មោះ​ប្រធានាធិបតី​បា​រ៉ាត​។

រដ្ឋាភិបាល​ស្នើ​កោះ​ប្រជុំ​វិសាមញ្ញ​របស់​សភា យ៉ាង​យូរ​បំផុត​មិន​ឲ្យ​ហួស​ពី​ខែ​នេះ ដើម្បី​ពិនិត្យ​លើ​រឿង​ដូរ​ឈ្មោះ​ប្រទេស​នេះ​។ គណបក្សប្រឆាំង​កុង​ក្រេស​មាន​ប្រតិកម្ម​ថា យើង​ត្រូវ​បន្ដ​ប្រើ​ឈ្មោះ​ទាំង​២​របស់​ប្រទេស ដោយ​មិន​ត្រូវ​បោះបង់​ចោល​ឈ្មោះ​ប្រវត្តិសាស្ត្រ​ដែល​គេ​ស្គាល់​ច្បាស់​នៅ​ទូ​ទាំង​ពិភពលោក​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ