ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លង​​ថ្នល់​រថយន្ត​ដឹកអ្នកដំណើរបុកកិនម៉ូតូម្ចាស់របួស

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ បុរសម្នាក់​បាន​ដេក​ដួល​នៅលើថ្នល់និង​ម៉ូតូនៅក្រោមរថយន្ត បន្ទាប់​ពីរថយន្តក្រុងដឹក​អ្នក​ដំណើរ​បើកក្នុងទិស​ដៅពីភ្នំពេញទៅក្រុងព្រះសីហនុបុក​កាលពី​វេលា​ម៉ោង​១៧និង៣០នាទីថ្ងៃទី​១៣ ឧសភា នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤ ក្បែរផ្សារឃ្លាំងលើស្ថិត​ក្នុងក្រុម​ទី​៣ ភូមិ​២ សង្កាត់លេខ​១ ក្រុងព្រះ​សីហនុ

ខេត្ត​ព្រះសីហនុ ៖ បុរសម្នាក់​បាន​ដេក​ដួល​នៅលើថ្នល់និង​ម៉ូតូនៅក្រោមរថយន្ត បន្ទាប់​ពីរថយន្តក្រុងដឹក​អ្នក​ដំណើរ​បើកក្នុងទិស​ដៅពីភ្នំពេញទៅក្រុងព្រះសីហនុបុក​កាលពី​វេលា​ម៉ោង​១៧និង៣០នាទីថ្ងៃទី​១៣ ឧសភា នៅតាម​បណ្តោយផ្លូវ​ជាតិ​លេខ​៤ ក្បែរផ្សារឃ្លាំងលើស្ថិត​ក្នុងក្រុម​ទី​៣ ភូមិ​២ សង្កាត់លេខ​១ ក្រុងព្រះ​សីហនុ ។ តាមប្រភព​ពី​សមត្ថកិច្ចប៉ូលិសបាន​ឱ្យដឹងថា ជនរងគ្រោះនោះ​ឈ្មោះ យ៉ាត់ ចន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្រុមទី១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាកម្មករ​ស៊ី​​ឈ្នួល​វាយថ្មលក់ ។ ឯអ្នក​បើក​បររថយន្ត​​​បាន​រត់​​គេច​ខ្លួន​​បាត់​​ក្រោយហេតុការណ៍​ បន្សល់​ទុក​តែ​រថយន្តប៉ុណ្ណោះ។

យោងតាមប្រភពពីសាក្សីនៅកន្លែងកើត​ហេតុបានឱ្យដឹងថា មុនពេល​កើតហេតុគេឃើញ​ជនរងគ្រោះជិះម៉ូតូមកពីទិញរបស់ប្រើប្រាស់នៅ​តូបក្បែរផ្សារឃ្លាំងលើ បន្ទាប់មកក៏​បាន​ជិះឆ្លង​ផ្លូវមកដល់ចំនុចកើតហេតុ ក៏ត្រូវរថយន្ត​បុក​តែម្តង តែជាសំណាងល្អ មិនបណ្តាលឱ្យ​បាត់​បង់ជិវិតគ្រាន់​​តែ​រង​របួស​​ និង​​ខូច​ខាត​​ម៉ូតូ​ ។ រថយន្តនិង​ម៉ូតូត្រូវ​បានប៉ូលិស​​ចរាចរយក​មករក្សាទុកនៅការិយាល័យ​ចរាចរណ៍ខេត្តរង់​ចាំការដោះស្រាយពេល​ក្រោយ ។ ឯជនរង​គ្រោះ​ត្រូវ​បានបងប្អូន​បញ្ជូន​ទៅកាន់មន្ទីរ​ពេទ្យ​ក្បែរនោះ​សង្គ្រោះ​ភ្លាមៗដែរ ៕