ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​១០​នាទី ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ម្នាក់ ក្រោយ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច

7 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​រយៈពេល​ប្រមាណ​ជា​១០​នាទី​ប៉ុណ្ណោះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់បាន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្ដាល​អោយ​ដួល​ម៉ូតូ រង​របួស​កូនស្រី​ម្នាក់​របស់​ជន​រង​គ្រោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​រយៈពេល​ប្រមាណ​ជា​១០​នាទី​ប៉ុណ្ណោះ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់បាន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្ដាល​អោយ​ដួល​ម៉ូតូ រង​របួស​កូនស្រី​ម្នាក់​របស់​ជន​រង​គ្រោះ ។

របាយការណ៍​សមត្ថកិច្ច បានអោយ​ដឹង​ជាបឋម​ថា នៅ​វេលា​ម៉ោង​ប្រហែល​១៨​និង​៥០​នាទី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវ​ផ្ទះ​តា​ឆេរ ស្ថិត​នៅ​ភូមិ​២ សង្កាត់​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ប្រជាពលរដ្ឋ ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ជាមួយ​កូនស្រី អាយុ​០៨​ឆ្នាំ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ធ្វើ​ឲ្យ​កូនស្រី​របស់​គាត់​រង​របួស​ពក​ក្បាល ផ្នែក​ថ្ងាស​មុខ​ចំហៀង​ខាងស្តាំ និង​ដាច់​រលាត់ស្បែក នៅ​លើ​ផ្ទៃមុខ និង​ផ្នែក​.​ក ។

បន្ទាប់​ពី​ទទួល​បាន​ករណី​ឆក់​កាបូប​នេះ​ភ្លាម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ដាក់​កម្លាំង​តាម​ស្វែងរក​ជនសង្ស័យ រហូត​ដល់​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់​ថ្ងៃ​ដដែល ក៏​ប្រទះ​ឃើញ​ជនសង្ស័យ នៅ​ផ្លូវ​មុខ​ផ្សារ​ចិន កម្លាំង​សមត្ថកិច្ច ក៏​ស្ទាក់​ឃាត់​ឲ្យ​ជនសង្ស័យ​ឈប់​ម៉ូតូ តែ​ជនសង្ស័យ​បាន​ព្យាយាម បើក​ម៉ូតូ​រត់គេច​ខ្លួន ទើប​កម្លាំង​សមត្ថកិច្ច ប្រដេញ​ប្រផាត់​ចាប់​ប្រ​ភីង រហូត​ដល់​ផ្លូវ​ចំណោទ ហាង​តា​ផល​លើ​ភ្នំ ស្ថិត​នៅ​ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ជនសង្ស័យ​បាន​យក​កាបូប​ដែល​ធ្វើ​សកម្មភាព​ឆក់​បាន គប់​មក​លើ​សមត្ថកិច្ច ប៉ុន្តែ​កម្លាំង​សមត្ថកិច្ច បន្ត​ប្រដេញ​តាម​ជនសង្ស័យ​រហូត​ដល់​ចំណុច​ផ្លូវ​ខ្សែរ​កាប ស្ថិត​នៅ​ភូមិ​៥ សង្កាត់​៤ ទើប​ស្ទាក់​ចាប់​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ជន​រង​គ្រោះជា​ម្តាយ​មានឈ្មោះ រ​.​ច​.​ធ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ត្រី មាន​ទីលំនៅ​ក្នុង​សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។
ចំណែកឯ​កូនស្រី រង​របួស​ពក​ក្បាល ផ្នែក​ថ្ងាស​មុខ​ចំហៀង​ខាងស្តាំ និង​ដាច់​រលាត់ស្បែក នៅ​លើ​ផ្ទៃមុខ និង ផ្នែក ក ។

ក្នុង​កាបូបស្ពាយ​ចំហៀង មាន​សម្ភារៈ រួម​មាន ៖
-​លុយ​អា​មេ​រិ​ក ២,២០០$ (​ពីរ​ពាន់​ពីរ​រយ​ដុល្លារ​អា​មេ​រិ​ក​)
-​លុយ​ខ្មែរ ១,០០០,០០០​រៀល (​មួយ​លាន​រៀល​)
-​ខ្សែដៃ​មាស ០១​ខ្សែ (​ទម្ងន់ ០២​ដ​ម្លឹ​ង និង​០៣​ជី​)
-​ទូរ​សព្ទ​ដៃ ០២​គ្រឿង (​ម៉ាក IPHONE 14 PRO ពណ៌​ស្វាយ និង​ម៉ាក OPPO ពណ៌​ខៀវ​) ។

ជនសង្ស័យ​ឈ្មោះ រើ​ន ភា​រិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ការដ្ឋាន​សំណង់​ផ្លូវ​ខ្សែកាប ស្ថិត​នៅ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

វត្ថុ​តាង​ចាប់​យក​បាន ៖
-​ម៉ូតូ ០១​គ្រឿង ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ គ្មាន​ផ្លា​ក​លេខ (​មធ្យោបាយ​ជិះ​ប្រព្រឹត្តិ​បទល្មើស​)
-​កាបូបស្ពាយ​ចំហៀង ០១ ពណ៌​ក្រហម ដែល​ជា​ផល នៃ​អំពើ​ចោរកម្ម នៅ​ក្នុង​កាបូប​មាន​ប្រាក់​រៀល​និង​ដុល្លារ រួម​នឹង​សម្ភារៈ​ទាំងអស់​ដូច​ខាងលើ ។

បច្ចុប្បន្ន ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​)​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ