ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្កើនការប្រុងប្រយ័ត្ន! មេជាងដែកម្នាក់ ធ្លាក់ពីរន្ទា​ បែកក្បាលស្លា.ប់

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ ជាមេជាងដែក ឡើងទៅ​បំពាក់ដែកដំបូលសំយ៉ាបផ្ទះ នៅជាន់ទី១ បានរអិល​ជើង ធ្លាក់ពីលើរន្ទា មកទើ​លើដំសំយ៉ាប ជាន់ផ្ទាល់ដី រួចទើបធ្លាក់​បន្ត…

ភ្នំពេញ៖ បុរសម្នាក់ ជាមេជាងដែក ឡើងទៅ​បំពាក់ដែកដំបូលសំយ៉ាបផ្ទះ នៅជាន់ទី១ បានរអិល​ជើង ធ្លាក់ពីលើរន្ទា មកទើ​លើដំសំយ៉ាប ជាន់ផ្ទាល់ដី រួចទើបធ្លាក់​បន្ត មកក្រោម ១តង់ទៀត បោកជាមួយផ្លូវបេតុង បណ្ដាលឲ្យបែកក្បាលហូរឈាម រងរបួសធ្ងន់ធ្ងរ និងបានស្លា.ប់ក្រោយ​ជាងរួមការងារ ដឹកដល់មន្ទីរពេទ្យបង្អែក​ដង្កោ។

ហេតុការណ៍នោះ បានកើតឡើង នៅវេលាម៉ោង ៤ និង ៥០នាទី ល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងភូមិខ្វាខាងលិច សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះ ឈ្មោះ កែវ សុខា ហៅ ជាងខា អាយុប្រមាណ ៣៨ឆ្នាំ ​ជាមេជាងដែក មានទីលំនៅម្ដុំជិតផ្សារស័ង្កសី ផ្លូវជាតិលេខ៣ ខេត្តតាកែវ។

បុរសជាជាងសំណង់ម្នាក់ បាននិយាយថា ជនរងគ្រោះ បានដំឡើងគ្រោងដែកដំបូល​សំយ៉ាបផ្ទះនេះ ដោយធ្វើគ្រោងនៅឯផ្ទះរបស់​គាត់រួចរាល់ហើយ និងបានដឹកយកមកបំពាក់ នៅផ្ទះកើតហេតុ។ នៅមុនពេលមានគ្រោះថ្នាក់ កើតឡើង មេជាងរូបនេះ រួមជាមួយកូនជាងដែក ២នាក់ទៀត បានដាក់រន្ទាឡើង ទៅបំពាក់គ្រោងដែកដំបូលផ្ទះខាងលើនេះ។ ខណៈនោះ បានបាញ់វីស និងចាប់ខ្ចៅ។ នៅពេលកំពុងធ្វើការ ស្រាប់តែរអិលជើង បណ្ដាលឱ្យ​ធ្លាក់ពីលើរន្ទា  ប៉ុន្តែពុំទាន់ធ្លាក់ដល់ដីភ្លាមនោះទេ គឺបានធ្លាក់អង្គុយទើលើដំបូលសំយ៉ាបផ្ទះជាន់ផ្ទាល់ដី រួចទើប​ធ្លាក់​ដាំ​ដូង​​ចុះពីដំបូលនោះ ១តង់ទៀត បោកក្បាលជាមួយផ្លូវបេតុង បណ្ដាលឲ្យបែកក្បាល​ រងរបួសធ្ងន់ធ្ងរ។

ជាងសំណង់រូបនេះ បាន​បន្តទៀតថា ភ្លាមៗនោះ ពួកគាត់បាននាំគ្នា​ បញ្ជូនជនរងគ្រោះ ​ទៅកាន់មន្ទីរពេទ្យបង្អែកដង្កោ ដើម្បីសង្រ្គោះបន្ទាន់។ ពេលនោះ ជនរងគ្រោះ បានស្ថិតក្នុងស្ថានភាព​បែកក្បាលហូរឈាម​កក្លាក់ ដង្ហើមចង្រិត ហើយពេលដឹកទៅនោះ មិនទាន់ផុតដង្ហើមនៅឡើយ។ លុះពេលដឹកទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យមើល ហើយបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបរាយការណ៍ជូននគរបាល ឲ្យមក​ពិនិត្យកោសល្យវិច័យ និងផ្ដល់ដំណឹងជូនក្រុមគ្រួសារឲ្យទៅទទួលយកស.ព​ធ្វើបុណ្យតាមប្រពៃណី៕ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ