ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ជុង​អ៊ុ​ន ចង់​ជួប​លោកពូ​ទី​ន​ ពិភាក្សា​ពី​ការ​ផ្ដល់​អាវុ.ធ

2 ឆ្នាំ មុន

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ សេត​វិមាន​អះអាងកាលពី​ថ្ងៃ​ទី​៤ កញ្ញា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម

កូរ៉េ​ខាងជើង​-​រុ​ស្ស៊ី​ ៖ សេត​វិមាន​អះអាងកាលពី​ថ្ងៃ​ទី​៤ កញ្ញា ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន មាន​បំណង​មក​កាន់​រុ​ស្ស៊ី ដើម្បី​ពិភាក្សា​ជាមួយ លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ពី​ការលក់​អាវុធ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ឲ្យ​ដល់​ក្រុង​មូ​ស្គូ សម្រាប់​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ។

លោកស្រី ANDRIENNE WATSON អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ថ្លែង​ថា ដូចដែល​យើង​ធ្លាប់​បាន​និយាយ​រួច​ហើយការ​ចរចា​ស្ដី​ពី​ការ​ផ្ដល់​អាវុធ​រវាង​រុ​ស្ស៊ី​ និង​កូរ៉េខាងជើង មានការ​រីក​ចម្រើន​ដ៏​សកម្ម ។ យើង​ដឹងថា​លោក​គី​ម​ជុង​អ៊ុ​ន​ចង់​បន្ត​ការ​ចរចា​នោះ ជាមួយការ​ផ្លាស់​ប្ដូរ​ខាង​ការទូត​កម្រិត​ខ្ពស់​បំផុត​នៅ​រុ​ស្ស៊ី​ ។

កាលពី​ថ្ងៃ​ទី​៣០​មីនា​ប្រមុខ​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អា​មេ​រិ​ក លោក JONH KIRBY ប្រកាស​រួច​ហើយពី​ការ​រីក​ចម្រើន​ដ៏​ឆាប់នៃ​ការ​ចរចា​ស្ដី​ពី​ការ​ផ្ដល់​អាវុធ​របស់​ក្រុង​ព្យុ​ង​យ៉ាង​នា​ពេល​ខាង​មុខ​ឲ្យ​ដល់​រុ​ស្ស៊ី​ ព្រមទាំង​បាន​ស្នើ​ដល់​កូរ៉េ​ខាងជើង​ឲ្យ​បញ្ឈប់​ការ​ចរចា​នេះ ។ លោក KIRBY លាតត្រដាង​ថា ការ​សម្រេច​បានកិច្ចព្រមព្រៀង នោះ​រុ​ស្ស៊ី​នឹង​ទទួល​បាន​គ្រឿង​សព្វាវុធ​ក្នុង​ចំនួន​ច្រើន ពិសេស​គ្រាប់កាំភ្លើង​ធំ​ព្រមទាំង​បណ្ដា​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​យោធា​រុ​ស្ស៊ី​ ។

តាម​កាសែត​ញូ​វ​យ៉​ក​ថែម​ថា លោក​គី​ម ជុង​អ៊ុ​ន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក​ជាប់​ឆ្នេរសមុទ្រ ភាគ​ខាងកើត​រុ​ស្ស៊ី​​តាម​រថភ្លើង​ពាស​ដែក អំឡុង​ខែ​នេះ ដើម្បី​ជួប​ជាមួយ​លោកពូ​ទី​ន ។ ការធ្វើ​​ដំណើរ​ទៅ​កាន់​បរទេស​ពិតជា​កម្រ​ណាស់​សម្រាប់​មេដឹកនាំ​កូរ៉េ​ខាងជើង ។

ក្រៅពី​ការ​ធ្វើដំណើរ​មក​កាន់​សិង្ហ​បុរី​កាលពី​ឆ្នាំ​២០១៨ និង​មកវៀតណាម​កាលពី​ឆ្នាំ​២០១៩ ដើម្បី​ជួប​គ្នា​កំពូល​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​សម័យ​នោះ លោក​ដូ​ណា​ល់ ត្រាំ លោក​គី​ម ជុង​អ៊ុ​ន បាន​មក​បំពេញទស្សនកិច្ច​នៅ​ចិន​ចំនួន​៤​លើក ។ លោក​ក៏​ធ្លាប់​មកជួប​ជាមួយ​លោកពូ​ទី​ន​នៅ​វ្ល៉ា​ឌី​វ៉ូ​ស្តុក កាលពី​ឆ្នាំ​២០១៩​ដែរ ។ កាសែត​ញូ​វ​យ៉​ក​ថែម​បញ្ជាក់​ថា លោកពូ​ទី​ន​ចង់​បានជា​ពិសេស​គ្រាប់កាំភ្លើង​ធំ​ព្រមទាំង​មី​ស៊ី​​ល​ប្រឆាំង​រថក្រោះ​ពី​កូរ៉េ​ខាងជើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ