តម្លៃប្រេងមានស្ថិរភាព ខណៈវិបត្តិសេដ្ឋកិច្ចចិនប៉ះប៉ូវការកាត់បន្ថយការផ្គត់ផ្គង់ប្រេង ដែលរំពឹងទុក
បរទេស ៖ តម្លៃប្រេងភាគច្រើនមានស្ថិរភាព នៅក្នុងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារទិន្នន័យ
បរទេស ៖ តម្លៃប្រេងភាគច្រើនមានស្ថិរភាព នៅក្នុងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារទិន្នន័យ
បរទេស ៖ តម្លៃប្រេងភាគច្រើនមានស្ថិរភាព នៅក្នុងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយសារទិន្នន័យដែលបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន នៅតែជួបបញ្ហាជាមួយនឹងការស្ទុះងើបឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ-១៩ ដែលប៉ះប៉ូវដល់ការរំពឹងទុក នៃការបន្តកាត់បន្ថយការផ្គត់ផ្គង់ ដោយសមាជិកប្រទេសនាំចេញប្រេងនាំមុខគេរបស់ OPEC+ គឺ អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី មានន័យថា សេដ្ឋកិច្ចចិនជួបបញ្ហាជាកត្តាធ្លាក់ចុះការប្រើប្រាស់ប្រេងឥន្ទនៈ។

តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent សម្រាប់ខែវិច្ឆិកា បានធ្លាក់ចុះ៩សេន ឬ០.១០% មកនៅត្រឹម ៨៨.៩១ដុល្លារក្នុង១បារ៉ែល។ ប្រេងឆៅអាមេរិក West Texas Intermediate (WTI) នាពេលអនាគត សម្រាប់ខែតុលា បានកើនឡើង ៣៤សេន ឬ ០.៤% ដល់ ៨៥.៨៩ដុល្លារក្នុង១បារ៉ែល។
អារ៉ាប៊ីសាអូឌីត ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តកាត់បន្ថយប្រេងដោយស្ម័គ្រចិត្តដល់ខែតុលា ហើយរុស្ស៊ីនឹងបង្ហាញកិច្ចព្រមព្រៀងកាត់បន្ថយការផ្គត់ផ្គង់ OPEC+ ថ្មីនៅសប្តាហ៍នេះ។

ទីក្រុងម៉ូស្គូបានប្រកាសរួចហើយថា ខ្លួននឹងកាត់បន្ថយការនាំចេញចំនួន ៣០ម៉ឺនបារ៉ែលក្នុង១ថ្ងៃ នៅក្នុងខែនេះ បន្ទាប់ពីការកាត់បន្ថយចំនួន ៥០ម៉ឺនបារ៉ែលក្នុង១ថ្ងៃ កាលពីខែសីហាកន្លងទៅ ខណៈដែលអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានគេរំពឹងថា នឹងរំកិលលើការស្ម័គ្រចិត្ត ១លានបារ៉ែលក្នុង១ថ្ងៃ ដែលកាត់ចូលទៅក្នុងខែតុលាខាងមុខ។

នៅលើការធ្លាក់ចុះ ការស្ទង់មតិផ្នែកឯកជន នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ បានបង្ហាញសកម្មភាពសេវាកម្មរបស់ប្រទេសចិន បានពង្រីកក្នុងល្បឿនយឺតបំផុតក្នុងរយៈពេល៨ខែ ដោយសារតែតម្រូវការទន់ខ្សោយបានបន្តធ្វើឱ្យសេដ្ឋកិច្ច ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោកមួយនេះ ហើយការជំរុញមិនបានធ្វើឱ្យការប្រើប្រាស់ងើបឡើងវិញប្រកបដោយវិជ្ជមាននោះទេ។ អ្នកវិភាគបានលើកឡើងថា ទីផ្សារបានឡើងថ្លៃនៅក្នុងកិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់ប្រទេសចិន ក្នុងការជំរុញសេដ្ឋកិច្ច ដោយទូទាត់ការគាំទ្រពីការកាត់បន្ថយការផ្គត់ផ្គង់ប្រេងដែលរំពឹងទុក។

ដោយឡែក នៅក្នុងប្រទេសជប៉ុន ដែលជាប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣ របស់ពិភពលោកឯណោះវិញ ការចំណាយរបស់គ្រួសារសម្រាប់ខែកក្កដាបានធ្លាក់ចុះរហូតដល់ ៥.០% បើប្រៀបធៀបនឹងឆ្នាំមុន ដែលកាន់តែផុងជ្រៅជាងការព្យាករណ៍ ដែលធ្លាក់ចុះ ២.៥% ហើយនឹងបន្តរហូតដល់ខែទី៥ នៃការធ្លាក់ចុះ៕ (ប្រភពពី Reuters)


ចែករំលែកព័តមាននេះ