ខេត្តរតនគិរី ៖ គេសង្កេតឃើញមានទីតាំងបើកល្បែ.ងស៊ីសងជាច្រើនកន្លែងនៅក្នុងក្រុងបានលុង ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ច ជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពផង។
ជុំវិញបញ្ហាខាងលើនេះ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង បានថ្លែងប្រាប់ភ្នាក់ងារសាព័ត៌មានយើងប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងខ្លីថា «នឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែ.ងស៊ីសងទាំអស់»។ លោកថា «ករណីល្បែ.ងស៊ីសងអាចបើកធ្វើអាជីវកម្មបាន លុះត្រាតែមានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាលប៉ុណ្ណោះ»។
បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួ.ចបង្ហើបឲ្យដឹងថា «ល្បែ.ងស៊ីសងរាល់ថ្ងៃដែលកំពុងតែពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា ៖ ឆ្នោ.តវៀតណាម, ភ្នា.ល់បាល់ទាត់, ឡូតូ៥លេខ, យូគី, អាប៉ោ.ងតាមអនឡាញ, មាន់ជ.ល់ក្នុងទូរទស្សន៍អនឡាញ ប្រមាណជាង១០០កន្លែង ដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេ, ហាងគុយទាវ, កន្លែងលក់ចាប់ហ៊ួយ, តារាងបាល់, ក្បែរសាលារៀន, ក្បែរមន្ទីរពេទ្យ, ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន នៅក្នុងក្រុងបានលុង បណ្តាលឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ, ចោ.រលួ.ច, ចោ.រឆ.ក់ និងអំពើហិ.ង្សានៅក្នុងក្រុមគ្រួសារយ៉ាងធ្ងន់ធ្ងរ។
បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែ.ងស៊ីសងខាងលើ វាធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀន ដែលវក់វីជាមួយនឹងល្បែ.ងមិនទាន់ចេះរកលុយ ខ្លះលួ.ចទ្រព្យសម្បត្តិឪពុក-ម្តាយ, យកទូរស័ព្ទ យកម៉ូតូ ទៅបញ្ចាំលេងល្បែ.ងខូចអនាគតជាទំពាំងស្នងឬស្សី ហើយមួយរយៈមកនេះ ក្រុងបានលុង គឺជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោ.រឆ.ក់, ចោ.រកម្ម កើតឡើងជាច្រើនករណីទៀតផង នាពេលកន្លងមកនេះ។
ជាមួយនឹងសកម្មភាពល្បែ.ងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសំណូមពអោយកាសែតជួយចុះផ្សាយ ក្នុងបំណងជូនដំណឹងដល់ថ្នាក់លើបានដឹងផង សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាប ដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ