ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អវត្តមាន​លោក​ស៊ី ​ជី​ន​ពីង​ ក្នុង​កិច្ចប្រជុំ​កំពូល​G20​ លោក​ចូ បៃ​ដិ​ន​ ខកចិត្ត

8 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣​ កញ្ញា ​លើក​ឡើង​ថា លោក​

ប្រទេស​ឥណ្ឌា ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ចូ​បៃ​ដិ​ន កាលពី​ថ្ងៃ​ទី​៣​ កញ្ញា ​លើក​ឡើង​ថា លោក​មានការ​ខកចិត្ត ដោយសារ​អវត្តមាន​មេដឹកនាំ​ចិន​លោក​ស៊ីជី ​ន​ពីង ​ក្នុង​កិច្ចប្រជុំ​កំពូល​G20 ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ឥណ្ឌា​ក្នុង​ស​ប្ដា​ហ៍​នេះ​។

ពេល​សួរ​លោក​ពី​អវត្តមាន​របស់​លោក​ស៊ី ជី​ន​ពីង​ ក្នុង​កិច្ចប្រជុំ​កំពូល​នោះ នៅ​ក្រុង​ញូ​វ​ដែ​ល្លី​លោក​បៃ​ដិ​ន ​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា ខ្ញុំ​មានការ​ខកចិត្ត​តែ​ខ្ញុំ​នឹង​អាច​បាន​ជួប​គ្នា ​ប៉ុន្តែ​លោក​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​។

រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ី​​ន​តោន បាន​ភ្ជាប់​ការ​ចរចា​គ្នា​ឡើង​វិញ ជាមួយ​ទស្សនកិច្ច​បន្តបន្ទាប់​គ្នា​នៅ​ចិន របស់​បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​នៅ​ក្រុង​ប៉េ​កាំ​ង ក្នុង​នោះ​មាន​ប្រមុខ​ការទូត​អា​មេ​រិ​ក​លោក​អាន​តូ​នី​ប្លី​ន​កេ​ន​។ ប៉ុន្តែ​ទំនាក់ទំនង​ទ្វេភាគី​នៅ​តែ​តានតឹង​ខ្លាំង ដោយសារ​ទំនាស់​ពាណិជ្ជកម្ម​និង​ទំនាស់​ទាក់ទិន​សមុទ្រ​ចិន​ខាងត្បូង​និង​បញ្ហា​កោះ​តៃវ៉ាន់​។

លោក​ស៊ី ជី​ន​ពីង​ មិន​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​G20 ដោយ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​LI QIANG​ចូលរួម​ជំនួស​លោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ