ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​គោ​ទាំង​ហ្វូង​លែង​ចោល​ពេល​បាត់​​ប្រាប់​ថា​អត់​ដឹង

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ប្រធាន​ការិយា​ល័យ​បសុ​ព្យាបាល​នៃ​នាយក​ដ្ឋាន​បសុ​ព្យាបាល​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិ​កម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​​រង​ការ​រិះ​គន់​ពី​ឈ្មួញ​រក​ស៊ី​ទិញ​សត្វ​គោ និង​កា.ប់​គោ​ថា បាន​ចាប់​គោ​របស់​ពួក​គេ​ចំនួន​១​​រថយន្ត នៅ​​ផ្សារ​ឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ ហើយ​យក​​ទៅ​លែង​ចោល​នៅ​ដីឡូត៍​​មួយ​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី

រាជ​ធានី​ភ្នំពេញ ៖ ប្រធាន​ការិយា​ល័យ​បសុ​ព្យាបាល​នៃ​នាយក​ដ្ឋាន​បសុ​ព្យាបាល​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​កសិ​កម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​​រង​ការ​រិះ​គន់​ពី​ឈ្មួញ​រក​ស៊ី​ទិញ​សត្វ​គោ និង​កាប់​គោ​ថា បាន​ចាប់​គោ​របស់​ពួក​គេ​ចំនួន​១​​រថយន្ត នៅ​​ផ្សារ​ឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ ហើយ​យក​​ទៅ​លែង​ចោល​នៅ​ដីឡូត៍​​មួយ​​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ តែ​ដោយ​ការ​ឃុំ​គ្រង និង​ការ​ទទួល​ខុស​ត្រូវ​មិន​ជិត​ដល់​ បណ្តាល​ឱ្យ​បាត់​គោ​២​ក្បាល លុះ​ពេល​ឈ្មួញ​​សួរ​មន្ត្រី​អ្នក​ចាប់​បែរ​ជា​និយាយ​ថា «បាត់​គោ​បាត់​ទៅ មិន​ទទួល​ខុស​ត្រូវទេ​»។

​ឈ្មួញ​គោ​ដែល​សុំ​លាក់​ឈ្មោះ​​ឱ្យ​ដឹង​ថា សត្វ​គោ​ចំនួន​៤៣​ក្បាល គាត់​បាន​ទិញ​ពី​ខេត្ត​បាត់​ដំបង ដឹក​តាម​រថយន្ត​ហ៊ីយ៉ាន់​ដាយ ​លុះ​ដល់​ចំណុច​មុខ​ផ្សារ​ឧត្តុង្គ​​ត្រូវ​កម្លាំង​បសុ​ព្យាបាល​ដែល​គេ​ដឹង​ថា ដឹក​នាំ​ដោយ​ប្រធាន​ការិយា​ល័យ​បសុ​ព្យាបាល​នៃ​នាយក​ដ្ឋាន​បសុ​ព្យាបាល​ចាប់​ដោយ​ចោទ​ថា ដឹក​គោ​លើស​​ចំនួន និង​ហួស​កំណត់​ថ្ងៃ​នៃ​ច្បាប់​ដឹក​ជញ្ជូន​សត្វ។ ​ទោះ​ជា​ពួក​គាត់​បង្ហាញ​ច្បាប់​ និង​បាន​បង់​ពន្ធ​ដោយ​មាន​លិខិត​ស្នាម​ពី​ខេត្ត​បាត់​ដំបង​យ៉ាង​ណា​ក៏​ដោយ ​ក៏​កម្លាំង​បសុ​ព្យាបាល​​នៅ​តែ​ចាប់​​ទាំង​រថយន្ត​ ទាំង​គោ ​យក​ទៅ​ទម្លាក់​គោ​ចោល​នៅ​ដីឡូត៍​​មួយ​នា​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៣ ឧសភា ឆ្នាំ​២០១១ រួច​ពួក​គេ​បាន​បើក​យក​រថយន្ត​​ដឹក​គោ​ទៅ​​ទុក​នៅ​នាយក​ដ្ឋាន​ពសុ​ព្យាបាល​​។ គេ​លែង​គោ​ចោល​ពាស​វាល​ពាស​កាល ដោយ​មិន​បាន​ឱ្យ​ម្ចាស់​គោ​ដេក​យាម​​ទេ។

​ប្រភព​ដដែល​បន្ត​ទៀត​ថា មុន​​ពេល​ដឹក​គោ​ចេញ​ពី​ខេត្ត​បាត់​ដំបង​គាត់​ត្រូវ​បង់​លុយ​ផ្នែក​ត្រួត​ពិនិត្យ​បសុ​ព្យាបាល​ខេត្ត​បាត់​ដំបង​ចំនួន​១០​ម៉ឺន​រៀល និង​បាន​បង់​ឱ្យ​បសុ​ព្យាបាល​ចំនួន​១២​ម៉ឺន​រៀល ប៉ុន្តែ​ដាក់​លើស​គេ​ទារ​បង់​១៨​ម៉ឺន​រៀល។ ចំពោះ​ពន្ធ​អាករ​វិញ​តាម​ច្បាប់​ក្នុង​គោ​១​ក្បាល​ត្រូវ​បង់​តែ​២ពាន់​រៀល​ប៉ុណ្ណោះ​ទូទាំង​ប្រទេស។ គាត់​បញ្ជាក់​ថា ក្រុម​បសុ​ព្យាបាល​​បាន​​សរ​សេរ​ក្នុង​​វិក្កយ​បត្រ​ពន្ធ​ក្នុង​គោ​១​ក្បាល​២​ពាន់​រៀល តែ​បង់​ខាង​ក្រៅ​វិញ​១​ក្បាល​៣​ម៉ឺន​រៀល​ឯណោះ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ពួក​គេ​ទារ​ថ្លៃ​ក្បាល​រថយន្ត​១០​ម៉ឺន​រៀល​ក្នុង​១​គ្រឿង​៕