ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​មួយ​វា.យប្រហារ​លើ​កោះ​តៃវ៉ាន់

2 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ៖ ជាមួយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​១៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ពេល​ខ្លះ​ដល់​១៩០​

កោះ​តៃវ៉ាន់ ៖ ជាមួយ​ខ្យល់​បោកបក់​ក្នុង​ល្បឿន​ដល់​១៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​ពេល​ខ្លះ​ដល់​១៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ទី​៣​កញ្ញា ជួប​ប្រទះ​ការ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំង​មួយ​ឈ្មោះ HAIKUI បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ទឹកជំនន់​និង​រលក​សមុទ្រ​ធំ​ៗ​។ មនុស្ស​ជាង​៧០០០​នាក់​ត្រូវ​ជម្លៀស​ចេញពី​បណ្ដា​តំបន់​គ្រោះថ្នាក់​ខ្លាំង​។

ការ​ហោះហើរ​ក្នុងស្រុក​នៃ​យន្តហោះ​ជាង​២០០​ជើង​បាន​ត្រូវ​លុប​ចោល​កាលពី​ថ្ងៃ​ទី​៣​កញ្ញា រួច​ហាង​ទំនិញ​នានា​ត្រូវ​បិទទ្វារ​ក្នុង​តំបន់​ជា​ច្រើន​នា​ភាគ​ខាងកើត​និង​ភាគ​ខាងត្បូង​កោះ​នោះ​។ មនុស្ស​យ៉ាងតិច​៤០​នាក់​រង​របួស​ក្នុង​នោះ​៣​នាក់​ក្នុង​ទីក្រុង​ហ៊ូ​អា​លៀន ដែល​នៅ​ទីនោះ​ដើមឈើ​១​ដើម​បាន​រលំ​សង្កត់​លើ​រថយន្ត​១​គ្រឿង​។

HAIKUI ជា​ព្យុះ​ទី​ហ្វុ​ង​ដំបូង​វាយប្រហារ​ដោយ​ផ្ទាល់​លើ​កោះ​តៃវ៉ាន់ ចាប់តាំងពី​៤​ឆ្នាំ​មក​ហើយ ដោយ​វា​បោកបក់​ដល់​ដែនដី​នា​ថ្ងៃ​ទី​៣​កញ្ញា​វេលា​ម៉ោង​១៥​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក នៅ​តៃ​ទុង​ជា​តំបន់​ភ្នំ​មួយ​មាន​ប្រជាជន​តិច​នា​ភាគ​ខាងត្បូង​កោះ​តៃវ៉ាន់​។ បន្ទាប់​មក​ព្យុះ​បាន​បោកបក់​ជាមួយ​ខ្យល់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​ដើ​ឈើ​ទាំងឡាយ​ដួល​រលំ និង​សូ​ម្បី​ស៊ី​​ទែន​ស្តុក​ទឹក​ក៏​ត្រូវ​ខ្យល់​បោក​ប៉ើ​ង​ធ្លាក់​ចុះ​ពី​ទម្រ​ដែរ​។

បង្គោល​ភ្លើង​ទាំងឡាយ​ត្រូវ​រលំ បណ្ដាល​ឲ្យ​ដាច់​ភ្លើង​ប៉ះពាល់​ដល់​មនុស្ស​ជាង​១២០.០០០​គ្រួសារ​។ នា​វេលា​ម៉ោង​២១​ម៉ោង​ក្នុងស្រុក​ព្យុះ​នោះ​បាន​ចុះ​ថមថយ​កម្លាំង ជាមួយ​ខ្យល់​បោកបក់ ក្នុង​ល្បឿន​១២៦​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ព្យុះ​នោះ​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​បណ្ដា​តំបន់​ភ្នំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ