ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានក្មេងទំនើង​ដេញ​វា-យ-គ្នាក្នុង​ក្រុង​ដូន​កែវ​

7 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្មេង​ទំនើង​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​ចាប់ខ្លួន​បាន ខណៈ​ដែល​​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​បាន​បង្ក​ហិង្សា​ដោយ​ដេញ​វាយ​គ្នា នៅ​ខាង​មុខ​ស្ថានីយ​ប្រេងសាំង​ស៊ូ​គី​មិច​តោ​២ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ។ ករណី​បង្ក្រាប​ក្មេង​ទំនើង​នេះ ដោយ​ទទួល​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ត្រី…

ខេត្តតាកែវ ៖ ក្មេង​ទំនើង​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ​ចាប់ខ្លួន​បាន ខណៈ​ដែល​​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​បាន​បង្ក​ហិង្សា​ដោយ​ដេញ​វាយ​គ្នា នៅ​ខាង​មុខ​ស្ថានីយ​ប្រេងសាំង​ស៊ូ​គី​មិច​តោ​២ ស្ថិត​ក្នុង​ក្រុង​ដូន​កែវ ។

ករណី​បង្ក្រាប​ក្មេង​ទំនើង​នេះ ដោយ​ទទួល​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តតាកែវ នៅ​វេលា​ម៉ោង​២១ និង​៣០​នាទី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ ។

លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ក្រុង​ដូន​កែវ ចុះ​បង្ក្រាប​ជាក់ស្តែង ទៅ​លើ​ក្រុម​ក្មេង​ទំនើង ដែល​បង្ក​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នៅ​ចំណុច​មុខកា​រ៉ា​ស់​សាំង​សូ​គី​ម៉ិច​(​តោ​ពីរ​) ស្ថិត​នៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កម្លាំង​យើង​បាន​ដេញ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​មុខកា​រ៉ា​ស់​សាំង ភី​-​ធី​-​ធី (​រង្វង់​មូល​អូរ​ចំបក់​) ស្ថិត​ក្នុងភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូនកែវ ខេត្តតាកែវ ។

ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ សឿ​ន ខេ​ម​រី​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ក្ដុល ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ ។ ២-​ឈ្មោះ ឆេ​ង ពៅ​តារា​ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ូតូ រស់នៅ​ភូមិ​ពីរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ៣-​ឈ្មោះ ហេង ចុង​ពេជ្រ​សុវណ្ណ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន ១-​ទូរ​ស័​ព្ច​ដៃ​ចំនួន​០២​គ្រឿង , ២-​ម៉ូតូ​ម៉ាក​ហុងដា​C125​ចំនួន​០២​គ្រឿង
(​ពណ៌​ខ្មៅ ស៊េរី​០១៩ ពាក់​ស្លាក​លេខ​តាកែវ​1T-5785,​ពណ៌​ខ្មៅ និង​សេរី​២០២៣ ពាក់​ស្លាក​លេខ​តាកែវ​1AC.1022) ។ ៣-​ដាវ​០១​ដើម ប្រវែង​០,៦៧​ម៉ែត្រ និង​រណា​អា​ដែក​០១​ដើម និង​៤-​កាបូប​ស្ពាយ​០១ (​ពណ៌​ខ្មៅ​)​។

នៅ​ចំពោះ​មុខ​កំលាំង​ជំនាញ ក្រុម​ក្មេង​ទំនើង​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​បង្ក​ហិង្សា​ដោយ​ដេញ​វាយ​គ្នា​ពិតប្រាកដ​មែន ។ ហើយ​នៅ​ពេល​នេះ ក្រុម​ក្មេង​ទំនើង​ត្រូវ​បាន​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​តាកែវ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​ទី​៣ កញ្ញា ២០២៣ នេះ ។

អត្ថបទសរសេរ ដោយ