ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ការពារ​ជាតិ១រូប​ ត្រូវ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ដក​តំណែង​

2 ឆ្នាំ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ថ្លែង​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ក្នុង​សង្កថា​ប្រចាំ​ថ្ងៃ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​កញ្ញា​ថា ខ្ញុំ​បាន​សម្រេច​ដូរ​រដ្ឋមន្ត្រី​ការពារ​ជាតិ ដោយ​ដក​លោក​អូ​ឡិច​ស៊ី​​អ៊ី​​រេ​ស្នី​កូវ ដែល​ឆ្លងកាត់​សង្គ្រាម​ជាមួយ​រុ​ស្ស៊ី​អស់​ពេល​ជាង​៥៥០​ថ្ងៃ​ចេញ​។

ការ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែ​ន​នេះ កើត​មាន​ក្នុង​ពេល​កំពុង​មានការ​វាយបក របស់​អ៊ុយ​ក្រែ​ន​លើ​កងទ័ព​រុ​ស្ស៊ី​​ប៉ុនប៉ង​ដណ្ដើម​យក បណ្ដា​ដែនដី​ដែល​បាត់បង់​មក​វិញ​និង​ក្នុង​ពេល​ដែល​លោក​ហ្សេ​ឡេ​ន​ស្គី សន្យា​ពង្រឹង​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ​។ នោះ​ជា​ចម្លើយ​តប​ជា​ពិសេស​ចំពោះ​បណ្ដា​លក្ខខណ្ឌ​ដែល​ដាក់ ដោយ​សហភាព​អឺរ៉ុប សម្រាប់​ឲ្យ​អ៊ុយ​ក្រែ​ន​ទទួល​បាន​លក្ខន្តិកៈ​បេក្ខជន​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។

មាន​ពាក្យ​ចចាមអារ៉ាម​ពី​អំពើ​ពុក​រលួយ​ជា​ច្រើន​លេច​ចេញ​ក្នុង​ប្រទេស​។ រឿងអាស្រូវ​ពុក​រលួយ​មួយ ទាក់ទិន​ក្រសួង​ការពារ​ប្រទេស​ដែល​តាម​បណ្ដា​សារព័ត៌មាន​អ៊ុយ​ក្រែ​ន​ថា ក្រសួង​នោះ បាន​ចុះហត្ថលេខា​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​២០២២ លើ​កុងត្រា​មួយ​ជាមួយ​សហគ្រាស​តួ​ក​គី ទាក់ទិន​ការ​ផ្គត់​ផ្ក​ង់​ឯកសណ្ឋាន​យោធា​សម្រាប់​រដូវរងា ដែល​ក្រោយ​ការ​ចុះហត្ថលេខា​លើ​កុងត្រា​នេះ ត​មៃ្ល​មាន​ខ្ពស់​ដល់​៣​ដង​។ នេះ​ជា​រឿងអាស្រូវ​ពុក​រលួយ​ទី​២ ទាក់ទិន​នឹង​ការ​ផ្គត់ផ្គង់​កងទ័ព ដែល​នាំ​ឲ្យ​រ​ង្កើ​រ​ក្នុង​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន តាំងពី​ចាប់ផ្ដើម​ការ​លុកលុយ​របស់​រុ​ស្ស៊ី​ពី​ថ្ងៃ​ទី​២៤​កុម្ភៈ​ឆ្នាំ​២០២២​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ