ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងជួបមេដឹកនាំពិភពលោកជាច្រើននៅឥណ្ឌូនេស៊ី

3 អាទិត្យ មុន
  • ភ្នំពេញ

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​នឹង​រៀបចំ​ពី​ថ្ងៃ​ទី​៤ ដល់​៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ។…

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ភរិយា​របស់​លោក​បាន​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​គ្រោង​នឹង​រៀបចំ​ពី​ថ្ងៃ​ទី​៤ ដល់​៧ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ។

នេះ គឺជា​លើក​ដំបូង​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​របស់​លោក​ក្នុង​ការងារ​ជា​មេដឹកនាំ​រដ្ឋាភិបាល​ដែល​ក្មេង​ជាងគេ​ក្នុង​សមាគម​អាស៊ាន ។

លោក​បណ្ឌិត​នឹង​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​វត្តមាន​របស់​លោក​នៅ​ប្រទេស​អាស៊ាន ។ វា​នឹង​ក្លាយជា​បេសកកម្ម​ការទូត​មួយ​សម្រាប់​លោក​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​មេដឹកនាំ​អាស៊ាន និង​មេដឹកនាំ​នៃ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហ្សា​ការ​តា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

លោក ហ្ស​ង់​-​ហ្វ្រ​ង់​ស័​រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ជំនួប​កំពូល​អាស៊ាន​ជា​បន្តុំ ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ហើយ​ការ​បង្ហាញខ្លួន​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ​ជា​ឱកាស​មួយ​ពោរពេញ​ទៅ​ដោយ​និម្មិតរូប​នយោបាយ​របស់​កម្ពុជា និង​តំបន់ ។

នៅ​ក្នុង​សំ​ណេ​រដែ​ល​បាន​ផ្សព្វផ្សាយ​អ្នកជំនាញ​ខាង​ភូមិសាស្ត្រ​នយោបាយ និង​កិច្ចការ អន្តរជាតិ​រូប​នេះ​បាន​បង្ហើប​ថា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នឹង​ជួប​មិន​ត្រឹមតែ ជាមួយនឹង​ប្រមុខរដ្ឋ ឬ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ជា​សម​ភាគី​ប៉ុណ្ណោះ​ទេ​ក៏​នឹង​ជួប​ជា​ផ្លូវការ ឬ​ក្រៅផ្លូវការ​ជាមួយនឹង​មេដឹកនាំ​ផ្សេង​ៗ​ក្រៅ​តំបន់​រួម​មាន ចិន​, ជប៉ុន​, កូរ៉េ​ខាងត្បូង​, ឥណ្ឌា​, អា​មេ​រិ​ក​, រុ​ស្ស៊ី​, អូស្ត្រាលី​, និង​នូ​វែ​ល​សេ​ឡង់​ជាដើម ។ ដូច្នេះ វត្តមាន​របស់​លោក​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ដែល វ័យក្មេង​ជាងគេ​ដែល​ចូល​រូ​ម​ជំនួប​កំពូល​អាស៊ាន ៕ ដោយ សា​រ៉ា​ន់