ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​យី​ឌុ​ប​១​គ្រឿង​ដឹកឈើ​ហ៊ុ​ប​ សង្ស័យ​ប្រុង​រក​ផ្លូវ​ឆ្លង​ដែន​ទៅ​​វៀតណាម

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បាន​ដឹកឈើ​ហ៊ុ​ប​ពេញ​ទ្រុង​រថយន្ត សង្ស័យ​បម្រុង​រក​ផ្លូវ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​បាន​បែកធ្លាយ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ចុះ​ទៅ​សួរនាំ ខណៈ​ឈ្មួញ​ចូល​ចត​ក្នុង​ដី​ទំនេរ​មួយ​កន្លែង ។ ករណី​សមត្ថកិច្ច​ចុះ​សួរនាំ​នេះ…

ខេត្តស្វាយរៀង ៖ មាន​ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បាន​ដឹកឈើ​ហ៊ុ​ប​ពេញ​ទ្រុង​រថយន្ត សង្ស័យ​បម្រុង​រក​ផ្លូវ​ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ក៏​ប៉ុន្តែ​បាន​បែកធ្លាយ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ចុះ​ទៅ​សួរនាំ ខណៈ​ឈ្មួញ​ចូល​ចត​ក្នុង​ដី​ទំនេរ​មួយ​កន្លែង ។ ករណី​សមត្ថកិច្ច​ចុះ​សួរនាំ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ កញ្ញា ២០២៣ ស្ថិត​នៅ​ចំណុច​ដី​ទំនេរ​​ជិត​ភូមិ​មរតក ភូមិ​ទទា​សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។

​បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា លោក​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​ថា មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យិ​ន​ដាយ​យី​ឌុ​ប ពាក់​ស្លាក​លេខ​កំពង់ចាម​3A-8614 មាន​ដឹក​ដើមឈើ​ហ៊ុ​ប មូល​មុខកាត់​៤​តឹក ទៅ​៥​តឹក ប្រវែង​៣​ម៉ែត្រ ដាក់​ពេញ​ទ្រុង​និង​មាន​គ្រប​តង់​បិទ​ជិត ចត​នៅ​កន្លែង​ដី​ទំនេរ​ក្នុងភូមិ​មរតក​កាលពី​រសៀល​ថ្ងៃ​ទី​២ កញ្ញា ២០២៣ រហូត​ដល់​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣ កញ្ញា ២០២៣ មិន​ទាន់​ទៅ​ណា ហើយ​ឃើញ​មាន​អ្នក​រត់ការ​ឆ្វេ​ក​ឆ្វាច ទើប​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បញ្ជា​ឲ្យ​នាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​និង​សាកសួរ ។

ជា​លទ្ធផល ម្ចាស់​រថយន្ត​ប្រាប់​ថា ឈើ​ទាំងនេះ​ជា​ឈើ​ក្នុងស្រុក គេ​ចូល​ចត​បម្រុង​និង​ដឹក​ទៅ​ខេត្ត​ព្រៃវែង ពេល​សួរ​ថា ដឹក​យក​ទៅ​ធ្វើ​អី អ្នក​បើករថយន្ត​ប្រាប់​ថា អត់​ដឹង​ទេ គ្រាន់តែ​ដឹង​ថា គេ​ឲ្យ​ដឹក​ទៅ​ខេត្តព្រៃវែង ។ ប្រភព​បន្ត​ថា សមត្ថកិច្ច​បាន​ប្រាប់​ថា បើ​ឈើ​ក្នុងស្រុក​ដឹក​នៅ​ក្នុងស្រុក​២៥​រាជធានី​ខេត្ត សមត្ថកិច្ច​មិន​ឃាត់​ទេ ក៏​ប៉ុន្តែ​បើ​ដឹក​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​វៀតណាម សមត្ថកិច្ច​នឹង​ចាប់​យក​ទាំង​ឈើ​និង​យក​ទាំង​រថយន្ត​ឃាត់ខ្លួន​ទាំង​អ្នកបើកបរ​និង​អ្នក​ពាក់ព័ន្ធ​។ ក្រោយមក សមត្ថកិច្ច​បាន​ដក​កម្លាំង​ចេញ​មក​វិញ​។

ទាក់ទិន​ករណី​នេះ​ដែរ មហាជន​បាន​លើក​ឡើង​ថា ដឹក​ទៅ​ខេត្តព្រៃវែង​អី បើ​គេ​ឃើញ​រថយន្ត​ដឹក​ឈើ​នេះ​បើកបរ​លើ​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​ពី​ទិស​ខាងលិច​មក​កើត ។ លុះ​មក​ដល់​ចំណុច​ផ្លូវ​ចូល​ភូមិ​មរតក​នេះ​ក៏​បត់​ចូល​រួច​ឈប់​ចត ហើយ​ក៏​ឃើញ​មាន​មនុស្ស​មក​ទាក់ទង​រត់ការ កន្លង​មក គឺ​តែងតែ​មក​ចត​រួច​ពេល​យប់​ទើប​បើក​ចេញ​ទៅ​កើត ហើយ​ក៏​មាន​គេ​បង្ហើប​ឲ្យ​ដឹង​ថា ដឹក​ឆ្លង​ដែន​ទៅ​ប្រទេស​​វៀតណាម ទើប​ពួក​គាត់​រាយការណ៍​សមត្ថកិច្ច​។

មហាជន​បាន​លើក​ឡើង​ទៀត​ថា ចាំ​មើល​យប់​នេះ​ដឹក​ចេញ​ទៅ​លិច​ឬ​ទៅ​កើត គង់តែ​ដឹង​ទេ​ទាន​!!!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ