ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​គិត​ខ្លី​ផឹក​ថ្នាំ​ពុល​ប៉ង​សម្លា.ប់​ខ្លួន​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដែល​ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​បែរ​ជា​គិត​ខ្លី​ផឹក​ថ្នាំ​សម្លា.ប់​សត្វ​ល្អិត​អស់​កន្លះ​ថង់​ប៉ុន​ប៉ង​សម្លា.ប់​ខ្លួន តែ​ត្រូវ​ឪពុក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​បាន​ទាន់​ពេល។ ហេតុ​ការណ៍​​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ឧសភា​ស្ថិត​ក្នុង​ភូមិ​លេខ​១

រាជ​ធានី​ភ្នំពេញ​ ៖ កម្មការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​ដែល​ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​បែរ​ជា​គិត​ខ្លី​ផឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​អស់​កន្លះ​ថង់​ប៉ុន​ប៉ង​សម្លាប់​ខ្លួន តែ​ត្រូវ​ឪពុក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​​បាន​ទាន់​ពេល។ ហេតុ​ការណ៍​​នោះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​១២ ឧសភា​ស្ថិត​ក្នុង​ភូមិ​លេខ​១ ឃុំ​ត្រើយ​ស្លា​ ស្រុក​ស្អាង ខេត្ត​កណ្តាល​។

តាម​លោក​ ជ្រឹង ពៅ អាយុ​៤៩​ឆ្នាំ ប្រកប​របរ​ទិញ​អេត​ចាយ​ជា​ឪពុក​​ឱ្យ​ដឹង​ថា កូន​ស្រី​​គាត់​ដែល​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​ពៅ ឡាវី អាយុ​២៤​ឆ្នាំ ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរ​ព្រែក​ហង្ស។ មុន​ពេល​កើត​ហេតុ​​គាត់​​ឮ​នាង ឈ្លោះ​ប្រកែក​ជាមួយ​ប្អូន​ស្រី​ឈ្មោះ​ពៅ សាម៉ៃ អាយុ​១៩​ឆ្នាំ​ ប៉ុន្តែ​គាត់​មិននឹក​ស្មាន​ថា​ នាង​ខឹង​​ខ្លាំង​រហូត​ប៉ង​សម្លាប់​ខ្លួន​ទេ​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​ឈ្លោះប្រកែក​គ្នា​រួច​មក​ស្រាប់​តនាង​​ ពៅ ឡាវី បាន​ចូល​ក្នុង​បន្ទប់​​​ ហើយ​ទាញ​ទ្វា​រ​បិទ​។ មួយ​សន្ទុះ​ក្រោយ​មក​ឮ​សូរ​នាង​ស្រែក​ គាត់​ក៏​ទៅ​បើក​ទ្វារមើល ហើយ​ឃើញ​នាង​​ដេក​ ព្រម​ទាំង​​ចង្អុល​ទៅ​ថង់​ដាក់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​នៅ​លើ​តុ​ទើប​ដឹង​ថា នាង​ផឹក​ថ្នាំ​ប៉ង​សម្លាប់​ខ្លួន​។​ ​គាត់​ប្រញាប់​បញ្ជូន​កូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ទាំង​យប់​។

គ្រូ​ពេទ្យ​ឱ្យ​ដឹង​ថា ស្ថាន​ភាព​របស់​នារី​នោះ​ធ្ងន់​ធ្ងរ​ ដោយ​សារផ្លូវ​ឆ្ងាយ​​ទ​ម្រាំ​​​បញ្ជូន​មក​ដល់​មន្ទីរ​ពេទ្យ​ជាតិ​ថ្នាំ​បាន​ជ្រាប​ចូល​ក្នុង​ខ្លួន​ ។ ទោះ​ជា​យ៉ាង​ណា​ក្តី​ដោយ​​គ្រូ​ពេទ្យខិត​ខំ​ជួយ​សង្គ្រោះ​រហូត​មក​ដល់​ម៉ោង២រសៀល​ថ្ងៃ​ទី​១៣ ឧសភា នាង​បាន​ដឹង​ខ្លួន​ហើយ តែ​មិនទាន់​អាច​និយាយ​កើត​ទេ​ ៕