ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​កម្មករ​ជីក​ប្រឡាយ​ទឹក​ស្អុយ ភ័យ​បះសក់ នៅ​ពេល​ប្រទះ​ឃើញ​សុទ្ធតែ​គ្រា​.​ប់​កាំ​ភ្លើ​.​ង

8 ខែ មុន
  • បាត់ដំបង

គ្រា​.​ប់​កាំ​ភ្លើ​.​ង​ចម្រុះ​ចំនួន​១១​គ្រាប់ ត្រូវ​បាន​ក្រុម​កម្មករ​ជីក​ស្ដារ​ប្រឡាយ​ទឹក​ស្អុយ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​

ខេត្តបាត់ដំបង ​៖ គ្រា​.​ប់​កាំ​ភ្លើ​.​ង​ចម្រុះ​ចំនួន​១១​គ្រាប់ ត្រូវ​បាន​ក្រុម​កម្មករ​ជីក​ស្ដារ​ប្រឡាយ​ទឹក​ស្អុយ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​អញ្ចាញ ស្ថិត​ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ក្រុម​កម្មករ​ទាំងនោះ​កំពុង​បំពេញការងារ​។

បើ​តាម​សមត្ថកិច្ច​បាន​រាយការណ៍​ប្រាប់​ឱ្យ​ដឹង​ថា គ្រា​.​ប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ មាន​ស្ថានភាព​ច្រែះ​ចាប់​ទៅ​ហើយ តែ​វា​អាច​បង្ក​គ្រោះថ្នាក់​បាន ប្រសិនបើ​យក​វា​ទៅ​ដុំ​លេង ឬ​បោះ​លេង ដោយ​មិន​បាន​ចាប់អារម្មណ៍​។ កាក​សំណល់​សង្គ្រាម​ទាំងនោះ ទំនង​ត្រូវ​គេ​បោះ​ចូល​ប្រឡាយ​តាំងពី​យូរយារ​ណាស់​មក​ហើយ តែ​ពុំ​មាន​អ្នកដឹង ឬ​ប្រទះ​ឃើញ​ពី​មុន​មក​។ លុះ​នៅ​ពេល​នេះ ពេល​ដែល​ក្រុម​កម្មករ​ចុះ​ជីក​ស្ដារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ ស្រាប់តែ​ប្រទះ​ឃើញ​តែ​ម្ដង ធ្វើ​ឱ្យ​ក្រុម​កម្មករ​ភ័យ​លស់​ព្រលឹង និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច​ថា គ្រា​.​ប់​កាំ​ភ្លើ​.​ង​ច្រែះ​ចាប់​ទាំង​អស់នោះ មាន​ដូច​ជា ៖ គ្រា​.​ប់ DK-75mm ចំនួន​០២​គ្រា​.​ប់​, គ្រា​.​ប់​កាំ​ភ្លើ​.​ង​ត្បាល់​ធុន 82mm ចំនួន​០២​គ្រា​.​ប់​, គ្រា​.​ប់​កាំ​ភ្លើ​.​ង​ត្បាល់​ធុន 81mm ចំនួន​០២​គ្រា​.​ប់​, គ្រា​.​ប់​កាំ​ភ្លើ​.​ង​ប្លោង​ធុន 76mm ចំនួន​០២​គ្រា​.​ប់​, គ្រា​.​ប់​មីន​ធុន PNN ចំនួន​០១​គ្រា​.​ប់​, ក្បាល​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ត្បាល់​ធុន 120mm ចំនួន​០១​គ្រា​.​ប់ និង​គ្រា​.​ប់​រ៉ុ​ក​កែ​ត​ធុន 72mm ចំនួន​០១​គ្រា​.​ប់​។

បើ​តាម​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​បាន​ប៉ាន់ស្មាន​ប្រហាក់ប្រហែល​គ្នា​ថា កាក​សំណល់​សង្គ្រាម​ទាំងនេះ អាច​ត្រូវ​គេ​បោះចោល​ក្នុង​ចន្លោះ​អំឡុង​ទស​វត្ស​ឆ្នាំ​៨០ និង​ឆ្នាំ​៩០ ព្រោះ​កាលពី​អំឡុង​ពេល​នោះ នៅ​ម្ដុំ​នោះ​ក៏​ជា​កន្លែង​បន្ទាយ​ទាហាន​ផង​ដែរ​។ ម្យ៉ាងទៀត នៅ​ក្បែរ​នោះ​ក៏​ជាទី​តាំង​ឃ្លាំង​ស្ដុក​គ្រា​.​ប់​កាំ​ភ្លើ​.​ង​ដ៏​ធំ​សម្បើម​មួយ​ដែរ ដូច្នេះ​ហើយ​ទើប​មាន​គ្រា​.​ប់​សេសសល់​បោះចោល​រប៉ាត់រប៉ាយ​បែប​នេះ​។

យ៉ាងណា បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប្រមូល​គ្រា​.​ប់​ទាំងនោះ​អស់ពី​ក្នុង​ប្រឡាយ​ហើយ គេ​ក៏​បាន​ប្រគល់​គ្រា​.​ប់​ទាំងនោះ​ជូន​មន្ត្រី​ស៊ី​ម៉ាក់ ដើម្បី​យក​ទៅ​បំផ្លាញ​ចោល​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ