អ៊ុយក្រែនថាបា.ញ់ទម្លាក់ដ្រូនរុស្ស៊ីជាង២០គ្រឿងក្នុងតំបន់អូដេសា
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែនថ្លែងកាលពីថ្ងៃទី៣កញ្ញាថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែនថ្លែងកាលពីថ្ងៃទី៣កញ្ញាថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ី
សង្គ្រាមអ៊ុយក្រែន ៖ កងទ័ពអាកាសអ៊ុយក្រែនថ្លែងកាលពីថ្ងៃទី៣កញ្ញាថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីដល់២២គ្រឿង ក្នុងតំបន់ក្រុងកំពង់ផែអូដេសាភាគខាងត្បូងប្រទេស។ នេះបើតាមសេចក្ដីរាយការណ៍របស់AFP។
តាមតេឡេក្រាមកងទ័ពអាកាសអ៊ុយក្រែនសរសេរថា ក្នុងយប់ថ្ងៃទី៣ កញ្ញា រុស្ស៊ីបានធ្វើការវាយប្រហារច្រើនលើក ដោយប្រើដ្រូនអ៊ីរ៉ងធុនSHAHED=136/131 លើតំបន់ក្រុងអូដេសា ហើយដ្រូន២២គ្រឿងត្រូវបានកម្ទេច។ តាមប្រភពដដែលនេះថា មនុស្ស២នាក់រងរបួសនិងបណ្ដាហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរងការខូចខាត ក្នុងឱកាសនៃការវាយប្រហារនេះ។

ចំណែករុស្ស៊ីវិញអះអាងថា បានកម្ទេចក្នុងសមុទ្រខ្មៅកាលពីយប់ថ្ងៃទី១មកទី២កញ្ញា នាវាដ្រូនអ៊ុយក្រែន៣គ្រឿង ដែលប៉ងវាយប្រហារស្ពានគ្រីមេ។ តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្ស៊ីឲ្យដឹងថា នាថ្ងៃទី២កញ្ញាវេលាម៉ោង២និង២០នាទីរំលងអាធ្រាត្រម៉ោងនៅក្រុងមូស្គូ នាវាពាក់កណ្ដាលនាវាមុជទឹកគ្មានមនុស្សបើកអ៊ុយក្រែនទី៣ បញ្ជូនមកវាយប្រហារស្ពានគ្រីមេ បានត្រូវបំផ្លាញក្នុងសមុទ្រ៕


ចែករំលែកព័តមាននេះ