ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះចតភព​ព្រះ​ចន្ទ​ដោយជោគជ័យ ពេលនេះ​ឥណ្ឌា​បញ្ជូន​យាន​មួយ​ទៅ​កាន់​ភព​ព្រះអាទិត្យ ​

2 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ បន្ទាប់​ពី​បញ្ជូន​យាន មួយ​ទៅ​ចុះ​ចត​លើ​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ ឥណ្ឌា​បាន​បាញ់​

ប្រទេស​ឥណ្ឌា ៖ បន្ទាប់​ពី​បញ្ជូន​យាន មួយ​ទៅ​ចុះ​ចត​លើ​ភព​ព្រះ​ចន្ទ​ដោយ​ជោគជ័យ ឥណ្ឌា​បាន​បាញ់​បង្ហោះ​យាន​មួយទៀត​ទៅ​សិក្សា​ភព​ព្រះអាទិត្យ​។

យាន​មានឈ្មោះ​ថា​ADITYA -L1 ជា​ឈ្មោះ​របស់​អាទិទេព​ហិណ្ឌូ​មួយ​អង្គ​តំណាង​ឲ្យ​ព្រះអាទិត្យ ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ស្រី​ុ​ហារី​កូតា ជា​កោះ​មួយ​ស្ថិត​ក្នុង​ដែនទឹក​ឈូង​សមុទ្រ​បឹង​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​២​កញ្ញា​វេលា​ម៉ោង​១១​និង​៥០​នាទី​ម៉ោង​ក្នុងស្រុក​។ យាន​នោះ​ហោះហើរ​សំដៅ​ទី​កាន់​ចំណុច LAGRANGE 1 ចម្ងាយ​ប្រមាណ​ជា​១,៥​លាន​គីឡូម៉ែត្រ​ពី​ផែនដី​។ ត្រង់​ចំណុច​នោះ​អាច​ឲ្យ​យាន​ADITYA -L1​ស្ថិត​ក្នុង​តារាវិថី​ដែល​អាច​ពិនិត្យ​បណ្ដា​សកម្មភាព​របស់​ព្រះអាទិត្យ​និង​ឥទ្ធិពល​របស់​ព្រះអាទិត្យ មក​លើ​ឧតុនិយម​អវកាស ក្នុង​ពេល​ជាក់ស្ដែង ដោយ​ចំណាយ​ប្រេងឥន្ធនៈ​តិច​។

យាន​នោះ​បំពាក់​ដោយ​ឧបករណ៍​វិទ្យា​សាស្ត្រ​៧ ក្នុង​នោះ​ឧបករណ៍​៤​នឹង​ត្រូវ​តម្រង់​ទៅ​ព្រះអាទិត្យ​ដោយ​ផ្ទាល់ ចំណែក​ឧបករណ៍​ដទៃ​ៗ​ទៀត​នឹង​សិក្សា​លើ​លំអងធូលី​ខ្យល់​ព្រះអាទិត្យ​និង​ដែន​ម៉ា​ញ៉េ​ទិ​ក​។

ទិស​ដៅ​សំខាន់​នៃ​បេសកកម្ម​របស់​យាន​នេះ រួម​មានការ​សិក្សា​បរិ​កាស​ខ្ពស់​នៃ​ព្រះអាទិត្យ និង​បាតុភូត​ព្រះអាទិត្យ​ផ្សេង​ៗ​។ បណ្ដា​ព័ត៌មាន​ដែល​ប្រមូល​បាន​ដោយ​យាន​នេះ នឹង​អាច​ឲ្យ​គេ​ស្វែង​យល់​ឧតុនិយម​អវកាស ពិសេស​រលក​ម៉ា​ញ៉េ​ទិ​ក​ដែល​ឆ្លងកាត់​ប្រព័ន្ធ​ព្រះអាទិត្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ