ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួសធ្ងន់-ស្រាល១៣នាក់ដោយសារអ្នកបើកបរនិយាយទូរស័ព្ទ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ យ៉ាង​ហោចណាស់មាន​ភ្ញៀវ​​ទេសចរ​ក្នុងស្រុក​ចំនួន​១៣នាក់ បានរង​របួស​​ធ្ងន់ និងស្រាល ដោយសារតែរថយន្ត​ប្រភេទ​ទេសចរណ៍៣២កៅអីមួយគ្រឿង​ក្រឡាប់​​ធ្លាក់ថ្នល់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី​១៣ ឧសភា នៅចន្លោះគីឡូម៉ែត្រ​លេខ២២៨ និង​​លេខ​២២៩ ក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុក​ស្ទោង

ខេត្ត​កំពង់​ធំ ៖ យ៉ាង​ហោចណាស់មាន​ភ្ញៀវ​​ទេសចរ​ក្នុងស្រុក​ចំនួន​១៣នាក់ បានរង​របួស​​ធ្ងន់ និងស្រាល ដោយសារតែរថយន្ត​ប្រភេទ​ទេសចរណ៍៣២កៅអីមួយគ្រឿង​ក្រឡាប់​​ធ្លាក់ថ្នល់ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី​១៣ ឧសភា នៅចន្លោះគីឡូម៉ែត្រ​លេខ២២៨ និង​​លេខ​២២៩ ក្នុងភូមិក្រែក ឃុំប្រឡាយ ស្រុក​ស្ទោង ។

មន្ត្រី​នគរបាល​ចរាចរជើងគោកនៃស្នងការ​​ដ្ឋាន​ខេត្ត​និយាយថា រថយន្តប្រភេទទេសចរណ៍​៣២​កៅអីដឹកអ្នកដំណើរមួយគ្រឿងពាក់ស្លាក​លេខ​ 3A-5199 ដែលធ្វើដំណើរពី​ខេត្តសៀម​រាប ទៅភ្នំពេញបានក្រឡាប់ ដោយខ្លួនឯង និង​បណ្ដាល​ឲ្យអ្នកជិះចំនួន១៣នាក់ រងរបួស​ ក្នុង​នោះ​​ធ្ងន់៣នាក់ (ស្រី ២នាក់)។ បើតាមសាក្សី​ដែល​រួម​ដំណើរក្នុង​រថយន្តនិយាយប្រាប់សមត្ថ​កិច្ច​ថា ពួកគាត់ធ្វើដំណើចេញពីខេត្តសៀមរាប ទៅភ្នំពេញ លុះមកដល់​ចំណុច​ខាង​លើ​អ្នកបើក​បរ​​បានយកទូរស័ព្ទមកនិយាយ ឯដៃម្ខាងទៀត​លូកក្នុង​ហោប៉ៅយកលុយដែលជាហេតុធ្វើ​ឲ្យ​រថយន្តក្រឡាប់។ បន្ទាប់មកអ្នកបើកបរក៏​រត់​គេច​ខ្លួនបាត់ ។ ក្រោយកើតហេតុ អ្នករងរបួសស្រាលៗត្រូវ​បាន​បញ្ជូនទៅខេត្តសៀមរាបវិញ នៅ​សល់តែ​អ្នក​របួសធ្ងន់ប៉ុណ្ណោះ ដែលកំពុងព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យស្រុកស្ទោង ៕