ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នាទៅ​វត្ត​សំរោង​អណ្តែត​ស្តាប់​ឱវាទ​អប់រំ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រមាណ​ជិត​២០០​នាក់ ​បាន​នាំគ្នា​​ទៅ​វត្ត​សំរោង​អណ្តែត កាល​ពីថ្ងៃ​ទី​១៣ ឧសភា ​ដើម្បី​​ថ្វាយ​បង្គំ​​ព្រះ និង​ស្តាប់​​ការ​ផ្តល់​​ឱវាទ​​អប់រំ​​ណែ​នាំ​ដល់​ពួក​គេ​ឱ្យ​ស្រឡាញ់​​ជីវិត ។​ ការ​ជួប​ជុំ​គ្នា​​ច្រើន​​បែ​បនេះ ​សុទ្ធ​តែ​បាន​ណាត់​គ្នា​ជា​មុន ។ ​ព្រះ​សង្ឃ ​បាន​មាន​ថេរ​ដីកា​ពី​ទ្រឹស្តី​របស់​​ព្រះ​ពុទ្ធ​សាសនា​ដែល​

រាជធានីភ្នំពេញ ៖ ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ប្រមាណ​ជិត​២០០​នាក់ ​បាន​នាំគ្នា​​ទៅ​វត្ត​សំរោង​អណ្តែត កាល​ពីថ្ងៃ​ទី​១៣ ឧសភា ​ដើម្បី​​ថ្វាយ​បង្គំ​​ព្រះ និង​ស្តាប់​​ការ​ផ្តល់​​ឱវាទ​​អប់រំ​​ណែ​នាំ​ដល់​ពួក​គេ​ឱ្យ​ស្រឡាញ់​​ជីវិត ។​ ការ​ជួប​ជុំ​គ្នា​​ច្រើន​​បែ​បនេះ ​សុទ្ធ​តែ​បាន​ណាត់​គ្នា​ជា​មុន ។ ​ព្រះ​សង្ឃ ​បាន​មាន​ថេរ​ដីកា​ពី​ទ្រឹស្តី​របស់​​ព្រះ​ពុទ្ធ​សាសនា​ដែល​ទូន្មាន​អប់រំ​សត្វ​លោក​​ឱ្យ​ចេះ​​ស្រឡាញ់​ជីវិត​ខ្លួន​ ជីវិត​អ្នក​ដទៃ រស់​​នៅ​សន្សំ​​បុណ្យ​កុសល ចៀស​វាង​នូវ​អំពើ​បាប​ដែល​ជា​​​ហេតុ​​ធ្វើ​ឱ្យ​ជីវិត​​សៅ​ហ្មង ។

​គោល​បំណង​​ដែល​ក្រុម​មនុស្ស​ស្រឡាញ់​​ភេទ​ដូច​គ្នា​ នាំគ្នា​ទៅ​វត្ត​​ថ្វាយ​បង្គំ​ព្រះ​ និង​ស្តាប់​​​ថេរ​​ដីកា​ព្រះ​សង្ឃ​​នា​ពេល​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​​បង្ហាញ​ថា ក្រុម​មនុស្ស​ដែល​ស្រឡាញ់​​ភេទ​ដូច​គ្នា​ ក៏មាន​កំណើត​​ជា​សត្វ​លោក​ដូច​មនុស្ស​ទាំងពួង​អ៊ីចឹង​ដែរ គេ​មាន​ក្តី​អៀន​ខ្មាស​​ ​មាន​មនោសញ្ចេត​នា​ និង​​​មាន​ជំនឿ​សាសនា​នៅ​ក្នុង​ខ្លួន​ដែរ ។ ពួក​គេ​ចង់​បង្ហាញ​​ថា មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ ក៏​ចេះ​ទៅ​វត្ត​សុំ​សេច​ក្តី​សុខពីព្រះ​ដែរ ។ អ្វីដែល​ពួក​គេ​កំពុង​ប្រឈម​មុខ​នោះ គឺ​ភាព​រើស​​អើង​​នៅ​ក្នុង​​សង្គម​ជាតិ​ និង​សង្គម​គ្រួសារ​ដែល​ចូ​ល​ចិត្ត​រារាំង​ពួក​គេ​មិន​ឱ្យ​ស្រឡាញ់​​ភេទដូច​គ្នា​​ ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​​ណាក៏​ដោយ ​ពួកគេ​​កំពុង​តែ​ធ្វើ​ការតស៊ូ​មតិ​ដើម្បី​ឱ្យ​សង្គម​ និង​គ្រួសារ​យល់​អំពី​តម្លៃ​​ធម្ម​ជាតិ​​ដែល​បង្កើត​ពួក​គេ​មក​ឱ្យ​មាន​ចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា។

​ពួកគេ​គិតថា ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​វា​មិន​ជា​ខុស​ឆ្គង​អ្វី​ទេ អ្វីដែល​មនុស្ស​ធ្វើ​ខុស​នោះ គឺ​ការ​ធ្វើខុស​នឹង​ច្បាប់​រដ្ឋ ហើយ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​ខុស​ក្នុង​ផ្លូវច្បាប់​ទេ ​។ ដូច្នេះ​សង្គម​បើក​ទូលាយ​ដល់​​ក្រុម​​មនុស្ស​ដែល​​ស្រឡាញ់ភេទ​ដូច​គ្នា ដើម្បី​ឱ្យ​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ហ៊ាន​​ចេញ​មុខ​​ចេញ​មាត់​​ ពីព្រោះ​​បច្ចុ​ប្បន្ន​​មាន​ក្រុម​មនុស្ស​​ខ្លះ​ស្ថិត​នៅ​ក្នុង​​ភាព​លាក់​មុខ​មិន​ឱ្យ​គេ​ដឹង​គេ​ស្គាល់​​នៅ​ឡើយ ​ដោយ​សារ​តែ​សង្គម​​នៅ​មិន​ទាន់​បើក​ទូលាយ​​មិន​ទាន់​ឱ្យ​តម្លៃ និង​នៅ រើស​អើង៕