ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាន២​គ្រឿង​បុ.ក​គ្នា ជ្រុល​បុ.ក​ចូល​តូប​លក់ដូរ​​ ស្លា.ប់ និង​របួស​ច្រើន​នាក់​

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​

ខេត្តកំពង់ស្ពឺ​ ៖ មនុស្ស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​ស្រាល​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​ភ្លាម​ៗ ខណៈ​ដែល​រថយន្ត​ចំនួន​២​គ្រឿង​បុ.ក​គ្នា​ពេញទំហឹង ជ្រុល​បុ.ក​ចូល​តូប​អ្នក​លក់ដូរ​ទៀត​។

ហេតុការណ៍​​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​២៣​ទៅ​លេខ​២៤ ត្រង់​ចំណុច​ភូមិ​តាំង​ស្នោ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ ភាគី​ខាង​​រថយន្ត​១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ​កំពង់ចាម 2A-0915 អ្នកបើកបរ​ឈ្មោះ ហ៊ុន វិបុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុង ភូមិ​តាំង​របង ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដឹក​មនុស្ស​ចំនួន​៤​នាក់ (ស្រី​ម្នាក់​) ក្នុងនោះ​​រួម​មាន​១-​ឈ្មោះ​​គួ​ច ម៉ូ​លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​(របួស​ស្រាល​) ២-​​ឈ្មោះ​សុខ ស្រី​លី​ន ភេទ​ស្រី អាយុ​២៤​ឆ្នាំ​(​របួសស្រាល​) អ្នក​ទាំង​ពីរ​នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង ៣-​​ឈ្មោះ​ហ៊ុន ប៊ុ​ន​ណ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​(របួស​​ស្រាល​) នៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប និង​​៤-​ឈ្មោះ​​ឡា​ង សុខ​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (របួស​​ស្រាល​) នៅ​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ត​កំ​កោះកុង ។ ភាគី​ខាង​​រថយន្ត​១​គ្រឿង​​ទៀត​ម៉ាក TRACTOR HEAD ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3F-0318 សណ្តោង​ស៊ីទែន​ពាក់​ស្លាក​លេខ​ ភ្នំពេញ 4A-7518 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ និង​អាសយដ្ឋាន​នោះ​ទេ (​បាន​រត់គេច​ខ្លួន​បាត់​​) ។​

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​០១​គ្រឿង​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ទឹកមាស បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​បើកបរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុ.ក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក TRACTOR HEAD ពណ៌​ស ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ។ បន្ទាប់​មក​រថយន្ត​ម៉ាក TRACTOR HEAD បាន​ជ្រុល​ទៅ​បុ.ក​ចូល​តូប​លក់ដូរ​ចំនួន​០៣​តូប​បន្ថែម​ទៀត បណ្ត​ល​ឱ្យ​មនុស្ស​ម្នាក់ រង​របួស​ម៉ូតូ​០១​គ្រឿង​និង​គោ​យន្ត​១​គ្រឿង​ទៀត​រង​ការ​ខូចខាត​។

នគរបាល​បាន​បញ្ជាក់​ថា ​តូប​ទី១-ម្ចាស់​ឈ្មោះ កាន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​តូប​ទី​២-ម្ចាស់​​ឈ្មោះ ខុន សុវណ្ណ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ អ្នក​រង​របួស​មានឈ្មោះ ខុន គី​ម​ហុង ភេទ​ប្រុស អាយុ​០៤​ឆ្នាំ​(​រង​របួសស្រាល​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។

ម៉ូតូ​រង​ការ​ខូចខាត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ និង​គោ​យន្ត​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម សណ្តោង​រ៉ឺ​ម៉ក (​ជា​របស់​ឈ្មោះ ខុន សុវណ្ណ​)​។

នគរបាល​ជំនាញ​បាន​បញ្ជាក់​បន្ថែម​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្តាល​ឱ្យ​គ្រោះថ្នាក់
ស្លា.ប់​មនុស្ស​ម្នាក់ និង​រង​របួស​សរុប​៥​នាក់ (ស្រី​ម្នាក់​) ។ ក្នុង​នោះ​ស.ព​ជន​រង​គ្រោះ​​ម្នាក់ ត្រូវ​នគរបាល​ជំនាញ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​​បាន​​នគរបាល​ជំនាញ​​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ