ភ្នំពេញ ៖ សមត្ថកិច្ចតែងតែស្រាវជ្រាវបង្ក្រាប ជាបន្តបន្ទាប់ផងដែរនូវករណីក្មេងទំនើងបង្កហិ.ង្សាយ៉ាងអនាតិបតេយ្យកំពុងចេញអុកលុក ក្នុងរាជធានីភ្នំពេញ តាមទីសាធារណៈ ។
ប្រតិបត្តិការណ៍នេះដែរ ធ្វើឡើងនៅវេលាម៉ោង០៣និង១០នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះនៅចំណុចផ្ទះគ្មានលេខ ភូមិសន្សំកុសលទី០៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លាង ស៊ីនហ្វាត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរជាសិស្ស រស់នៅផ្ទះលេខ៤៨ ផ្លូវលេខ ៥១T ភូមិសន្សំកុសលទី០៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោមការបញ្ជាចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជា ការណែនាំពីលោកអភិបាលខណ្ឌមានជ័យ លោក វរសេនីយ៍ឯក អ៊ុក ប៊ូនីន អធិការនគរបាលខណ្ឌមានជ័យ បានបញ្ជាឲ្យកម្លាំងបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ជាបន្តបន្ទាប់ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនោះរួមមាន ៖

១. ឈ្មោះ សែម ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ ។
២.ឈ្មោះ ផុន សឹង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
៣.ឈ្មោះ សំអាង រក្សា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។
៤.ឈ្មោះ រឿន ផាណា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរជាសិស្ស រស់នៅផ្ទះជួលផ្លូវ ៣១BT សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។
៥.ឈ្មោះ ឡឹក គឹមទីណាស់ ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅផ្ទះជួល ផ្លូវ៤៥BT ភូមិសន្សំកុសល៦ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំពោះជនសង្ស័យទី៥នេះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាឲ្យត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន) ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1IN-2614 , ម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JF-8861 ស៊េរីឆ្នាំ២០២២ និងដុំថ្ម២ដុំ ។

លុះនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ និងនគរបាលខណ្ឌមានជ័យបានល្បាតត្រួតពិនិត្យក្នុងមូលដ្ឋាន ដល់ចំណុចប្រឡាយបឹងតូច ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ក៏ជួបជនសង្ស័យឈ្មោះ សែម ពន្លឺ និងឈ្មោះ ផុន សឹង កំពុងអង្គុយហូបអី ទើបឃាត់ខ្លួនយកមកសាកសួរ និងបន្តឃាត់ខ្លួនបានជនសង្ស័យ៣នាក់បន្ថែមទៀត នៅចំណុចផ្ទះរបស់ជនសង្ស័យឈ្មោះ សំអាង រក្សា ភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ យកមកសាកសួរ និងបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានជួបជុំគ្នានៅកន្លែងលក់កាហ្វេមួយកន្លែង ចំណុចផ្លូវ ៤៥BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ រួចជិះម៉ូតូចេញមកជួបក្រុមជនរងគ្រោះ កំពុងជិះម៉ូតូឌុបគ្នា២នាក់ ក៏គ.ប់ និងកា.ប់កម្ទេចម៉ូតូជនរងគ្រោះតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ ដោយ ៖ រដ្ឋា និងឃឹម ប៊ុនណាក់
                        
			         
				
ចែករំលែកព័តមាននេះ