ធ្លាយកេរ៉ូហ្សែនពុលក្នុងមូលដ្ឋានអាកាសចរណ៍អ៊ីស្រាអែលមួយរបួសមនុស្សច្រើនសិបនាក់
ម៉ាស៊ីនឃោសនាក្នុងស្រុករាយការណ៍ថា ទាហានចំនួនប្រមាណជា៣៤នាក់ត្រូវរបួសស្រាលកាលពីថ្ងៃទី១២ ឧសភា ក្រោយការផ្ទុះសារធាតុគីមីដែលមានជាតិពុលខ្ពស់មួយ គឹកេរ៉ូហ្សែនពុលនៅឯមូលដ្ឋាន RAMAT DAVID របស់កងទ័ពអាកាសអ៊ីស្រាអែល។ បណ្តាអ្នកទទួលខុសត្រូវខាងយោធានិយាយថា ទាហានទាំងនោះរងការប៉ះពាល់ដោយប្រេងហ៊ីដ្រាហ្ស៊ីន HYDRAZINE ជាប្រេងម្យ៉ាងប្រើប្រាស់សម្រាប់បណ្តាយន្តហោះប្រយុទ្ធ។ មូលហេតុដែលនាំឱ្យមានការធ្លាយប្រេងប្រភេទនេះនៅពុំទាន់ដឹងនៅ ឡើយ។
ចែករំលែកព័តមាននេះ