បង្ក្រាបបាតុកម្មនៅកុងហ្គោ ស្លា.ប់ជិត៥០នាក់
ប្រទេសកុងហ្គោ ៖ តាមព័ត៌មានលេចចេញពីឯកសារផ្ទៃក្នុងរបស់កងទ័ពកុងហ្គោថា ជនស៊ីវិលយ៉ាង
ប្រទេសកុងហ្គោ ៖ តាមព័ត៌មានលេចចេញពីឯកសារផ្ទៃក្នុងរបស់កងទ័ពកុងហ្គោថា ជនស៊ីវិលយ៉ាង
ប្រទេសកុងហ្គោ ៖ តាមព័ត៌មានលេចចេញពីឯកសារផ្ទៃក្នុងរបស់កងទ័ពកុងហ្គោថា ជនស៊ីវិលយ៉ាងតិច៤៨នាក់និងប៉ូលិសម្នាក់ បានស្លា.ប់ កាលពីថ្ងៃទី៣០ សីហា នៅក្រុងហ្គោម៉ានៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ខាងក្រៅប្រតិបត្តិការយោធាមួយសំដៅរារាំងបាតុកម្មប្រឆាំងអ.ស.ប។ នេះបើតាមសេចក្ដីរា យការណ៍របស់AFP។

តាមឯកសារយោធានោះថា ប្រតិបត្តិការកាលពីថ្ងៃទី៣០សីហានៅកុងហ្គោ ដែលកើតមានបាតុកម្មហិង្សា ចំនួនអ្នកស្លាប់ឡើងដល់៤៨នាក់និងរបួស៧៥នាក់ ខាងពួកបាតុករ ហើយប៉ូលិសម្នាក់ក៏ត្រូវស្លាប់ដែរ។ ឯកសារនោះបញ្ជាក់ថា បណ្ដាកាំបិតនិងដាវជាច្រើនបានត្រូវរឹបអូស ហើយមនុស្ស១៦៨នាក់ត្រូវចាប់ខ្លួន ក្នុងនោះមានទាំងប្រមុខសាសនាមួយ ដែលជាអ្នករៀបចំបាតុកម្មនោះផង។
បណ្ដារូបភាពតាមវីដេអូពីការបង្ក្រាបបាតុកម្មនោះ ត្រូវបានគេចែកចាយតាមបណ្ដាញសង្គម។ តាមវីដេអូទាំងនោះគេឃើញពួកយោធាប្រមូលសាកស.ពមនុស្សដាក់ក្នុងរថយន្តមួយគ្រឿង ហើយសាកស.ពមនុស្សដទៃទៀត នៅរាយប៉ាយលើដីក្រាលដោយឈា.ម៕


ចែករំលែកព័តមាននេះ