ឧទ្ធម្ភាគចក្រយោធាអ៊ុយក្រែន២គ្រឿង ជួបគ្រោះអកុសល ពេលបំពេញបេសកកម្មប្រយុទ្ធ
សង្គ្រាមអ៊ុយក្រែន ៖ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ កងទ័ពអ៊ុយក្រែនបានធ្វើការវាយបកវិញ
សង្គ្រាមអ៊ុយក្រែន ៖ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ កងទ័ពអ៊ុយក្រែនបានធ្វើការវាយបកវិញ
សង្គ្រាមអ៊ុយក្រែន ៖ ចាប់តាំងពីច្រើនសប្ដាហ៍មកហើយ កងទ័ពអ៊ុយក្រែនបានធ្វើការវាយបកវិញប្រឆាំងកងទ័ព រុស្ស៊ី ។ ប្រតិបត្តិនោះប្រាកដណាស់ធ្វើទៅក៏ប្រឈមមុខនឹងគ្រោះថ្នាក់និងការបាត់បង់ធ្ងន់ធ្ងរ សម្រាប់អ៊ុយក្រែនដែរ។
AFP រាយការណ៍នាថ្ងៃទី៣១សីហាថា កាលពីថ្ងៃទី២៩សីហា ទាហានអ៊ុយក្រែន៦នាក់បានត្រូវស្លា.ប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធ២គ្រឿង។ គ្រោះថ្នាក់នោះកើតមាននៅភាគខាងកើតប្រទេសក្នុងតំបន់ក្រាម៉ាទ័រស្ក៍។ កាលពីសប្ដាហ៍មុននេះអ្នកបើកយន្តហោះអ៊ុយក្រែន៣នាក់ក៏ត្រូវស្លា.ប់ដែរ។ យន្តហោះពួកគេជាយន្តហោះហ្វឹកហ្វឺនធុនL-39 ២គ្រឿងបានបុកគ្នាដោយចៃដន្យ។

ឧទ្ធម្ភាគចក្រយោធាធុនMi-8 ចំនួន២គ្រឿងបានធ្លាក់ ក្នុងពេលបំពេញបេសកកម្មប្រយុទ្ធមួយ។ ទាហានអ៊ុយក្រែន៦នាក់បានស្លា.ប់ក្នុងការធ្លាក់់ឧទ្ធម្ភាគចក្រទាំង២គ្រឿងនេះ។
ក្រុងគៀវរដ្ឋធានីអ៊ុយក្រែននាព្រឹកថ្ងៃទី៣០សីហា រងការវាយប្រហារខ្លាំងក្លាពីសំណាក់គ្រាប់មីស៊ីលរុស្ស៊ីហើយមនុស្ស២នាក់ស្លា.ប់ក្នុងការវា.យប្រហារនេះ។ ប្រមុខរដ្ឋបាលយោធាក្រុងគៀវនិយាយថា បំណែកមីស៊ីលដែលរងការបាញ់ស្ទាក់ បានធ្លាក់ក្នុងស្រុកឆេវឆេនគីវស្កីល នៃរដ្ឋធានីបណ្ដាលឲ្យមនុស្ស២នាក់ស្លា.ប់និងរបួស៣នាក់។

ក្រុងគៀវមិនធ្លាប់រងការវាយប្រហារទ្រង់ទ្រាយធំបែបនេះឡើយ តាំងពីរដូវផ្ការីកមក ។ លើកនេះរុស្ស៊ីបានបញ្ជូនដ្រូនច្រើនក្រុមមកពីទិសដៅជាច្រើន រួចបណ្ដាគ្រាប់មីស៊ីលច្រើនគ្រាប់បា.ញ់ចេញពីយន្តហោះយុទ្ធសាស្ត្រធុនTU-95MSនានា។ កងការពារអាកាសអ៊ុយក្រែននិយាយថា គោលដៅលើអាកាសរបស់សត្រូវសរុបជាង២០ត្រូវបានបំផ្លាញ៕
ចែករំលែកព័តមាននេះ