ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តកំពត ប្រកាស​ឱ្យ​បង្ក្រាប និង​ដកហូត​យក​ដី​របស់​រដ្ឋ​មក​វិញ​ទាំងអស់ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពត

លោក​អភិបាល​ខេត្តកំពត បាន​ប្រកាស​ឱ្យ​ដឹង​ថា ដី​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ជន​ខិ​.​ល​ខូ​.​ច​កាន់កា​.​ប់​ទន្ទ្រាន​យក ឬ​រំ​លោ​.​ភយ​ក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​របស់​ខ្លួន​នោះ រដ្ឋបាល​ខេត្តកំពត នឹង​ធ្វើការ​ដកហូត​យក​មក​វិញ​ទាំងអស់ ដោយ​គ្មាន​ការ​

ខេត្តកំពត ៖ លោក​អភិបាល​ខេត្តកំពត បាន​ប្រកាស​ឱ្យ​ដឹង​ថា ដី​របស់​រដ្ឋ​ដែល​ត្រូវ​បាន​ជន​ខិ​.​ល​ខូ​.​ច​កាន់កា​.​ប់​ទន្ទ្រាន​យក ឬ​រំ​លោ​.​ភយ​ក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​របស់​ខ្លួន​នោះ រដ្ឋបាល​ខេត្តកំពត នឹង​ធ្វើការ​ដកហូត​យក​មក​វិញ​ទាំងអស់ ដោយ​គ្មាន​ការ​យោគយល់ ឬ​លើកលែង​អ្វី​ឡើយ និង​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​តាម​ផ្នែក​នីមួយ​ៗ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ឆាប់រហ័ស​។ បើសិនជា​ទើស​កន្លែង​ណា ហើយ​ធ្វើ​មិន​បែក​ទេ​នោះ សូម​រាយការណ៍​មក ឯកឧត្តម​នឹង​មាន​ចំណាត់ការ​ដោយ​ផ្ទាល់​តែ​ម្តង​។

ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត និង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​ប្រកាស និង​ណែនាំ​ទៅ​កាន់​មន្ត្រី​មន្ទីរ​ជំនាញ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើការ​បង្ក្រាប និង​ដកហូត​យក​ដី​របស់​រដ្ឋ​មក​ប្រគល់​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ ក្នុង​នោះ​មាន​ដូច​ជា ៖ ការ​កា​.​ប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​, ដី​ព្រែក​, អូរ និង​ព្រៃ​លិច​ទឹកជា​ដើម​។ ចំពោះ​ការ​ចុះ​អនុវត្ត គ្មាន​ការ​យោគយល់ ឬ​លើកលែង​ចំពោះ​បុគ្គល​ណា​ម្នាក់​ណា​ឡើយ ព្រោះ​ទ​ង្វើ​ទាំង​អស់នោះ វា​គឺជា​គំរូ​អាក្រក់​ក្នុង​សង្គម ហើយ​ធ្វើ​ឱ្យ​ខូចប្រយោជន៍​សាធារណៈ ក៏​ដូច​ជា​ប្រយោជន៍​របស់​ជាតិ​ទាំងមូល​ផង​ដែរ​។

ចាប់តាំងពី​ចូល​កាន់​តំណែង​ជា​អភិបាលខេត្ត​កំពត​មក ឯកឧត្តម ម៉ៅ ធនិន ក្រៅពី​បាន​ដោះស្រាយ​នូវ​ជម្លោះដីធ្លី​ក្រៅ​ប្រ​ព​ន្ធ័​តុលាការ សំណើរ និង​សំណូមពរ​រាប់​ពាន់​ករណី​ជូន​ប្រជាពលរដ្ឋ ឯកឧត្តម​ក៏​ជា​អភិបាលខេត្ត​ដំបូង ដែល​បាន​ដកហូត​យក​ដី​របស់​រដ្ឋ​ជា​ច្រើន​ទីតាំង ដែល​ត្រូវ​ជន​ខិ​.​ល​ខូ​.​ច​មួយ​ចំនួន​រំ​លោ​.​ភយ​ក​ធ្វើ​ជា​កម្មសិទ្ធិ​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​វិញ​ដែរ​។

ជាក់ស្តែង ដី​ចំណី​ព្រែក នៅ​តំបន់​ខាងលិច​ស្ពាន​ក្បាល​រមាស​, តំបន់ឆ្នេរ​ខ្សាច់​កម្សាន្ត​កោះ​ស្មៅ​, តំបន់ឆ្នេរ​ខ្សាច់​ងូតទឹក​កម្សាន្ត​ចន្លោះ​ស្ពាន​ថ្មី និង​ស្ពានដែក​ផ្លូវ​រថភ្លើង​, ដី​ចំណី​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច (​កំពុង​អនុវត្ត​) និង​កន្លែង​ទីតាំង​ដី​រដ្ឋ​ជា​ច្រើន​កន្លែង​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ