ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះលក់ចាប់ហួយធំៗ២ខ្នង គិតជាទឹកប្រាក់​អស់ច្រើនសន្ធឹក​

1 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ ស្ថិត​នៅ​ខាងលិច​ផ្សារ​ពងទឹក ដែល​គិត​ទឹក​​​ប្រាក់​អស់​ជា​ច្រើន​សន្ធឹក ដែល​ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី១ កញ្ញា ២០២៣ នេះ…

ខេត្ត​កែប ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​ ស្ថិត​នៅ​ខាងលិច​ផ្សារ​ពងទឹក ដែល​គិត​ទឹក​​​ប្រាក់​អស់​ជា​ច្រើន​សន្ធឹក ដែល​ហេតុការណ៍​រន្ធត់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​២​យប់​ឈាន​ចូល​ថ្ងៃ​ទី១ កញ្ញា ២០២៣ នេះ ក្នុងភូមិ​អូ​ដូង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

បើ​តាម​សាច់ញាតិ​ម្ចាស់ផ្ទះ​បានឱ្យ​ដឹង​ថា ភ្លើង​បាន​ចាប់ផ្ដើម​ឆេះ​មុនគេ គឺ​ផ្ទះ​ឈ្មោះ​លឹ​ម លី​ហាង ជា​ផ្ទះ​វេរ​លុយ​វី​ង និង​លក់​គ្រឿងអី​វ៉ា​ន់​ចាប់ហួយ ក៏​បន្ត​ឆេះ​រាល​ទៅ​ផ្ទះ​ទី​ពីរ​នៅ​ជាប់​គ្នា មាន​ម្ចាស់​ផ្ទះ​ឈ្មោះ​ពូ​សាង​មុខ មុខរបរ​ជា​ជាង​ម៉ូតូ​នឹង​លក់​ឥ​វ៉ា​ន​ចាប់ហួយ​គ្រប់​ប្រភេទ ។

ពាក់ព័ន្ធ​ការ​ឆេះ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ផ្នែក​សង្គ្រោះ​ក្នុង​ខេត្ត​កែប មក​ជួយ​អន្តរាគមន៍​ទាំង​យប់ ដោយ​ប្រើប្រាស់​ឡានទឹក​អស់​៥​ទៅ​៦​គ្រឿង​មក​ជួយ​បាញ់​ពន្លត់ភ្លើង​តាំងពី​ម៉ោង​២​ជាង​យប់ រហូត​ដល់​ម៉ោង​៧​ព្រឹកថ្ងៃដដែល ទើប​ភ្លើង​បាន​រលត់​អស់​៩០%​វិញ ។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ដែរ​ថា ញាតិ​ជិតខាង​បាន​ខ​ល​ទូរស័ព្ទ​ហៅ​ប៉ូលិស​ទាំង​យប់ ពេល​ភ្លើង​ផ្ទះ​មុន​ដំបូង តែ​ប៉ូលិស​បាន​ខ​ល​ទៅ​ម្ចាស់ផ្ទះ​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​លើក​ទេ គួរ​ឱ្យ​សោកស្ដាយ​ខ្លាំង​ណាស់ ។ ផ្ទះ​ដែល​ភ្លើង​ឆេះ​ខាងលើ គឺ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​ទាំង​ពីរ​ផ្ទះ ។ ចំណែក​ប្រវែង​ផ្ទះ​ដែល​ឆេះ​សមត្ថកិច្ច​មិន​ទាន់​ដឹង​ច្បាស់​ទេ តែ​ផ្ទះ​ឈ្មោះ​លឹ​ម លី អីវ៉ាន់​គឺ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​អស់ ។

ដោយឡែក ផ្ទះ​ឈ្មោះ​ពូ សាង ត្រូវ​ភ្លើង​ឆេះ​ឥ​វ៉ា​ន់​គ្រប់​ប្រភេទ​ដូច​គ្នា តែ​ក៏​ចាត់ទុកជា​សំណាង​ផង​ដែរ ដែល​ករណី​ភ្លើង​ឆេះ​ផ្ទះ​ទាំង​ពីរ គឺ​អត់​មាន​មនុស្ស​ណា​ត្រូវ​រង​គ្រោះ​បាត់បង់​ជីវិត​ទេ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ