ភ្លើងឆេះអគារមួយនៅអាហ្វ្រិកខាងត្បូង ឆ.ក់យកជីវិតមនុស្សជាង៥០នាក់
ប្រទេសអាហ្វ្រិកខាងត្បូង ៖ តាមAFPថា មនុស្សយ៉ាងតិច៥២នាក់បានត្រូវស្លា.ប់ កាលពីថ្ងៃទី៣០
ប្រទេសអាហ្វ្រិកខាងត្បូង ៖ តាមAFPថា មនុស្សយ៉ាងតិច៥២នាក់បានត្រូវស្លា.ប់ កាលពីថ្ងៃទី៣០
ប្រទេសអាហ្វ្រិកខាងត្បូង ៖ តាមAFPថា មនុស្សយ៉ាងតិច៥២នាក់បានត្រូវស្លា.ប់ កាលពីថ្ងៃទី៣០សីហាក្នុងគ្រោះអគ្គិភ័យឆេះអគារកម្ពស់៤ជាន់មួយ នៅកណ្ដាលទីក្រុងចូហាន់នេស្បួកអាហ្វ្រិកខាងត្បូង។ នេះបើតាមការអះអាងរបស់ផ្នែកសង្គ្រោះនៃទីក្រុងនោះ។

អ្នកនាំពាក្យនៃភ្នាក់ងារសង្គ្រោះលោកROBERT MULAUDZI ថ្លែងតាមទូរទស្សន៍មូលដ្ឋានមួយថា យើងបានរកឃើញសាកសពមនុស្ស៥២នាក់ ហើយមនុស្ស៤៣នាក់ទៀតរងរបួសស្រាល។ ភ្លើងឆេះនោះដែលកើតមាននាពេលយប់ត្រូវបានពន្លត់ ហើយក្រុមអ្នកពន្លត់ភ្លើងនាព្រឹកថ្ងៃទី៣០សីហា ខិតខំរុករកបណ្ដាជនរងគ្រោះដែលអាចនៅមាន។ អ្នកនាំំពាក្យរូបនេះបន្តថា យើងតាមរុករកពីជាន់មួយទៅជាន់មួយទៀតនៃអគារដែលឆេះ ដោយអ្នកស្លាប់អាចនៅមានថែមទៀត។
មូលហេតុនៃសោកនា.ដកម្មនោះនៅមិនទាន់ដឹងនៅឡើយ ដោយប៉ូលិសបានឡោមព័ទ្ធអគារនេះ។ អគារភ្លើងឆេះនេះស្ថិតនៅតំបន់ក្រីក្រមួយនៃទីក្រុងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនោះ របស់អាហ្វ្រិកខាងត្បូង។ ប្រជាជនលើកគ្នាទៅរស់នៅទីនោះមិនស្របច្បាប់៕

ចែករំលែកព័តមាននេះ