អាមេរិកថារុស្ស៊ី និងកូរ៉េខាងជើងជម្រុញយ៉ាងសកម្មលើការផ្ដល់អាវុ.ធ
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ ទីប្រឹក្សាសេតវិមានមួយរូបអះអាងកាលពីថ្ងៃទី៣០ សីហា ថា ការចរចាស្ដី
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ ទីប្រឹក្សាសេតវិមានមួយរូបអះអាងកាលពីថ្ងៃទី៣០ សីហា ថា ការចរចាស្ដី
ប្រទេសរុស្ស៊ី-កូរ៉េខាងជើង ៖ ទីប្រឹក្សាសេតវិមានមួយរូបអះអាងកាលពីថ្ងៃទី៣០ សីហា ថា ការចរចាស្ដីពីការផ្ដល់អាវុធរបស់កូរ៉េខាងជើងដល់រុស្ស៊ី កំពុងមានការរីកចម្រើនដ៏សកម្ម ។ លោកបានអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ឈប់ការចរចានោះ ។
លោក JONH KIRBY អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកគូសបញ្ជាក់ថា កិច្ចព្រមព្រៀងជាសក្ដានុពលទាំងនេះនឹងអាចឲ្យរុស្ស៊ីទទួលបានគ្រឿងអាវុធច្រើនប្រភេទក្នុងបរិមាណដ៏ច្រើន ពិសេសគ្រាប់កាំភ្លើងធំព្រមទាំងបណ្ដាវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មការពាររុស្ស៊ី ។
ចំណែកឯកអគ្ករដ្ឋទូតអាមេរិកប្រចាំ អ.ស.បលោកស្រី LINDA THOMAS GREENFIELD ក្នុងសេចក្ដីថ្លែងការណ៍មួយអានក្នុងនាមសហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងនិងអង់គ្លេស
និយាយថា រុស្សុីបានចរចាពីកិច្ចព្រមព្រៀងជាសក្ដានុពលនានា ជាមួយកូរ៉េខាងជើងដើម្បីឲ្យទទួលបានអាវុធនិងគ្រាប់ច្រើនប្រភេទសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ។
ដោយបរិហារជាថ្មីចំពោះទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ីលោកស័រ ហ្គេយឆយហ្គូ
នៅកូរ៉េខាងជើងកាលពីដំណាច់ខែកក្កដា លោកស្រី LINDA THOMAS GREENFIELD បន្ត
ថា ទស្សនកិច្ចនោះមិនមែនជាការទៅជួបថតរូបជាមួយលោកគីមជុងអ៊ុនទេ តែសំដៅបញ្ចុះបញ្ចូល
ក្រុងព្យុងយ៉ាងឲ្យលក់គ្រាប់កាំភ្លើងធំដល់រុស្ស៊ី ។ កិច្ចព្រមព្រៀងបែបនោះ ជាការរំលោ.ភបំពា.ន
ដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ស្ដីពីកូរ៉េខាងជើង ដោយលោកស្រីអំពាវនាវដល់ប្រទេសនោះឲ្យបញ្ឈប់ការចរចាជាមួយរុស្ស៊ី ៕
ចែករំលែកព័តមាននេះ