ព្យុះវា.យប្រហារលើរដ្ឋផ្លរីដា បណ្ដាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ
សហរដ្ឋអាមេរិក ៖ រដ្ឋផ្លរីដាកាលពីថ្ងៃទី៣០ សីហា ប្រឈមមុខនឹងទឹកជំនន់ដ៏ធំ ក្រោយការ
សហរដ្ឋអាមេរិក ៖ រដ្ឋផ្លរីដាកាលពីថ្ងៃទី៣០ សីហា ប្រឈមមុខនឹងទឹកជំនន់ដ៏ធំ ក្រោយការ
សហរដ្ឋអាមេរិក ៖ រដ្ឋផ្លរីដាកាលពីថ្ងៃទី៣០ សីហា ប្រឈមមុខនឹងទឹកជំនន់ដ៏ធំ ក្រោយការ
បោកបក់នៃព្យុះ IDALIA ដែលបណ្ដាលឲ្យដើមឈើនិងបង្គោលភ្លើងនានាដួលរលំ និងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្នែកមួយធំនៃរដ្ឋនោះ ។ ពេលនេះព្យុះនោះដែលថមថយកម្លាំងមក
ជាព្យុះត្រូពីកាល់កំពុងបោកបក់សំដៅរដ្ឋចចជៀ។
ព្យុះ IDALIA ដែលបោកបក់ក្នុងល្បឿនដល់១៣០គីឡូម៉ែត្រក្នុង១ម៉ោង បានមកដល់ជិត
KEATON BEACH រដ្ឋផ្លរីដាក្នុងកម្រិតព្យុះសង្ឃរាប្រភេទទី៣ នាវេលាម៉ោង៧និង៤៥នាទី
ម៉ោងក្នុងស្រុក ។ បន្ទាប់មកវាបានចុះថមថយកម្លាំងមកជាព្យុះសង្ឃរាប្រភេទទីមួយវិញ ។ ឆ្នេរ
សមុទ្រនៃរដ្ឋនៅភាគអាគ្នេយ៍សហរដ្ឋអាមេរិកនេះ រងការប៉ះពាល់ដោយបាតុភូតមួយហៅលិច
ទឹកសមុទ្របណ្ដាលឲ្យទឹកសមុទ្រឡើងខ្ពស់ដ៏រហ័សលិចទីក្រុងមួយចំនួន ប៉ុន្តែសម្រាប់ពេលនេះ
រដ្ឋផ្លរីដាពុំទាន់មានសេចក្ដីរាយការណ៍ពីមនុស្សណាម្នាក់បាត់បង់ជីវិតនៅឡើយ ។
នេះបើតាមការអះអាងរបស់អភិបាលរដ្ឋនោះលោក RON DESANTIS ក្នុងសន្និសីទសារព័ត៌មានមួយ ។ នៅSTEINHATCHEE ជាទីក្រុងតូចមួយស្ថិតនៅឆ្នេរសមុទ្រចម្ងាយ៣០គីឡូម៉ែត្រខាងត្បូងក្រុងKEATON BEACH ផ្លូវសំខាន់កាត់ក្រុងនោះក្លាយជាស្ងាត់ជ្រងំហើយមានទឹកជន់លិចទាំងស្រុង និងហាក់ដូចជាព្រែកមួយដូច្នេះដែរ ។ មិនទាន់មានការវាយតម្លៃពីទំហំនៃការខូចខាតនៅឡើយ ៕
ចែករំលែកព័តមាននេះ